ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់

​សម្តេច ហ៊ុន សែន ៖ កម្ពុជា​គ្រោង​ទិញ​យន្តហោះ​ស៊ើបការណ៍ និង​អាវុធ​បន្ថែម​ពី​ឆែក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា កម្ពុជា​មាន​គម្រោង​ទិញ​យន្តហោះ​ស៊ើប​ការណ៍ L-39 បន្ថែម រួម​ទាំង​អាវុធ​មួយចំនួនទៀត ពី​សាធារណរដ្ឋ​ឆែក​ដើម្បី​ពង្រឹង​ក្នុង​វិស័យ​ទំនាក់ទំនង​សន្តិសុខ និង​ការពារជាតិ​របស់​កម្ពុ​ជា​។ ការ​ថ្លែង​នេះ​ធ្វើឡើង​ក្នុង​សន្និសីទកាសែត​រួមគ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឆែក ក្រោយ​ជំនួប​ពិភាក្សា​កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩​។​

​សម្តេច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​កាលពី​ពេលមុន​នេះ កម្ពុជា​បាន​ទិញ​យន្តហោះ​ស៊ើបការណ៍ L-39 ចំនួន​៦​គ្រឿង​រួចហើយ​។ ព្រឹក​នេះ ខ្ញុំ​ក៏​បាន​ស្នើសុំ​ពិភាក្សា​អំពី​លទ្ធភាព​កម្ពុជា អាច​ទិញ​នូវ​យន្តហោះ​ស៊ើបការណ៍ L-39 ប្រភេទ​ថ្មី ៣ ទៅ ៤​គ្រឿង​បន្ថែម​ទៀត ហើយ​យើង​នឹង​បន្ត​ការពិភាក្សា​ពី​បញ្ហា​នេះ រួម​ទាំង​អាវុធ​មួយចំនួន ដែល​កម្ពុជា​កំពុង​នាំចូល និង​អាច​ថែម​នូវ​អាវុធ​ធុន​ស្រាល​មួយចំនួន​ផ្សេងទៀត នៅក្នុង​វិស័យ​ទំនាក់​សន្តិសុខ និង​ការពារ​ជាតិ​របស់​យើង​»​។​

​សូមជម្រាបថា បន្ទាប់​ពី​កិច្ច​ជំនួប​ពិភាក្សា​ទ្វេភាគី រវាង​សម្តេច​តេជោ ហ៊ុន សែន និង​លោក Andrej Babis នាយករដ្ឋមន្ត្រី​ឆែក​រួចមក រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ ឯកសារ​សំខាន់ៗ​ចំនួន​ពីរ​រួមមាន ៖ ១. អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​សុខាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​អនុវត្ត​គម្រោង​សុខាភិបាល​ឆែក VAMED និង​ទី​២. អនុស្សារណៈ​នៃ​ការយោគយល់​គ្នា រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ឆែក​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.