ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​ឈ្មួញ​ធ្វើ​សកម្មភាព​ជីក​កកាយ និង​បូម​ខ្សាច់ ពី​មាត់​ស្ទឹង​គ្មាន​ការបង្ក្រាប​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប​ ៖ ដងស្ទឹង ត្រែង គឺជា​ស្ទឹង​ធម្មជាតិ​មួយ  ដ៏​សំខាន់​ដែល​មាន​ប្រភព​ទឹក​មក​ពី​អូរ​ជីក ខេត្តឧ​ត្ត​រមាន​- ជ័យ ត​ភ្ជាប់​មក​ស្រុក​ក្រឡាញ់  មាន​ចម្ងាយ​ប្រមាណ​ជា ៥២ គីឡូម៉ែត្រ ភាគ​ខាងលិច​ពី ខេត្ត​សៀមរាប​សម្រាប់​ប្រជា កសិករ​ធ្វើស្រែ​ចំការ និង​ដំ ណាំ​ដាំ​ដុះ​ផ្សេងៗ ព្រមទាំង  មច្ឆជាតិ ប៉ុន្តែ​ជា​អកុសល​ត្រូវ  បាន​រង​ការបំផ្លិចបំផ្លាញ​ពី សំណាក់​ឈ្មួញ​ទុច្ចរិត​មួយ ក្រុម​ប្រើ​អេស្កាវ៉ាទ័រ ១​គ្រឿង  និង​ម៉ាស៊ីន​បូម​ខ្សាច់​ចំនួន ២ គ្រឿង ធ្វើការ​ជីក​កកាយ និង បូម​ខ្សាច់​ពី​មាត់​ស្ទឹង​យកមក ធ្វើ​អាជីវកម្ម ដើម្បី​តម្រូវ​តាម មហិច្ឆតា​ដ៏​អាក្រក់​របស់​ខ្លួន  ដោយ​មិន​បាន​គិត​ទៅដល់ សោភ័ណ្ឌភាព​ដឹង​ស្ទឹង​ធម្មជាតិ  បង្ក​ឱ្យ​បាក់​ច្រាំង​ស្រុតដី និង  អាច​បង្ក​គ្រោះថ្នាក់​ដល់​លំនៅ ដ្ឋា​ន​ប្រជាពលរដ្ឋ​ដែល​រស់នៅ តាម​ដង​ស្ទឹងត្រែង​នេះ​ជាដើម​។​

​ដង​ស្ទឹងត្រែង​នេះ ស្ថិត នៅ​ចំណុច​ភូមិ​កូនភ្នំ ឃុំ​តា​អាន  ស្រុក​ក្រឡាញ់ ខេត្តសៀមរាប  ដែល​ម្ចាស់​អាជីវកម្ម​នេះ​ឈ្មោះ  ទូច តាម​ដែល​គេ​ខ្សឹបប្រាប់  មក​ថា ដោយ​អាង​ម្តាយមីង  ជា​ក្រុមប្រឹក្សា​ឃុំ​តា​អាន​ផង នោះ​ទើប​ឈ្មោះ ទូច នេះ​ហ៊ាន  ធ្វើ​អ្វីៗ ស្រេច​តែ​អំពើ​ចិត្ត ។​

​ប្រភព​ពី​អ្នកស្រី ទូច ត្រូវ ជា​ភរិយា​របស់​ឈ្មួញ​បូម​ខ្សាច់ នេះ​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌ មាន​យើង កាលពី​រសៀល​ថ្ងៃ  ទី ២៥ ខែ​ឧសភា ឆ្នាំ​២០១៦  នេះ​ថា អាជីវកម្ម​បូម​ខ្សាច់  របស់​គាត់​មាន​អាជ្ញាប័ណ្ណ​ពី ស្ថាប័ន​រ៉ែ និង​ថាមពល និង បរិស្ថាន​ព្រមទាំង​អាជ្ញាធរ​ឃុំ -​ស្រុក​អស់ហើយ ហើយក៏ បាន​បង់​លុយ​ទៅ​ឱ្យ​គ្រប់​ស្ថា​- ប័ន​ផង​ដែរ ។

​ប្រភព​ដដែល​បាន​បន្ត ទៀតថា ការជីក​និង​បូម​ខ្សាច់  នេះ គឺ​ក្រុម​គ្រួសារ​របស់គាត់  ក៏​បាន​ទិញ​ដី​ពី​អ្នកភូមិ​នៅ​ទី នោះ​ផង​ដែរ ហើយ​ទើបតែ  ដំណើរការ​តែ​មួយ​រយៈពេល​ខ្លី  ប៉ុណ្ណោះ ។​

​គួរ​រំលឹក​ដែរ​ថា កាលពី ៣​សប្តាហ៍​កន្លងទៅ​នេះ ខាង  មន្ត្រី​រ៉ែ និង​ថាមពល​ព្រមទាំង  មន្ត្រី​បរិស្ថាន​បាន​ចុះ​ទៅ​ត្រួត ពិនិត្យ​និង​ធ្វើការ​បញ្ឈប់​គ្រឿង ចក្រ​អេស្កាវ៉ាទ័រ ១​គ្រឿង និង ម៉ាស៊ីន​បូម​ខ្សាច់​ចំនួន​២​គ្រឿង ផងដែរ តែ​មិន​ដឹង​មូលហេតុ អ្វី ។ មួយរយៈ​ក្រោយមក​គេ  សង្កេត​ឃើញ​បញ្ឈប់​តែ​គ្រឿង ចក្រ តែ​ម៉ាស៊ីន​បូម​ខ្សាច់​ចំនួន  ២​គ្រឿង នៅតែ​ដំណើរការ បូម​ដដែល ។​

​ទាក់ទិន​នឹង​បញ្ហា​នេះ  លោក​មេភូមិ ធុល សំអឿន និង​លោក​មេឃុំ ស្គន់ សា​គីន  បាន​ឆ្លើយតប​នឹង​ការ​ចោទ ប្រកាន់​ស្រដៀង​គ្នា​ថា ខាង  លោក​មិន​បាន​អនុញ្ញាត​អោយ ឈ្មួញ​អាជីវកម្ម​រូប​នេះ​ឡើយ  ដោយ​ឈ្មោះ ទូច នេះ​គ្រាន់ តែ​បាន​ប្រាប់​គាត់​ផ្ទាល់មាត់​តែ ប៉ុណ្ណោះ មិន​មាន​សំបុត្រ និង ឯកសារ​ណាមួយ​ឡើយ ។

​លោក​មេឃុំ​ក៏​បាន​បញ្ជាក់  ទៀតថា ឈ្មួញ​បូម​ខ្សាច់​ធ្វើ អាជីវកម្ម​នេះ​ទៀតសោត មិន  មែន​ជា​ប្រជាពលរដ្ឋ​រស់នៅ ស្រុក​ភូមិ​របស់​លោក​កាន់កាប់ នោះ គឺ​រស់នៅ​ភូមិ​កំពង់​ថ្កូវ  ដាច់​ដោយឡែក​គ្រាន់តែ​ស្ថិត ក្នុងស្រុក​ក្រឡាញ់​តែប៉ុណ្ណោះ​។​

​ទាក់ទិន​នឹង​ករណី​នេះ​ដែរ  អ្នកសារព័ត៌មាន​យើង​មិន អាច​ធ្វើការ​ទាក់ទង​និង​មន្ត្រី​រ៉ែ  និង​ថាមពល ព្រមទាំង​បរិ​- ស្ថាន​បានទេ ?

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្តុល  និង​ភូមិ​ភ្នំ​តូច​បាន​ធ្វើការ​សំណូម ពរ​ដល់​លោក​អភិបាលខេត្ត  ឃឹម ប៊ុន​សុង និង​មន្ត្រី​ជំនាញ  រ៉ែ​និង​ថាមពល ព្រមទាំង​មន្ត្រី  បរិស្ថាន មេត្តា​ចុះ​ពិនិត្យ​ជា  បន្ទាន់​ដើម្បី​រក្សា​ការពារ​ស្ទឹង ធម្មជាតិ​ដែល​ជា​ប្រភព​ទឹក​ដ៏ សំខាន់បំផុត សម្រាប់​ប្រជា  កសិករ ដាំ​ដុះ​ដំណាំ កសិកម្ម  ព្រមទាំង​មច្ឆជាតិ និង​សោ​- ភណ្ឌ​ភាព​នៃ​ដង​ស្ទឹងត្រែង នេះ​ផង ៕

 

 

ksach_seamreab-(2) ksach_seamreab-(3)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.