ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី

​មាន​សម្តេច​តេជោ ហ៊ុន សែន គង់នៅ​ជា​នាយករដ្ឋមន្ត្រី ដីធ្លី​មិន​ត្រូវបាន​យកពន្ធ​នោះ​ទេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ កាលពី​រសៀល​ថ្ងៃ​ព្រហ​ទី ២១ ខែ​មករា ឆ្នាំ ២០១៦ នៅ​ការិយាលយ័​ភូមិបាល​ស្រុក​ស្អាង ស្ថិត​ក្នុង​បរិវេន​សាលា​ស្រុក​ស្អាង ឃុំ​ព្រែក​គយ ខេត្ត​កណ្តាល​បាន​បើ​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលវត្ថុ ដែល​ទទួលបាន​ការលើក​លែង​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេ​សិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចល​ទ្រព្យ​រវាង​ឪពុក​និង​កូនបង្កើត​និង​រវាង​ប្តី​និង​ប្រពន្ធ​នឹង​រវាង​យាយ​តា​នឹង​ចៅ​បង្កើត​ជូន​ប្រជាពលរដ្ឋ​មាន​មូល​
​ដ្ឋា​ន​នៅក្នុង​ស្រុក​ស្អាង​មាន​ច​ចំនួន​៦​ឃុំ​ភូមិ​មាន​២៦​ភូមិ ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់​សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​និង​លោក ស្រី​គ្រប់​មន្ទីរ​អង្គភាព​ពាក់​ពន្ធ័​អញ្ជើញ​ចូលរួម​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុៈករ​និង​បាន​សម្តែង​នូវ​ការ​សប្បាយចិត្ត​រំភើប​រីករាយ​ឥតឧបមា ។ ដោយ​មាន​ការសហការ​ពី​លោក ប៉ាវ ផលា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​ខេត្ត​កណ្តាល​លោក ចាប់ ពល​វឌ្ឍន៍ ប្រធាន​ការិយាលយ័​ភូមិបាល​ស្រុកស្អាង​លោក អភិបាល​ស្រុក​ស្អាង ខឹម ចន្ទ័​គិរី គណៈ​អភិបាលស្រុក​ស្អាង ។

​លោក ប៉ាវ ផលា ប្រធាម​ន្ទីរ​រៀបចំ​ដែនដី​នគ​រូបនីយ៍កម្ម​សំណង់​និង​សូ​យោ​ដី​ខេត្ត​បាន​ឡើង​អាន​របាយការណ៍​សង្ខេប​អំពី​ស្ថានភាព​រួម​ស្រុក​ស្អាង មាន​ប្រជាពលរដ្ឋ​ចំនួន​៤៦.២៣៦​គ្រួសារ និង​ប្រជាពលរដ្ឋ​ចំនួន​២៣៤.៦២០​នាក់ មាន​១៦​ឃុំ​និង​១៤១​ភូមិ​ផ្ទៃដី​នៅក្នុង​ស្រុក​ស្អាង សរុប​៥១៤៩៦​ហិច​តា ស្មើនឹង​៥១៤៦២០​ម៉ែត្រក្រឡា​ចែកចេញជា​ផ្ទៃដី​កសិកម្ម​ចំនួន​២២៩០០​ហិកតា ផ្ទៃ​ដី​លិច​ទឹក​ចំនួន​៦១៤៧​ហិតា​និង​ផ្ទៃ​ដី​លំនៅដ្ឋាន​៣៩៧៩ ហិកតា ។​

​យោង​តាម​កន្លងមក​ដោយ​បាន​ការយកចិត្តទុកដាក់​ពី​ឯកឧត្តម​អភិបាលខេត្ត​អភិបាល​ស្រុក​សហការ​អោយ​មាន​ការអនុវត្ត​គោលនយោបាយ​ពាក់​ពន្ធ័​វិសយ័​ដីធ្លី​ភូមិបាល​ស្រុក​បាន​ខិតខំ​យ៉ាង​សកម្ម​នូវ​តូ​នាទី​របស់​ខ្លួន​ក្នុង​ការដោះស្រាយ​បំរើ​ប្រជាពលរដ្ឋ​ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​និតិ​កាល​ទី​៥​នេះ​ដោយ​ប្តេជ្ញាចិត្ត​បន្ត​អនុវត្ត​កាន់តែ​សកម្ម​ស៊ីជម្រៅ​ដើម្បី​រួមចំណែក​ធ្វើឱ្យ​សម្រេច​គោលដៅ​ជាតិ​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ធានា​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមកិច្ច ជាពិសេស​ការចុះបញ្ជី​ដីធ្លី​ជា​លក​ខណៈ​ប្រពន្ធ័​បន្ត​អនុវត្ត​ជា​ប្រចាំ​ក្នុងការ​ធ្វើ​បណ្ណ័កម្មសិទ្ធ​ជូនប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​ស្អាង ។​

​លោក​បាន​បន្តទៀតថា នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការធានា​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​
​គុណូបការៈ​ដ៏​ធំធេង​នេះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្អាង​ទាំងមូល​សូម​គោរព​ដឹងគុណ​សម្តេច​ត​ជោ ហ៊ុន សែន ជានិច្ច​មិន​អាច​បំភ្លេចបាន ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និ​ទូរគមនាគមន៍​អនុប្រ​ធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ប្រចាំ​ខេត្ត​កណ្តាល​ក៏​បាន​សំណេះសំណាល​ជាមួយ​និង​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នា​ថ្ងៃនេះ​និង​ផ្ទេរ​ពី​ឪពុក​ម្តាយ​មក​កូន​ផ្ទ្ទេ​រ​ពី​យាយ​តាម​កចៅ​មិន​ត្រូវបាន​បង់​ប្រាក់​ទេ​និង​ចែក​បណ្ណ័​កម្មសិទ្ធិជូន​ប្រជពល​រដ្ឋ​គឺ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​យក​ទៅ​បង្កបង្កើនផល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​និង​ប្រើប្រាស់​តាម​កម្រូវ​ការ​របស់​បងប្អូន​មិន​ត្រូវបាន​យក​ពន្ធ​នោះ​ទេ​ដ៏​រាប​ណា​រាជរដ្ឋាភិបាល​នៅតែ​ដឹកនាំ​ដោយ​សម្តេច​ត​រជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដីធ្លី​ទាំ​អស់​របស់​ប្រជា​កសិករ​ដែល​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​នឹង​មិន​តូ​វ​បាន​បង់ប្រាក់​នោះ​ទេ​ជាពិសេស​បញ្ជាក់ថា​នេះ​ការដូរ​ជូ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្អាង​គ្រប់ៗ​គ្នា​បញ្ចប់​កម្មវិធី​ឯកឧត្តម​បាន​ចែក​វិញ្ញាបនបត្រ​អចលនវត្ថុ​ជូន​ជា​និមិត​រូ​ម​ចំនួន​30​នាក់ ៕
​ដោយ ហុក វិបុល​

 

2016_01_22a (1) 2016_01_22a (2) 2016_01_22a (3) 2016_01_22a (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.