ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​បន្ត​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ នៅ​ខេត្ត​មណ្ឌល​គី​រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌល​គី​រី ៖ សេចក្ដីរាយការណ៍​ពី​សកម្មជន​ការពារ​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា មកដល់ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​បន្ត​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ ព្រោះ​សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់លុយ​តែប៉ុណ្ណោះ​។​

​ប្រភព​បានឲ្យដឹង​ទៀត​ថា​បទល្មើស​កាប់​ឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​និង​ម៉ូតូ​ទៅ​លក់​នៅ​ស្រុក​យួន ពុំ​មាន​ការថយចុះ​នោះទេ​ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​រឿង​ផលប្រយោជន៍​។ ជាពិសេស​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី គិតតែ​ប្រមូល​ផលប្រយោជន៍​ពី​បទល្មើស​ព្រៃឈើ ហើយ​បណ្ដោយ​ឲ្យ​បទល្មើ​សកើត​ឡើង​ដូច​មុន​ដដែល​។​

​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​បង្ក្រាប​រថយន្ត​១​គ្រឿង​និង​ម៉ូតូ​កែច្នៃ​១​គ្រឿង​ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​នៅ​ចំណុច​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ហើយ​រឹបអូស​បាន​ឈើ​មួយ​ចំនួន​។​

​ប្រភព​ពី​មន្ត្រី​បរិស្ថាន​ដែល​ចូលរួម​ក្នុង​ការបង្ក្រាប​បានឲ្យដឹងថា ឈើ​ទាំង​នោះ​ត្រូវ​គេ​ដឹក​ចេញពី​ស្រុក​អូររាំង បម្រុង​ឆ្លងកាត់​ស្រុក​កែវ​សីមា យកទៅលក់​នៅ​ស្រុក​យួន​ដោយ​នៅក្នុង​១​រថយន្ត​មាន​ឈើ​ធ្នង់​១០​ដុំ និង​នៅលើ​ម៉ូតូ​កែច្នៃ​មាន​ឈើ​បេង​៥​ដុំ​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ស្រុក​កែវ​សីមា រិះគន់​ថា​មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់លុយ​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​បង់លុយ​ជាប្រចាំ​តែង​គេចផុត​ពី​ការបង្ក្រាប ហើយ​បន្តសកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា បានឲ្យដឹង​ថា​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​ឆ្ពោះទៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ យកទៅលក់​នៅ​ស្រុក​យួន​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ជាពិសេស​នៅពេល​យប់​ហើយ​ឈ្មួញ​ធំៗ​សុទ្ធតែ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ឈ្មួញ​រកស៊ី​ឈើ​ក្នុងស្រុក​កែវ​សីមា ត្រូវបាន​គេ​ស្គាល់​ថា​ជា​សាច់ញាតិ​របស់​មន្ត្រី​អាជ្ញាធរ​ស្រុក ហើយ​អ្នកខ្លះ​ទៀត​ជា​មន្ត្រី​យោធា​ឬ​មន្ត្រី​នគរបាល​ដែល​មាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​មណ្ឌលគិរី ទៅ​លក់​នៅ​ស្រុក​យួន​នៅ​តែ​កើត​ឡើង​យ៉ាង​រាលដាល​ដដែល ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​តួនាទី​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.