ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន ប្រមូល​សំរាម​សេសសល់ និង​បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖​នៅ​ថ្ងៃ​អង្គារ ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​១៦:៣០ នាទី ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ សមាសភាព​ចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សា​មិត្ត ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធាន​ការិយាល័យ លោក ជួន ចិត្រ អធិការរង​ខណ្ឌ លោក គីម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធាន​ផ្នែក ចុះ​អនុវត្ត​ការងារ​ដូច​ខាងក្រោម​÷
១/.​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​មាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះ​នរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ ១០៦ ១០៨ ៨៦ ១៣ ១៤៤ ជា​លទ្ធផល​÷
-​ចាក់សោរ​កង់​រថយន្ត​ចត​ឥត​សណ្តាប់​ធ្មាប់​ទុក​នៅ​នឹង​កន្លែង​ចំនួន ០៣​គ្រឿង និង​ស្ទូច​រថយន្ត​ចំនួន ០១​គ្រឿង​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​
-​ផ្សព្វផ្សាយ​ហាម​មិនឱ្យ​មាន​ការលក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​។​
២/.​បាញ់​ទឹក​លាង​សម្អាត​តាម​សួនច្បារ​មុខ​ព្រះបរមរាជវាំង រហូត​ដល់​ផ្សារ​រាត្រី សួន​លោកតា ក្រម​ង៉ុយ សួន​វិមានឯករាជ្យ និង​សួន​មុខ​វត្ត​បទុម​វ​តី និង​កាយ​សំរាម​តាម​មាត់​អណ្តូង​លូ​។​
៣/-​សហការ​ជាមួយ​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ ចុះ​ប្រមូល​សំរាម​សេសសល់ និង​បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ និង​ដេប៉ូ​សំរាម​បណ្តោះអាសន្ន​មាន​មហាវិថី ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.