ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​របស់​មន្ទី​រ​សុខាភិបាល​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​ ៖ បើ​តាមរ​បាយ​ការ  ណ៍​របស់លោក សេង រ៉​ន ប្រធាន មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​បានឱ្យ ដឹងថា មន្ទីរ​បាន​នឹង​កំពុង​អនុវត្តន៍ គោលការណ៍​ធ្វើ​រោគវិនិច្ឆ័យ​រហ័ស  និង​ព្យាបាល​គ្រុនចាញ់​បាន​ទាន់ពេល  នៅ​សេវា​សុខភាព​សាធារណៈ​ដែលមាន ៦ មណ្ឌល​សុខភាព និង​មន្ទីរ ពេទ្យ​បង្អែក ១ ផ្តល់​នូវ​ការថែទាំ  ដោយ​មន្ត្រី​បាន​ទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​មាន​ឧបករណ៍  ធ្វើ​រោគវិនិច្ឆ័យ​និង​ឱសថ​មានគុណ ភាពល្អ ។​

​ក្នុងនោះដែរ មន្ទីរ​បាន​នឹង​កំពុង អនុវត្តន៍​សកម្មភាព​អ្នកស្ម័គ្រចិត្ត ព្យាបាល​គ្រុនចាញ់​នៅ​សហគមន៍ ដែល​បច្ចុប្បន្ន​បាន​ពង្រីក​គ្រប់​ភូមិ នៅ​ទូទាំង​ខេត្ត​ហើយ​បាន​ដើរតួនាទី យ៉ាង​សំខាន់​ក្នុងការ​ធ្វើ​រោគ​វិនិច្ឆ័យ  និង​ព្យាបាល​គ្រុនចាញ់​ទាន់ពេល វេលា​មុន​ជំងឺ​នេះ​វិវត្តន៍​ទៅ​រក​ភាព ធ្ងន់ធ្ងរ និង​បាន​រួមចំណែក​កាត់  បន្ថយ​ការចំណាយ​ផ្សេងៗ​របស់ ប្រជាពលរដ្ឋ​ក្នុង​ការស្វែងរក​ការ  ព្យាបាល ។ បច្ចុប្បន្ន​សេវា​ព្យាបាល  ដោយ​អ្នកស្ម័គ្រចិត្ត​មាន​ប្រជាប្រិយ ភាព ព្រោះ​ថា​ចំនួន​ករណី​ជំងឺ​គ្រុន ចាញ់​ព្យាបាល​ដោយ​សេវា​សហគម ន៍​មាន​ការកើនឡើង​ជា​លំដាប់​ចាប់ តាំងពី​ឆ្នាំ​២០០៨​ប្រៀបធៀប​ជា មួយ​សេវា​សុខភាព​សាធារណៈ ។​

​លើសពីនេះទៅទៀត ចាប់ពី ឆ្នាំ​២០១២ ជា​ឆ្នាំ​ចាប់ផ្តើម​ពង្រីក  សេវា​សហគមន៍​គ្រប់​ភូមិ​ចំនួន​ជំងឺ គ្រុនចាញ់​ព្យាបាល​ដោយ​សហគមន៍  មាន​ចំនួន​ប្រហាក់ប្រហែល​ចំនួន  ដែល​ព្យាបាល​ដោយ​សេវា​សុខភាព សាធារណៈ​ទាំង ៧ ។ បាន​អនុវត្ត ការ​គ្របដណ្តប់​មុង​ប្រភេទ ឡ​ឡីណ  ដែល​មាន​ប្រសិទ្ធភាព​ការពារ​មូស ខាំ​បាន​រយៈពេល ៣​ឆ្នាំ ។ ការចែក  ចាយ​មុង​ជា​ទ្រង់ទ្រាយ​ធំ​រាល់ ៣ ឆ្នាំ​ម្តង គឺ​នៅ​ឆ្នាំ​២០០៩, ឆ្នាំ​២០១២  និង​ឆ្នាំ​២០១៥ ។ ក្រៅពីនេះ​ក៏​មាន  សកម្មភាព​កម្ចី​មុង​សម្រាប់​ពលករ ចល័ត​ដែល​មក​ធ្វើការ​តាម​កសិដ្ឋាន នានា​ដែល​មិន​បាន​ទទួល​មុង​ពី​យុទ្ធ នា​ការ​ចែកចាយ ។ ដូច្នេះ​ប្រជា ពលរដ្ឋ​គ្រប់រូប​មាន​ឱកាស​ទទួល មុង​ជ្រលក់​ថ្នាំ​គ្រប់ៗ​គ្នា ។​

​មន្ទីរ​ក៏​បាន​អនុវត្ត​សេវា​អប់រំ  សុខភាព​ដែល​រួមចំណែក​ជួយ​លើក កម្ពស់​ការចូលរួមរ​បស់​សហគមន៍ ក្នុង​ការស្វែងរក​ការធ្វើ​រោគ​វិនិច្ឆ័យ  និង​ព្យាបាល​ទាន់ពេល​និង​បង្កា​កុំឱ្យ មាន​ការចម្លង​នៃ​រោគ​គ្រុនចាញ់ ។  សកម្មភាព​អប់រំ​សុខភាព ធ្វើ​សកម្ម  ភាព​តាមរយៈ​អ្នកស្ម័គ្រចិត្ត​ភូមិ អ្នក  ស្ម័គ្រចិត្ត​ព្យាបាល​គ្រុនចាញ់​ភូមិ​មន្ត្រី សុខាភិបាល​ការ​ដាក់​តាំង​ផ្ទាំង ប៉ាណូ​អប់រំ​តាម​វិទ្យុ ទូរទស្សន៍ និង តាមរយៈ​ព្រឹត្តិការណ៍​នានា​ដូចជា  ការប្រគុំ​តន្ត្រី​,​ការ​បញ្ចាំងភាពយន្ត ភ្ជាប់​ដោយសារ​អប់រំ​សុខភាព ទិវា  គ្រុនចាញ់​ជាតិ​ដែល​ប្រព្រឹត្ត​ទៅ រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០០៩​និង តាមរយៈ​ធម្មយា​ត្រា​… ៘​

​ជា​លទ្ធផល​នៃ​ការអនុវត្ត​ដូច  ខាងលើ​នេះ​ករណី​ធ្ងន់ធ្ងរ​បាន​ថយ ចុះ​ពី​៨១​ករណី នៅ​ឆ្នាំ​២០០៨​មក  ត្រឹម ១១​ករណី នៅ​ឆ្នាំ​២០១៥ ។  គ្មាន​ករណី​ស្លាប់​ដោយសារ​គ្រុន ចាញ់​តាំងពី​ឆ្នាំ​២០០៩ មក ។ បើ ប្រៀបធៀប ៣​ខែ ដើមឆ្នាំ​២០១៥  និង​២០១៦ ចំនួន​ករណី​គ្រុនចាញ់  បាន​ថយចុះ​ពី ១៣៨​ករណី ក្នុង ៣ ខែ ដើមឆ្នាំ​២០១៥ មក ៦១​ករណី  ក្នុង​៣​ខែ ដើមឆ្នាំ​២០១៦ ។ បើ គិត​ជា​អត្រា​អាំង​ស៊ី​ដង់​នៃ​ជំងឺ​គ្រុន ចាញ់​គ្រប់​ទម្រង់​បាន​ថយចុះ​គួរឱ្យ កត់​ស​មាល់ ។ អាត្រា​អាំង​ស៊ី​ដង់  បាន​ធ្លាក់ចុះ​ពី ៣៩,៥​លើ ប្រជា​ពល  រដ្ឋ ១​ពាន់​នាក់ ក្នុង​ឆ្នាំ​២០០៩ មក  ៦,៥​លើ​ប្រជាពលរដ្ឋ ១៣​ពាន់​នាក់  ក្នុង​ឆ្នាំ​២០១៥ ៘ នៅ​មាន​លទ្ធ ផល​ជាច្រើន​ទៀត​ដែល​មន្ទីរ​សុខាភិបាល​ខេត្ត​សម្រេចបាន ៕

 

 

 

201606`3a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.