ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត

៤​ចំណុច​នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​ឃុំ​តាំង​ក្រូច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ស្ពឺ​ ៖ កម្មវិធី​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បានប្រារឰ​ធ្វើ​ឡើង​នៅក្នុង​ឃុំ​តាំង​ក្រូច ដើម្បី​ទទួលបាន​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដើម្បី​ធ្វើ​ការកែលម្អ ឱ្យបាន​ល្អ​ប្រសើរ​ឡើង​វិញ ។​

​នៅក្នុង​ឱកាស​នោះ លោក សៅ សំបូរ មេឃុំ​តាំង​ក្រូច បានលើកឡើង​ពី​ស្ថានភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង គម្រោង​នៃ​ការអភិវឌ្ឍន៍​របស់​ឃុំ​ឱ្យស្រប​ទៅតាម​នយោបាយ​វិមជ្ឈការ​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង ៩​ចំណុច​ផង​ដែរ ។​

​នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​នា​ថ្ងៃទី ០៤ ខែ​ឧសភា ឆ្នាំ​២០១៦ កន្លងមកនេះ ប្រជាពលរដ្ឋ​បាន​លើកឡើង​នូវ​ការ លំបាក​ដែល​មាន ៤​ចំណុច​សំខាន់ៗ​ដូចជា ការស្នើសុំ​ធ្វើ​ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ​ទៀត ទោះបីជា ពុំ​បាន​ផ្លូវ​បេតុង ឬ​កៅស៊ូ​ក៏​សុំ​ឱ្យ​បាន​ផ្លូវលំ​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការដឹក​កសិផល​, ទី​២-​ស្នើសុំ​ឱ្យ​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ដែល​ស្ថិតនៅ​ក្នុង​តម្លៃ​កំណត់​របស់​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ។ ទី​៣-​សុំឱ្យ​មាន​បណ្តាញ​ទឹកស្អាត​ដើម្បី​ប្រើប្រាស់ និង​ដើម្បី​សុខ ភាព និង​ការរស់នៅ​ស្អាត និង​ទី​៤-​ស្នើសុំ​ឱ្យ​អនុវត្តន៍​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង ៩​ចំណុច ដើម្បី​ការ​រស់ នៅក្នុង​សុខសន្តិភាព និង​សុវត្ថិភាព ។​

​ជា​ការឆ្លើយតប​លោក ស៊ឹម រតនៈ អភិបាលស្រុក និង​លោក ជុំ ទ្រួក ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សំរោង​ទង បានទទួល យក​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​ឆ្លើយតប​ថា និង​ខិតខំ​អនុវត្ត​ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​លោក សៅ សំបូរ ជា​មេឃុំ​តាំង​ក្រូច បាន​កំពុង​យកចិត្តទុកដាក់ និង​ដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ​ជា​ជំហានៗ និង​ទទួលបាន​នូវ​ផ្លែផ្កា ផងដែរ ។​/ ដោយ​ ៖ សារ៉េត​

 

20160528ch1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.