ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក ឆឹង សុខុន អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនៈគីរី ជា​ថ្នាក់ដឹកនាំ​ដែល​បាន​បំពេញ​បេសកកម្ម​ជូន​ប្រទេស​ជាតិ​មាតុភូមិ​ជា​យូរ​ឆ្នាំ​មកហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនៈគីរី​ ៖ មជ្ឈដ្ឋាន​ទូទៅ  មើលឃើញថា លោក ឆឹង សុខុន  បាន​អនុវត្ត​ការងារ​លើ​វិស័យ​កសិកម្ម ជា​យូរ​ឆ្នាំ​មកហើយ ទាំង​ការអនុវត្ត ជាក់ស្តែង​ទាំង​បទពិសោធន៍​តាម មុខ​ជំនាញ​របស់​ខ្លួន ជាពិសេស  លោក និង​ក្រុមការងារ​របស់​មន្ទីរ  កសិកម្ម​ខេត្ត​តែងតែ​បាន​ចុះ​ជាប់ មូលដ្ឋាន​ជា​បន្តបន្ទាប់​ក្នុង​ការជួយ អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​តាម មូលដ្ឋាន​ឱ្យបាន​យល់ដឹង​ពី​បច្ចេកទេស នៃ​ការ​ចិញ្ចឹមសត្វ និង​បច្ចេក  ទេស​នៃ​ការដាំដុះ ជាពិសេស​ទៅ  ទៀត​នោះ លោក ឆឹង សុខុន គឺជា ថ្នាក់ដឹកនាំ​គំរូ​ម្នាក់​ក្នុង​មន្ទីរ​កសិកម្ម ខេត្ត​បាន​សហការ​ជាមួយ​មន្ត្រី​រាជការ​ក្នុង​អង្គភាព​បាន​ល្អ​ប្រសើ​រពុំ ដែល​បញ្ហា​អ្វី​កើតឡើង​នោះ​ឡើយ ។​

​លោក ឆឹង សុខុន បាន​អនុវត្ត តាម​ជំនាញ និង​មុខនាទី​របស់​ខ្លួន​គឺ ទទួលបន្ទុក​ការងា​រលើ​ផ្នែក​ការិយា ល័យ​រដ្ឋបាល​បុគ្គលិក ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល និង ការិយាល័យ​នីតិកម្ម ។ ក្នុង​រយៈ  ពេល​ដើមឆ្នាំ​២០១៦​កន្លងមកនេះ  ការគ្រប់គ្រង​ការធ្វើ​អាជីវកម្ម សម្ភារៈ​កសិកម្ម​ស្ថិតិ​អាជីវករ​មូល ដ្ឋា​ន​ធ្វើ​អាជីវកម្ម​ក្នុង​ឆ្នាំ​២០១៦  សរុប​មាន ៦២​កន្លែង ក្នុងនោះ មានច្បាប់ ៥៦​កន្លែង អត់​ច្បាប់ ៦ កន្លែង ។ ឃ្លាំង​សន្និធិ​ផ្គត់ផ្គង់​ចែកចាយ  ចំនួន ៦​កន្លែង ដេប៉ូ​លក់ដុំ និង​លក់ រាយ​ចំនួន ៧​កន្លែង និង​ស្តង់ដា  តាម​រដូវ​កាល​ចំនួន ៤៩​កន្លែង ។

​ក្នុងនោះដែរ សម្ភារៈ​កសិកម្ម ភាគច្រើន​នាំចូល​ពី​ប្រទេស​ថៃ និង  វៀតណាម​មួយ​ចំនួន​តូច​គ្មាន​បក  ប្រែជា​ភាសា​ខ្មែរ​និង​គ្មាន​លេខ​បញ្ជី ការ​ត្រឹមត្រូវ​ជា​ពិសេស​(​ចំណី​សត្វ​) ថ្នាំ​សត្វ និង​ថ្នាំ​កំចាត់​ស្មៅ​, សត្វ ល្អិត ថ្នាំ​ជម្រុញ​ការលូតលាស់​៘

​ចំពោះ​ជីគីមី​នាំចូល​ស្របច្បាប់  ក្នុង​ឆ្នាំ​២០១៦​រួម​មាន​ដី​ក្បាល​ក្របី  របស់​ក្រុមហ៊ុន​យី​តាក​គ្រុប​, ជី​ធម្ម  ជាតិ​អ៊ី​អិ​ក្ស​អឹម​ឬអី​អិម​, ជី​កសិកម្ម  ពិសិដ្ឋ​ហ្គ្រី​ន​វើ​ល​ដ៏​, ជីធម្មជាតិ​ជប៉ុន  សញ្ញា​ផែនដី​និង​ជី​កុក​មាស​របស់ ក្រុមហ៊ុន​ប៉ា​ប៉ា​យ៉ា ។​

​ដោយឡែក ចំពោះ​ការ​នាំចូល  នូវ​បំណែង​ពូជ​ដំណាំ​មាន​ដឹក​តាម រ៉ឺម៉ក​កូន​ឡាន​ជាដើម ពុំ​មាន​ស្លាក  សញ្ញា​សម្គាល់​ពី​ស្ថានីយ៍​ច្បាស់លាស់ ទេ ក៏​ប៉ុន្តែ​ករណី​នេះ​យើង​បាន​ធ្វើ  ការអប់រំ​ជា​បណ្តើរៗ​ដល់​ក្រុមហ៊ុន អាជីវកម្ម​ទាំងអស់​នោះ​ដែរ ។

​ករណី​ក្រុមហ៊ុន​ដី​សម្បទាន សេដ្ឋកិច្ច​យើង​មិនទាន់​បាន​ចុះ​ពិនិត្យ ញឹកញាប់​នៅ​ឡើយ​មូលហេតុ​ខ្វះ មធ្យោបាយ​ធ្វេ​ដិំ​ណើ​រ ។​

​ចំពោះ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​វិញ​បាន​អប់រំ​ផ្សព្វផ្សាយ​ដល់ អាជីវករ​លក់​សម្ភារៈ​កសិកម្ម​ឱ្យ យល់ដឹង​អំពី​បែបបទ​បច្ចេកទេស  ប្រើប្រាស់​ថ្នាំ​និង​ជី​កសិកម្ម​ឱ្យ​យល់ ដឹង​អំពី​កាតព្វកិច្ច​អាជីវករ​នៅ​មន្ទីរ កសិកម្ម​ខេត្ត​រៀបចំ​ដោយ​នាយក ដ្ឋា​ននីតិកម្ម កសិកម្ម​ចំនួន ៦​លើក  នៅនឹងកន្លែង​,​មាន​អ្នកចូលរួម​ចំនួន  ៣៥​នាក់ ស្រី ៣៥​នាក់ ។

​ជាមួយគ្នានេះដែរ បានរៀបចំ ឯកសារ​សម្រាប់​ផ្សព្វផ្សាយ និង  ណែនាំ​អំពី​លិខិត​បទដ្ឋាន​គតិយុត្ត  នីតិវិធី​ដាក់​លក់​សម្ភារៈ​កសិកម្ម​ឱ្យ បាន​ត្រឹមត្រូវ​តាម​បមាណីយ​សម្ភារៈ កសិកម្ម​នៅ​ការិយាល័យ ។​

​ការងារ​តាមដាន​ត្រួតពិនិត្យ  និង​អនុវត្ត​ច្បាប់​ចុះ​ត្រួតពិនិត្យ​មូលដ្ឋាន អាជីវកម្ម សម្ភារៈ​កសិកម្ម​ចំនួន ៧ ដង​មាន​ចំនួន ៥៦​កន្លែង ក្នុង​គ្រប់  ស្រុក​ទូ​ទាំង​ខេត្ត ។ ក្នុងនោះ​បាន ធ្វើ​កិច្ចសន្យា​កែតម្រូវ​ចំនួន ០៦ កន្លែង និង​ចេញ​លិខិត​ព្រមាន ០១ កន្លែង ។ អំពី​ស្ថានភាព​ជំងឺ​សត្វ​គោ ឈឺ​ចំនួន ៩៣​ក្បាល​, ងាប់​ចំនួន ៥ ក្បាល​, ក្របី​ឈឺ​ចំនួន ៨៣​ក្បាល​,  ងាប់​ចំនួន ៦​ក្បាល​, ជ្រូក​ឈឺ ចំនួន  ១៣២​ក្បាល​, ងាប់​ចំនួន ១៤​ក្បាល  ឆ្កែ​ឈឺ​ចំនួន ៤៤​ក្បាល ងាប់​គ្មាន ។​

​ការព្យាបាល​សត្វ​ ៖ សត្វ​គោ​-​ក្របី​សរុប​ចំនួន ១៨០​ក្បាល​, ក្នុង នោះ​ក្របី ៦៧​ក្បាល​, សត្វ​ជ្រូក សរុប​ចំនួន ១៩០​ក្បាល សត្វ​ឆ្កែ  សរុប​ចំនួន ៥៦​ក្បាល​, សត្វ​បក្សី  សរុប​ចំនួន ១១៩៥​ក្បាល ។ ការចាក់​ថ្នាំ ការពារ​ជំងឺឆ្លង​សត្វ ថ្នាំ  ការពារ​ជំងឺសារ​ទឹក​គោ​-​ក្របី​ចំនួន  ៤១៤​ក្បាល ថ្នាំ​ការពារ​ជំងឺ​អុតក្តាម  គោ​-​ក្របី​ចំនួន ១៨​ក្បាល ថ្នាំ​ការ  ពារ​ជំងឺសារ​ទឹក​ជ្រូក​ចំនួន ៣៧០  ក្បាល​, ថ្នាំ​ការពារ​ជំងឺប៉េស្ត​ជ្រូក ចំនួន ៨០៥​ក្បាល​, ថ្នាំ​ការពារ ជំងឺ​សាល់​ម៉ូ​ជ្រូក​ចំនួន ២៧​ក្បាល ។​

​ជាមួយគ្នានេះដែរ ថ្នាំ​ការពារ ជំងឺរាក​កូនជ្រូក​ចំនួន ២៩០​ក្បាល  ថ្នាំ​ការពារ​ជំងឺ​កញ្ជ្រិល​ជ្រូក​ចំនួន ១៣​ក្បាល​, ចាក់​ថ្នាំ​ជាតិ​ដែក កូន  ជ្រូក​ចំនួន ៣១៦​ក្បាល​, ថ្នាំ​ការពារ ជំងឺ​ផ្លូវដង្ហើម​ជ្រូក​ចំនួន ២២​ក្បាល​,  ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែ​ចំនួន ៥១  ក្បាល​, ថ្នាំ​ការពារ​ញ៉ូ​កាសមា​ន់ ចំនួន ១១.៤៧០​ក្បាល​, ថ្នាំ​ការពារ  ជំងឺ​អាសន្នរោគ​បក្សី​ចំនួន ៧.១៩៦  ក្បាល​, ថ្នាំ​ការពារ​ជំងឺ​អុត​បក្សី  ចំនួន ២.៧៣៩​ក្បាល ៘

​នៅ​មាន​ការងារ​ជាច្រើន​ទៀត  ដែល​លោក ឆឹង សុខុន និង​មន្ត្រី  ជំនាញ​ក្រោម​ឱវាទ​បាន​ខិតខំ​អនុវត្ត កន្លងមក  ៕

 

 

20160611a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.