ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត

ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន អញ្ជើញ​សាកសួរ​សុខទុក្ខ​និង​នាំ​យក​សំភារៈ​សិក្សា​ឧបត្ថម្ភ ដល់​ក្មួយៗ​សិស្សានុសិស្ស នៅតាម​សាលារៀន​សហគមន៍​ដាច់​ស្រ​យ៉ាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលរង​ខេត្ត​ប៉ៃលិន រួម​ដំណើរ​ដោយ​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ​និង​នាំ​យក​សំភារៈ​សិក្សា​ទៅ​ឧបត្ថម្ភ​ដល់ ក្មួយៗ​សិក្សានុសិស្ស និង​សំភារៈ​សំរាប់​ជួសជុល​សាលាបឋមសិក្សា​ប៉ាង​រំ​លឹម ស្ថិតនៅ​ភូមិ​ប៉ា​រលឹម សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន និង​សាលាបឋមសិក្សា​ភូមិ​ភ្នំ​ក្រិញ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលរង​ខេត្ត​ប៉ៃលិន បាន​កោត​ស​សើរ​ដល់​មន្ត្រី​អប់រំ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ ​ចំនេះដឹង​ដល់​ក្មួយៗ សិស្សានុសិស្ស​ដែល​រស់នៅ​ភូមិ​ដាច់ស្រយាល ដែល​គ្មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សិក្សា​នៅ​សាលា​ឆ្ងាយ​ពី​ផ្ទះ រាប់សឹប​គីឡូ ឯកឧត្តម​បន្តថា ៖ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ធ្វើអោយ​ប្រទេស​មាន​សុខសន្តិភាព បាន​រក្សា​សណ្តាប់ធ្នាប់​បានល្អ ដែល​ធ្វើអោយ​ក្មួយៗ​បាន​សិក្សា​រៀនសូត្រ ក្រេប​យក​ចំនេះវិជ្ជា ដើម្បី​ក្លាយ​ខ្លូន​ជា​ធនធាន​មួយ​សំរាប់​ក៏​សាង​ប្រទេសជាតិ អោយ​មានកា​រីកចំរើន​ទៅ​ថ្ងៃ​អនាគត ។​

​លោក​មាន​បាន​បន្ថថា  ក្មួយៗ​ទាំងអស់​ត្រូវ​តស៊ូ​រៀនសូត្រ ស្តាប់​ដំបូន្មាន​លោកគ្រូ​អ្នកគ្រូ ជា​ពិសេស​ត្រូវ​ស្តាប់​ការណែនាំ​ពី​មាតាបិតា ជា​ពិសេស​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​លើ​សុខភាព ពីព្រោះ​បច្ចុប្បន្ន​នេះ ភ្លៀង​ចាប់ផ្តើម​ធ្លាក់​ជា​បណ្តើរៗ​ហើយ ។ ទន្ទឹមនេះ លោកគ្រូ​អ្នកគ្រូ​ត្រូវ​បន្ត​យកចិត្ត​ទុក​បង្រៀន​ដល់​សិស្សានុសិស្ស​អោយបាន​ល្អ ដើម្បី​ក្លាយខ្លួនជា​ទំពាំង​ស្នង​ឬ​ស្សីសំ​រាប់​បន្តវេន​កសាង​អភិឌ្ឍន៍​ប្រទេសជាតិ​អោយ​រីកចំរើន​ឡើង​ត​ទៅ​ថ្ងៃ​អ​នា​គត់​។​

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​បានអោយដឹងថា​៖ ដោយ​មើលឃើញ​នៅ​ភូមិ​ទាំងពីរ​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​លំបាក គ្មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សិក្សា​រៀនសូត្រ​នៅ​ឆ្ងាយ​ពី​ផ្ទះ មន្ទីរ​អប់រំ​យុវជន​និង​កីឡា សហការ​ជាមួយ​សហគមន៍ បាន​កសាង​សាលាបឋមសិក្សា​នេះ​អំពី​ឈើ ដើម្បី​អោយ​កូនចៅ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​រៀនសូត្រ​។

​លោក​បន្តថា​៖ ចំពោះ លោកគ្រូ អ្នក​គ្រូបង្រៀន មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត បាន​បញ្ជូន​អោយ​មក​បង្រៀន​តាម​កម្ម​វិធី​សិក្សា​ដូច​សាលារៀន​ផ្សេង​ទៀត​ផង​ដែរ ។​តែដោយសារ សាលារៀន​ទាំងពីរ​ខ្នង​នេះ មាន​សភាព​ទ្រុឌ​ទ្រូ​មយ៉ាង​ខ្លាំង ថ្នាក់ដឹកនាំ​ខេត្ត​ក៏​បាន​នាំយក​សំភារៈ និង​ស័ង្ខ​សី ចំនួន ៤០​សន្លឹក ដើម្បី​ជួសជុល​សាលារៀន​ទាំងពីរ​ខ្នង​នេះ​ឡើងវិញ​។ ទន្ទឹម​នឹង​នេះ​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​បាន​នាំ​យក​សំភារៈ​សិក្សា ទៅ​ឧបត្ថម្ភ​ដល់​ក្មួយៗ​សិស្សានុសិស្ស​ចំនួន ៧២​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន កាតា​ប ០១ សៀវភៅ ០៣​ក្បាល ប៊ិច ០៣​ដើម ទឹក​សុទ្ធ និង ថវិកា ២០០០​រៀល ៕
​ស សារឿ​ន​

 

20160529ch1 (6) 20160529ch1 (1) 20160529ch1 (5) 20160529ch1 (4) 20160529ch1 (7) 20160529ch1 (2) 20160529ch1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.