ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត

​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ចោរ​ម្នាក់ លួច​ពន្លះ​មេគោ​ផើម​នៅ​ខេត្ត​ប៉ៃលិន បាន​ហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​ល្វា សហការ​ជាមួយ​នគរបាល​នៃ​អ ធិ​ការ​ក្រុងប៉ៃលិន តាម​ប្រមាញ់​រហូត​ឈាន​ដល់​បំបែកសំនុំរឿង ចាប់​បាន​ក្តិប​ចោរ​ម្នាក់ ក្នុងចំណោម​ពីរ​នាក់ ដែល​លួច​វាយ​សម្លាប់​មេគោ​ផើម​មួយ​ក្បាល រួច​ពន្លះ​អារ យក​ភ្លៅ​ស្តាំ​ម្ខាង ទៅ​លក់​នៅ​ទីផ្សារ គឺជា​ចៅប្រុស​របស់​ម្ចាស់​គោ ។ លើសពីនេះ ជនសង្ស័យ គឺ​ជា​ក្មេង​ធ្លាប់​សេពគប់​ជាមួយនឹង​ក្មេង​ប្រុស​ផ្សេងទៀត ដែល​ជា​មុខសញ្ញា​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ផងដែរ ។​

​ហេតុការណ៍ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​សូមបញ្ជាក់​ថា មេគោ​ផើម​មួយ​ក្បាល​ក្នុងចំណោម​ហ្វូងគោ​ចំនួន​១០​ក្បាល ត្រូវ​បា ន​ចោរ​លួច​វាយ​សម្លាប់ រួច​ពន្លះ​អារយក​ភ្លៅ​ស្តាំ​ម្ខាង ខណៈ​ម្ចាស់​ដឹក​ទៅ​ចង​ឱ្យ​ស៊ី​ស្មៅ​ក្នុង​គុម្ពោត​ព្រៃ​មួយ​កន្លែង ក្នុង​ក្រុង​ប៉ៃលិន លុះ​មាន​ក្មេងៗ ដើរ​លេង​ក្បែរ​នោះ ស្រាប់តែ​ប្រទះឃើញ​មេគោ ដេក​ងាប់​ក្នុង​ថ្លុកឈាម ហើយ​ក៏​រត់​ទៅ​ប្តឹង​សមត្ថកិច្ច នៃ​អធិការ​ក្រុងប៉ៃលិន ឱ្យ​រក​ម្ចាស់​គោ ដើម្បី​ចុះ​ទៅ​មើល ដែល​ហេតុការណ៍​នេះ បាន​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​កា លពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦ នៅក្នុង​គុម្ពោត​ព្រៃ​ខាងក្រោយ​អធិការ​ក្រុងប៉ៃលិន ចំងាយ​ប្រហែល​២០០​ម៉ែត្រ ក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួ ល​ល្វា ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​ពី​លោក លឹម វាសនា អធិការនគរបាល​ក្រុងប៉ៃលិន​បានឱ្យដឹងថា ជនសង្ស័យ​មាន ឈ្មោះ កប វណ្ណៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​កាប់​គោ​នៅ​ស្តង់​ក្រុង​ប៉ៃលិ ន ហើយ​ត្រូវជា​ចៅ​របស់​ម្ចាស់​គោ ឈ្មោះ ទឹម ប៊ុន​ថា​ន ហៅ​ចក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អាជីវករ​កាប់​គោ​លក់ មាន​ប្រពន្ធ ឈ្មោះ ប្រពន្ធ ឈ្មោះ ដន រតនា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ជាមួយគ្នា ។ ចំណែកឯ​ជនសង្ស័យ​ម្នាក់ទៀត បាន​រត់គេចខ្លួន ហើយ​សមត្ថកិច្ច​កំពុងតែ​តា ម​រក​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ។

​ប្រភព​បន្តទៀតថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្ចាស់​គោ​ខាងលើ លោក​ក៏​បាន​ចាត់​កម្លាំង​ក្រោម​ឱវាទ ឱ្យ​តាម​ស៊ើប​មើល​កន្លែង​លក់​សាច់គោ​តាម​ផ្សារ និង​តាម​ស្តង់​នានា ទើប​ដឹង​តំរុយ ក៏​តាម​ប្រមាញ់​ភ្លាមៗ ហើយ​រូបគេ​ដឹងខ្លួន​ទាន់​ក៏​គេចខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ រហូតដល់​ព្រឹក​ថ្ងៃ​កើ​ហេតុ ខណៈ​កម្លាំង​របស់លោក​ដឹង​ពី​កន្លែង​ដែល​ជនសង្ស័យ​ចូល​ទៅ​ពួន​សម្ងំ ក៏​ធ្វើ​ការឃាត់ខ្លួន​ហៅ​មក​សួរនាំ​នៅ​អធិការ​ក្រុង​ប៉ៃ​លលិន​តែម្តង ។​

​លោក​បញ្ជាក់ទៀតថា ជនសង្ស័យ​ខាងលើ​គឺជា​ក្មេងប្រុស​ម្នាក់​ធ្លាប់​ធ្វើការ​កាប់​គោ​នៅ​តា ម​ស្តង់​បងប្អូន​របស់​ខ្លួន ទើប​មាន​ជំនាញ​លួច​សម្លាប់​មេគោ​ផើម​និង​ពន្លះ​យក​ភ្លៅ​ស្តាំ​ម្ខាង​បែ ប​នេះ ហើយ​លើសពីនេះ​រូបគេ​ជា​ក្មេង​ដែល​ប្រើប្រាស់​គ្រឿងញៀន ។ តែ​ក៏​មាន​ជនសង្ស័យ​ម្នាក់​ទៀត​ចូលរួម យក​សាច់គោ​នោះ​ទៅ​លក់ដូរ​ផងដែរ ហើ យ​ខាង​លោក​កំពុង​តាម​ប្រមាញ់ ដើម្បី​ចាប់​ឃាត់​ខ្លួន​យកមក​សួរនាំ ។

​ចំណែក​ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា រូបគេ​ម្នាក់ឯង បាន​យក​ពូថៅ​ទៅ​វា យ​ចំ​ត្រង់​ក្បាល​មេគោ​ផើម​នោះ​ចំនួន​៣​ពូថៅ បណ្តាលឱ្យ​ដួល​ស្លាប់ ហើយ​រូបគេ​ក៏​ប្រញាប់ យក​កូនកាំបិត​ទៅ​វះ​យក​ភ្លៅ​ស្តាំ តែ​ដោយ​ធ្ងន់​ពេក រូបគេ​បាន​ទូរស័ព្ទ​ហៅ​យុវជន​ម្នាក់​ទៀត  ឈ្មោះ ចាន់ អាយុ​ប្រហែល​២០​ឆ្នាំ មាន​លំនៅ​មិន​ពិតប្រាកដ ឱ្យមក​ជួយ​សែង​យក​សាច់គោ​នោះ​ទៅ​ឱ្យ​ម្តាយ​របស់​គេ ឈ្មោះ ឪពុកចុង ឈ្មោះ ជា យកទៅលក់​នៅ​ផ្សារ ។​

​ប្រភព​បន្តទៀតថា រីឯ​កាំបិត និង​ពូថៅ រូបគេ​បាន​បោះចោល​ក្នុង​ព្រៃ និង​ក្នុង​ទឹកស្រះ​នៅក្បែរនោះ ហើយ​រហូតដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល​រូប​បាន​ទទួល​ប្រាក់​ពី​ម្តាយ​ចំនួន​៨​ម៉ឺន​រៀល ។
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​សមត្ថកិច្ច​នគរបាល​នៃ​អធិការ​ក្រុងប៉ៃលិន រៀប ចំ​កសាង​សំនុំរឿង​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

 

IMG-20160601-WA0025 IMG-20160601-WA0027 IMG-20160601-WA0026

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.