ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ?

​ថ្នាក់ដឹកនាំ​ខេត្ត​ចូលជួប​ពិភាក្សា​ការងារ​និង​សម្តែង​ការគួរសម​ជាមួយ​គណៈ​កម្ម​ការ​ទី​៣ នៃ​រដ្ឋសភា​ដើម្បី​សិក្សា​ស្វែងយល់​ពី​វិស័យ​មួយចំនួន​ក្នុង​ខេត្ត​សៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប​៖ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម អ៉ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​សៀមរាប ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួល​បន្ទុក​របស់​គណៈ​ក​ម្មការ អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី​៣ និង​សមាជិក​គណៈកម្មការ ដើម្បី​សិក្សា​ស្វែងយល់​ពី​វិស័យ ការងារ​ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវ​របស់​គណៈកម្មការ​ទី​៣ ដោយ​មាន​ការងារ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​ក្នុង​ដែន​សមត្ថកិច្ច​ខេត្តសៀមរាប​។​

​ឯកឧត្តម ទៀ សីហា បាន​រាយការណ៍​ជូន​គណ​:​កម្ម​ការជំនាញ​នៃ​រដ្ឋសភា អំពី​សភាពការណ៍​រួម​ទូទៅ និង វឌ្ឍនភាព​រីកចម្រើន ព្រមទាំង​លទ្ធផល​ការងារ​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត​សៀមរាប​សម្រេច​បាន​កន្លងមក និង បានលើកឡើង​ពី​ការលំបាក បញ្ហា​ប្រឈម​ដែល​ខេត្ត​បាន​ជួបប្រទះ​នា​ពេលកន្លងមក ដោយ​បាន​ស្នើសុំ​គណៈកម្មការ​ជំនាញ​ទី​៣​នៃ​រដ្ឋសភា ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​ផងដែរ​។​

​ឯកឧត្តម អភិបាលខេត្ត​បាន​លើក​ផង​ដែរ​អំពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​ទាក់ទង​ទៅនឹង​ការងារ​គណៈកម្មការ​ទី​៣ អំពី​កង្វះ​នូវ​បច្ចេកទេស​ក្នុង​ការប្រើប្រាស់​ពូជ ជី ក្នុង​ការដាំដុះ​របស់​ប្រជាកសិករ អំពី​ការគ្រប់គ្រង​ប្រមូល​សម្រាម និង​ទី ធ្លា​ចាក់សម្រាម​មិន​ទាន់​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដែល​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន និង​ការ​លួច​កាប់​ទន្ទ្រាន​ដី​ព្រៃ និង ព្រៃ​លិច​ទឹក និង ប្រព័ន្ធ​ស្រោចស្រព​ប្រើប្រាស់​ទឹក​មិន​គ្រប់គ្រាន់​នៅ​ក្នុង​រដូវប្រាំង ធ្វើឲ្យ​ការងារ​ផលិត​របស់​ប្រជាកសិករ​រង​ផលប៉ះពាល់​។​

​ឯកឧត្តម ឡូយ សុផាត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ ខេត្តសៀមរាប និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ និង​បាន​លើកទឹកចិត្ត​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ សូម​បន្ត​យកចិត្តទុកដាក់​ក្នុង​ការងារ​បន្តទៀត ។ ចំពោះ​ការលំបាក និង បញ្ហា​ប្រឈម​ដែល​ខេត្ត​បានលើកឡើង គណៈកម្មការ​បាន​បញ្ជាក់​ថា នឹង​ពាំនាំ​ទៅ​ជម្រាបជូន​សម្តេច​ប្រធានរដ្ឋសភា ដើម្បី​ធ្វើ​អន្តរាគមន៍​ទៅតាម​នីតិវិធី​របស់​រដ្ឋសភា ដើម្បី​ឲ្យ​ខេត្ត​មាន​លទ្ធភាព ពេញលេញ​ក្នុង​ការបំពេញ​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀត ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ខ្នងភ្នំ​គូលែន ដែល​ធ្វើឲ្យ​ស្ថានភាព​បរិស្ថាន​នៅ​ខ្នងភ្នំ​មាន​ការប្រែប្រួល ព្រមទាំង​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​នៅ​ខេត្ត​សៀមរាប​ទៀត​ផង ។ កត្តា​សំខាន់​នោះ អាជ្ញាធរខេត្ត និង​មន្ទីរ ជំនាញ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ លើ​ការបណ្តុះបណ្តាល​បច្ចេកទេស​ដល់​កសិករ លើ​ការដាំដុះ​ដំណាំ​បន្លែ​សរីរាង្គ​ប្រកបដោយ សុវត្ថិភាព ក្នុង​ការ​បាន​ជម្រុញ​ឲ្យ​ប្រជាកសិក​បង្កើន​ការផលិត​បន្លែរ​សុវត្ថិភាព​ឲ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​ឈាន​ទៅ​បញ្ឈប់​ការនាំ​ចូល​បន្លែរ​ពី​ខាងក្រៅ ព្រមទាំង​បង្កើន​ការងារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ទៀតផង ។ ដូច្នេះ​យើង​ត្រូវតែ​បង្កើន​ការ ផលិត​បន្លែរ​ផ្លែឈើ​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ដោយ​គិត​ពី​និរន្តរភាព​ទៅ​ពេលអនាគត មិនចាំបាច់​នាំចូល​បន្លែ​រ​មក​ពី​ខាងក្រៅ ហើយ​នៅ​ក្រោយ​ពី​បញ្ចប់​កូ​វិដ​១៩ និង ធ្វើឲ្យ​ខេត្ត​ទេសចរណ៍​មួយ​នេះ មាន​ការអភិវឌ្ឍន៍​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានភាព​រីកចម្រើ​ប្រកបដោយ​ចេរភាព​ទៀតផង​។​

​ឯកឧត្តម ឡូយ សុផាត បាន​ជំរុញ​ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប ត្រូវ​រៀបចំ​ធ្វើការ​ស្តារ​ឡើងវិញ​ក្នុង​វិស័យ​ទេសចរណ៍ និង ផែនការមេ និង​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុង​ការទាក់ទាញ​អ្នកវិនិយោគ​មកកាន់​ខេត្តសៀមរាប ដោយសារ​ខេត្ត​មួយ​នេះ​មាន​អំណោយផល​ខាង​វិស័យ​ទេសចរណ៍ កសិកម្ម និង ក​សិទេស​ចរណ៍​ជាដើម ដើម្បី​ឆ្លើយតប​ចំពោះ​ការដឹកនាំ របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ស្រប​ទៅតាម​ស្ថានភាព​បច្ចុប្បន្ន និង​ការប្ដេជ្ញា​ចិត្ត ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.