ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញា​រង​ខេត្ត​ប៉ៃលិន បាន​ឆ្លើយបំភ្លឺ​តាម​ទូរស័ព្ទ បន្ទាប់​ពី​ការចេញផ្សាយ​របស់​វេបសាយ​កម្ពុជា​ថ្មី នៅ​មុន​នេះ​បន្តិច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ ក្រោយពី​ការចេញផ្សាយ​របស់​វេបសាយ និង​កាសែត​កម្ពុជា​ថ្មី ពាក់ព័ន្ធ​ការ​ធ្លាយ​រឿង​ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញារង គំរាម​ជនរងគ្រោះ​ឲ្យ​ឆ្លើយ​សារភាព រួចមក នៅវេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញា​រង​ខេត្ត​ប៉ៃលិន បាន​ឆ្លើយបំភ្លឺ​តាម​ទូរស័ព្ទ​មក​ភ្នាក់ងារ​កម្ពុជា​ថ្មី ថា​៖ លោក និង​ក្រឡាបញ្ជី​របស់​លោក មិនបាន​ធ្វើ​ទារុណកម្ម ឬ​គំរាមកំហែង​ដល់​ជនរងគ្រោះ ឲ្យ​ឆ្លើយ​សារភាព​នោះ​ទេ គឺ​ជនរងគ្រោះ បាន​ឆ្លើយ​សារភាព​ដោយ​ខ្លួនឯង គឺ​លោក​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​ឆ្លើយបំភ្លឺ​ចំពោះ​មុខ​ច្បាប និង​អ្នកសារព័ត៌មាន ព្រមទាំង​មាន​ខ្សែរ​អាត់​សំលេង​ទៀតផង ។​

​ក្នុងការ​ឆ្លើយឆ្លង​ទូរស័ព្ទ​នេះ​ដែរ​លោក បាន​បញ្ជាក់ទៀតថា​៖ ចំពោះ​ការ​ប្តឹងផ្តល់​គ្នា​នេះ​គឺ​ប្រពន្ធ​លោក​មេភូមិ​ភ្នំ​ដំបង​ឈ្មោះ សៅ ចន្ថា ជា​ដើមបណ្តឹង ដោយ​ប្តឹង​ឈ្មោះ សេង នាង ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាមួយគ្នា ថា​បាន​បញ្ជា​ក្មេងប្រុស​ម្នាក់​ឲ្យ​យក​អំបែង​ដប ទៅ​បោះចោល​នៅក្នុង​ទឹកស្ទឹង​ភ្នំ​ដំបង ដែល​បង្ក​ឲ្យមាន​ការមុត​ជើង ចំពោះ​ភ្ញៀវ​ដែល​មក​លេង​កម្សាន្ត ។​

​លោក​ព្រះរាជអាជ្ញារង សេង គឹម​ឡាក់ បានឲ្យ​ដឹង​ដែរថា​៖ ក្នុង​ពេល​ហៅ​ជនរងគ្រោះ ឈ្មោះ សេង នាង មក​បន្ទប់​សាកសួរ គឺ​មិន​មាន​ការ​គំរាម​អ្វី​ទាំងអស់ ហើយ​អ្វី​ដែល​គាត់​និយាយ​ក្នុង​ពាក្យសុំ​បដិសេធ​ចម្លើយ នោះ​ត្រង់​ចំណុច​ថា​«​កុំ​ចង់​ចាញ់ឈ្នះ​ជា​ព្រះរាជអាជ្ញា​អី​» គឺ​វា​មិន​ពិត​នោះទេ ហើយ​នេះ​ជាការ​បង្ខូច​បង្កាច់​ស្ថាប័ន​តុលាការ​ទាំង​ស្រុង ។​

​លោក​ព្រះរាជអាជ្ញារង បញ្ជាក់​តាម​ទូរស័ព្ទ​ទៀតថា ៖ ដោយ​មាន​ការ​ចេះ​អធ្យាស្រ័យ និង​យោគយល់​ដល់​ឈ្មោះ សេង នាង ដែល​ជា​ក្រុម​គ្រួសារ​ពិការ​ទាំងប្តី និង​កូន​ផង​នោះ ទើប​លោក​សម្រេចចិត្ត ឲ្យ​ត្រលប់ទៅផ្ទះ​វិញ ដោយ​មិន​ដាក់ទោស​ក្នុង​ការឆ្លើយ​សារភាពថា​ខ្លួន បាន​ប្រព្រិត្ត​បទល្មើស ដែល​បាន​បញ្ជា​ក្មេង​ឲ្យ​យក​អំបែង​ដប​ទៅ​ចោល​ក្នុង​ទឹកស្ទឹង​ភ្នំ​ដំបង បង្ក​ឲ្យ​មុត​ជើង​ភ្ញៀវ​ដែល​មក​កម្សាន្ត​នោះឡើយ ។​

​ចំពោះ​អត្ថបទ​ដែល​កាសែត​ផ្សាយ​ថា​ប្រពន្ធ​មេភូមិ ជា​មេកា​ក្នុង​អាហា​រដ្ឋា​ន​របស់លោក ក៏​វា​មិន​ពិត​ដែរ ,​ហើយ​លោក​ក៏​ពុំ​មាន​អាហា​រដ្ឋា​ន​លក់ដូរ​នៅ​ទីនោះ​ដែរ ជាមួយគ្នានេះ អ្វី​ដែល​លោក​បង្កើត​ជា​ក្យុះ​គឺ​ដើម្បី​ឲ្យ​បងប្អួន​ដែល​ទៅ​លេង​ទីនោះ ចូល​សំរាក​កម្សាន្ត ,​មិន​មាន​ការ​យក​លុយ ,​មិនមាន​អាហារ​សម្រាប់​ទ​ទូល​នោះទេ , បើសិន​មាន​ភ្ញៀវ​ទៅ​លេង​ទីនោះ មានតែ​បញ្ជូន​ពួកគាត់​ឲ្យ​កម្មង់​ម្អូ​ប​នៅ​ក្យុះ​ឈ្មោះ​សេង នាង ដែល​នៅ​ជិត​នោះ ,​ហើយ​ចំពោះ​ករណី​ថា​លោក និង​ក្រឡាបញ្ជី​លោក​គំរាមកំហែង​ជនរងគ្រោះ​ឲ្យ​ឆ្លើយ​សារភាព វា​មិន​ពិត​នោះទេ ៕
​អ៊ុក ទូច​

 

 

20160615a (2) 20160615a (3) 20160615a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.