ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

មេព្រៃ​ផ្នែក​បរ​កែវ ចុះ​រឹបអូស​ឈើ​សុ​ក្រំ​២៥​ដុំ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ព្រៃ ក្បែរ​ក្រុមហ៊ុន ៧២ បំរុង​នាំចេញ​ទៅ​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី​៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៉ក់​ញ៉ៃ នៅ​រសៀល​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៦​ចុះ​រឹបអូស​ឈើ​សុ​ក្រំ​២៥​ដុំ​ដែល​ឈ្មួញ​លាក់ទុក​ក្នុងព្រៃ​ក្បែរ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​(៧២)​បំរុង​នាំចេញ​ទៅ​ប្រទេស​វៀតណាម ស្ថិតក្នុង​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។

​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ លោក ឡេង យុ​គ ប្រាប់ឲ្យដឹង​ថា ការចុះ​រឹបអូស​ឈើ​ខាងលើនេះ មាន​ការចូលរួម និង​បញ្ជា​ផ្ទាល់​ពី​លោក​ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី បន្ទាប់ពី​ទទួល​ពត៌មាន ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ ។​

​បច្ចុប្បន្ន ឈើ​សុ​ក្រំ​២៥​ដុំ ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ដឹក​យក​មក​រក្សាទុក​នៅ​ស្នាក់កា​របរ​កែវ ដើម្បី​ស្វែងរក​ម្ចាស់​ឈើ​មក​ធ្វើ​ការបង់​ផាកពិន័យ​តាម​ច្បាប់ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លងមក​ថ្មីៗ​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​អោយ​អាជ្ញាធរខេត្ត ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេសជិតខាង អោយ​បិទ​ច្រករបៀង​អោយ​ខាន​តែ​បាន ប៉ុន្តែ​សម្រាប់​ខេត្តរតនគិរី​គេ​សង្កេតឃើញ​មាន​ច្រករបៀង​ចំនួន​២​គឺ ច្រករបៀង​ភូមិ​ភិ​និង​ច្រក​១៩ ក្នុង​ស្រុក​អូរយ៉ាដាវ ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ជា​រៀងរាល់​យប់ ដោយ​ពុំ​មាន​ការទប់ស្កាត់​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​៦២៣ និង​កម្លាំងយោធា​វរ​ការពារ​ព្រំដែន​១០២ ៕
​សន ចាន់​ឌី​
​

20160618ch (2) 20160618ch (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.