ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​ក្រុម​មេខ្លោង​រកស៊ី​ដឹក​ជញ្ជូន​ឈើ​បំផ្លាញ​ស្ពាន​នៅ​ឃុំ​តា​កែន ស្រុក​ឈូក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ស្ពឺ​៖ មន្ត្រី​យោធា​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ទៅនឹង​ករណី ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ និង​ផ្ទុក​លើស​ទម្ងន់​បណ្តាល​ឲ្យ​បាក់​ស្ពានបាឡេ​មួយកន្លែង ស្ថិត​នៅ​ចំណុច​ស្ពាន​តា​រាជ ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦​កន្លងទៅ ។​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្លោង​រកស៊ី​ឈើ​ល្មើសច្បាប់​នេះ ស្ថិត​នៅ​ចំណុច​ភោជនីយដ្ឋាន​មួយ ក្បែរ​នឹង​រង្វង់​មូល​ទីរួមស្រុក​ភ្នំ​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ដោយ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​កំពត ដើម្បី​នាំ​ខ្លួន​មក​សាកសួរ​តាម​នីតិវិធី ។​

​គួររំលឹកថា ពាក់ព័ន្ធ​ទៅនឹង​ការ​ដឹកឈើ​ប្រណីត​ជាង​៥០​ម៉ែត្រគូប​ដោយ​ខុសច្បាប់ និង​បំផ្លាញ​ស្ពាន ត្រូវ​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​រដ្ឋមន្ត្រី​ចំនួន​២ គឺ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុងនោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើង​ថា ត្រូវតែ​រក​មុខ​ឲ្យឃើញ អ្នក​ដែល​ពាក់ព័ន្ធ​ក្នុងការ​ដឹកឈើ​ល្មើសច្បាប់ និង​បំផ្លាញ​ស្ពាន​ដើម្បីឲ្យម​កទ​ទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ ដោយ ឡែក លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​លើកឡើង​ផង​ដែរ​ថា លោក​ត្រូវ​តែ​រកឲ្យឃើញ អ្នកដឹកឈើ​បំផ្លាញ​ផ្លូវ និង​កាប់​ឈើ​ល្មើសច្បាប់ ពីព្រោះ​ការដឹកជញ្ជូន​របស់​ពួកគេ​ចេញ​ពី​ចំណុច​ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ ចូលមក​ដល់ ខេត្ត​កំពត ពិតជា​មាន​សមត្ថកិច្ច ជាច្រើន​ស្ថាប័ន ដែល​ត្រូវ​ក្រុម​ដឹកជញ្ជូន​ឈើ​ដឹក​ឆ្លងកាត់ ដូច្នេះ ពិតជា​អាច​រកឃើញ ។​

​ប្រភព​បាន​រាយការណ៍​មក​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន ឈ្មោះ ផេង ជា​មន្ត្រី​យោធា​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ហើយក៏​មាន​បក្ខពួករ​បស់​ពួកគេ​ជាច្រើន​នាក់​ផងដែរ ក្នុងនោះ​ត្រូវ​បាន​អ្នកស្រុក​ភ្នំ​ឱ​រ៉ាល់​អះអាងថា មេ​ឈ្មួញ​ឈើ​ល្មើសច្បាប់​ទាំងប្តី​ទាំង​ប្រពន្ធ ដែល​មាន​ទ្រង់ទ្រាយ​ធំ​ជាងគេ​នៅក្នុង​ភ្នំ​ព​ឱ​រ៉ា​ល់ គឺ​ឈ្មោះ ឆេង ឡុង ជា​សមត្ថកិច្ច​ផង ជា​ឈ្មួញ​ផង ករណីខ្លះ ខ្លួន​ជា​អ្នក​ចាប់​បទល្មើស​ឈើ ដោយឡែក​ភរិយា​ជា​អ្នក​ដឹកជញ្ជូន​ឈើ សុទ្ធតែ​ជា​សកម្មភាព​ល្មើសច្បាប់ ដែល​ច្បាប់​មិនត្រូវ​លើកលែង​ជាដាច់ខាត ៕

 

 

IMG-20160622-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.