ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ ក្រោយពី​មាន​ការតវ៉ា​ពី​អាជីវករ​ជាង ១០០​នាក់ បិទ​មហាវិថី​សហព័ន្ធរុស្ស៊ី ត្រង់​ចំណុច​មុខ​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រឿង​មិន​ឲ្យ​ក្រុមហ៊ុន រុះរើ​ផ្សារ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៩​នេះ អភិបាលរង​រាជធានី​ភ្នំពេញ​២​រូប បាន​ចុះ​មក​ជួប​ជាមួយ​ក្រុម​អាជីវករ និង​បាន​កំណត់​យក​ថ្ងៃទី​២៣ ខែ​សីហា ដើម្បី​ធ្វើ​ការដោះស្រាយ​ការតវ៉ា​នេះ តាមរយៈ​ការជួប​ជាមួយ​តំណាង​អាជីវករ​។​

​ថ្លែង​ទៅ​កាន់​ក្រុមអាជីវករ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ដោយ​មាន​គោលការណ៍​ណែនាំ​ពី​អភិបាល​រាជធានី​ភ្នំពេញ យើង​សម្រេច​យក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ជួប​ធ្វើការ​ដោះស្រាយ​ជាមួយ​បងប្អូន ដើម្បី​ឈាន​ទៅដល់​ការបញ្ចប់​ការតវ៉ា​នេះ​។​

​សូមបញ្ជាក់​ថា វេលា​ម៉ោង ១១​ព្រឹក​មិញ​នេះ ក្រុម​អាជីវករ​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សារ​ជាង ១០០​នាក់ តំណាង​ឲ្យ​ជាង ៨០០​នាក់ នាំគ្នា​ធ្វើ​ការតវ៉ា​រារាំង មិន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការរុះរើ​ផ្សារ​ចាស់ ដើម្បី​សាងសង់​ផ្សារ​ថ្មី​ទំនើប ដែល​មាន​កម្ពស់ ៧​ជាន់ ដោយ​ពួកគាត់​ថា ធ្វើបែបនេះ ក្រុមហ៊ុន​ទទួលបាន​ប្រយោជន៍​ច្រើន ប៉ុន្តែ​សម្រាប់​ពួកគាត់ ត្រូវ​ខាត​ប្រយោជន៍​ទាំងស្រុង និង​ជួប​ការលំបាក​គ្មាន​លទ្ធភាព ចូល​លក់​នៅ​ផ្សារ​ទំនើប និង​គ្មាន​លុយ​សម្រាប់​បង់​ធនាគារ​។​

​អាជីវករ បាន​និយាយថា ពួកគាត់​ជា​អ្នក​លក់​តាម​កញ្ច្រែង អត់​មាន​ស្តង់ និង​តូប​នោះ ដែល​ងាយ​និង​រងគ្រោះ ជួប​ការលំបាក​បំផុត ប្រសិន​បើ​ក្រុមហ៊ុន​រុះរើ​ផ្សារ ដែល​កំពុង​លក់ដូរ ដោយ​សុខសាន្ត​នាពេលនេះ ព្រោះ​ពួកគាត់​សុទ្ធ តែ​ខ្ចីលុយ​ធនាគារ​មក​រកស៊ី បើ​រុះរើ​ផ្សារ​ចាស់​ចោល សាងសង់​ផ្សារ​ទំនើប​ថ្មី​ឡើងវិញ ពួកគាត់​គ្មាន​លទ្ធភាព និង​ចូល​លក់ដូរ​ក្នុង​ផ្សារ​ថ្មី​ទំនើប​នោះទេ​។ ដូច្នេះ​ពួកគាត់​នឹង​បាត់បង់​កន្លែង​លក់ដូ​រហើយ ជួប​ការលំបាក​គ្មាន​លទ្ធភាព​រក​លុយ​បង់​ធនាគារ​ឡើយ​។​

​អាជីវករ​ដដែល​បន្ដ​ថា ដូច្នេះ​ទើប​ពួកគាត់​ធ្វើ​ការតវ៉ា គឺ​ដើម្បី​សុំឲ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជួយ​ដល់​ពួកគាត់​ធ្វើ​យ៉ាងណា សុំ​ឲ្យ​ក្រុមហ៊ុន​រក្សាទុក​ផ្សារ​ចាស់​នេះ​ដដែល​សិន កុំអាល​រុះរើ​សាងសង់​ថ្មី​អី ព្រោះ​ពួកគាត់​ខ្លះ បាន​លក់ដូរ​នៅក្នុង​ផ្សារ​ស៊ីន​ជូ​រី​ផ្លា​ហ្សារ​នេះ ម្នាក់ៗ រយៈពេល​ជាង ១០​ឆ្នាំ និង​អ្នកខ្លះ​ទៀត​រហូតដល់​ទៅ​ជាង ២០​ឆ្នាំ​មកហើយ មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​។​

​អាជីវករ​ខាងលើ បាន​បន្តថា សព្វថ្ងៃ​អ្នកលក់​ចល័ត​គ្មាន​តូប និង​ស្តង់​ដូច​ជា​ពួកគាត់ ដែល​កំពុង​តវ៉ា​នេះ មាន​ចំនួន ៨០២​កន្លែង រីឯ​អ្នក​មាន​តូប​ត្រឹមត្រូវ​មាន​ចំនួន ៣៤១​តូប និង​អ្នកមាន​ស្តង់​ចំនួន ៣២៦​ស្តង់ ហើយ​សរុប​ការលក់ដូរ បូក​រួម​ទាំងអស់​ចំនួន​១,៤៦៩​កន្លែង​៕
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.