ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ឧកញ៉ា តា​យ សេង បូមទឹក​បឹង​កំសាន្ត​រីង​ដល់​បាតដី លក់​អោយ​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​បាន​លុង មិន​ខ្វល់​ពី​ការបាត់បង​មច្ឆជាតិ​ដែល​រដ្ឋបាល​ជលផល​យ​ក​ទៅ​លែង​ជា​រៀងរាល់ឆ្នាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ បឹង​កំសាន្ត​គឺ​បឹង​មួយកន្លែង ដែល​កាលពីមុន ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​លុង​ទាំងមូល​ធ្លាប់​ងូតទឹក​លេង និង​លាង​ម៉ូតូ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ក្នុង​អំឡុង​ប្រមាណ​ពី​រ​ឆ្នាំ​ចុងក្រោយ​នេះ ចាប់ពី​ដើម​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ដោយ​អាកាសធាតុ​ឡើង​កំដៅ​នា​ឆ្នាំ​នេះ  ​និង​ក្រុមហ៊ុន​ទឹកស្អាត​របស់​ក្រុមហ៊ុន តាយសេង សម្រុក​បូម​ខ្លាំងពេក ដើម្បី​យក​មក​ចែកចាយ​ធ្វើ​អាជីវកម្ម​ជូន​ប្រជាពលរដ្ឋ​អោយ​ប្រើប្រាស់ ក្នុងនោះ បច្ចុប្បន្ន ទឹក​បឹង​ត្រូវបាន​រីង​អាច​ចាប់​ត្រី​បាន​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ រដ្ឋបាល​ជន​ផល​ខេត្ត​រតនគិរី​បាន​ចុះ​ទៅ​ហាមឃាត់​ក្រុមហ៊ុន​ទឹកស្អាត​របស់​ក្រុមហ៊ុន​តាយសេង​ផ្អាក​ការបូមទឹក​ចេញពី​បឹង​នេះ ដោយ​តម្រូវអោយ​ក្រុមហ៊ុន​រក​ប្រភព​ទឹក​កន្លែង​ផ្សេង​វិញ ព្រោះ​បឹង​កំសាន្ត​នេះ​ជា​កន្លែង​ធ្លាប់​លែង​ត្រី​មេ​ពូជ ហើយក៏​ជា​កន្លែង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង សំរាប់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​មក​កំសាន្ត​គេ​តែង​មក​គយគន់​បឹង​ធម្មជាតិ​ទាំងអស់នេះ​។​

​នាយក​ក្រុមហ៊ុន​តាយសេង លោក​ឧកញ៉ា​លី ហុង​ស៊ីន បានអោយដឹងថា បញ្ហា​នេះ លោក​ទើបតែ​ដឹង​ក្នុង​រយៈពេល​១​ម៉ោង​មុន​នេះ​បន្តិច​ទេ ដោយ​ឯកឧត្តម​អភិបាលខេត្ត​បាន​ទូរស័ព្ទ​អោយ​លោក​ផ្អាក​ការបូមទឹក​ចេញពី​បឹង​កំសាន្ត ហើយ​អោយ​បូម​ចេញពី​បឹង​កន្សែង​វិញ ប៉ុន្តែ​លោក​ថា បើសិន​ផ្អាក​បូម​ពេល​នេះ​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ទឹកស្អាត​ក្នុង​ក្រុង​បាន​លុង​គ្មាន​ទឹក​ប្រើប្រាស់​នោះ​ទេ ហើយ​ក្នុង​ពេលខាងមុខ​នេះ លោករ​កន្លែង​ជីក​ស្រះ​ដោយ​ខ្លួនឯង ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ ។​

​ទាក់ទិន​និង​ករណី​នេះ ឯកឧត្តម​ប៊ូ ឡាំ តំណាងរាស្ត្រ​ខេត្ត​រតនគិរី​បានឲ្យដឹងតា​មទូរស័​ព្ទ​នៅ​រសៀល​នេះដែរ​ថា បឹង​កំសាន្ត​នេះ កាលពីមុន​មាន​ប្រភព​ទឹក​ស្អាត​ល្អ​ណាស់ សម្រាប់​បងប្អូន​ជនជាតិភាគតិច របស់​ពួកគាត់​ប្រើប្រាស់​រហូត​មក ហើយ​ឯកឧត្តម​ធ្លាប់​បាន​លែង​ត្រី​មេ​ពូជ រាប់​ពាន់​ក្បាល​ផងដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន មាន​គេ​សាងសង់​ភោជនីយដ្ឋាន​លើ​បឹង​នោះ ថែម​ទាំង​អោយ​គេ​បូមទឹក​យក​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ទៅ​វិញ ។ ឯកឧត្តម​បន្តថា ឆ្ងល់​ណាស់ ហេតុ​អ្វី​ជំនាញ​ពាក់ព័ន្ធ​មើលមិនឃើញ អោយ​គេ​យក​បឹង​ធម្មជាតិ​របស់​រដ្ឋ​នេះ​ធ្វើ​ជា​មុខរបរ​តាមចិត្ត​អញ្ចឹង​។​

​គួរ​បញ្ជាក់​បឹង​កំសាន្ត​ដែលជា​បឹង​ធម្មជាតិ ហើយ​រដ្ឋបាល​ជលផល​យក​មច្ឆា​ជាតិ​យក​ទៅ​លែង​ជា​រៀងរាល់ឆ្នាំ និង​ជា​ប្រភពទឹក​ស្អាត់​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​នោះ​ត្រូវបាន​បំផ្លាញ់​ដោយ​អ្នកស្រី លី សុខ​ងីម សង់​សណ្ឋាគារ ភោជនីយដ្ឋាន និង​បង្គន់​អនាម័យ​បង្ហូ​ល​ចូល​បឹង ដែល​កន្លង​មក​ឧ​ញ៉ាតា​យ​សេង បូមទឹក​បឹង​នឹង​ចូលមក​ស្ថានីយ៍​ទឹកស្អាត​ចូល​ក្រុង​បាន​លុង​រហូតដល់​ផ្សព្វ​ថ្ងៃនេះ និង​ផែបណ្តែត​ទឹក សំរាប់​ប្រគុំ​តន្ត្រី​រាប់​ឆ្នាំ​មកហើយ អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​បាន​ត្រឹម​តែ​ទទួល​ផលប្រយោជន៍​ប៉ុណ្ណោះ ៕

 

20160621ch (2) 20160621ch (3) 20160621ch (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.