ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

​លោក​អភិបាលខេត្ត បាន​ដឹកនាំ អភិបាលក្រុង​កំពត ចៅសង្កាត់ ប្រធាន​មន្ទីរ​អង្គភាព ប្រជុំ​លើ​រថយន្ត ដើម្បី​ចុះ​ពិនិត្យ​ដល់​ទីតាំង​ប្រព័ន្ធ​រំដោះ​ទឹក ក្នុង​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ អភិបាលក្រុង​កំពត ចៅសង្កាត់ ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ប្រជុំ​លើ​រថយន្ត ដើម្បី​ចុះ​ពិនិត្យ​ដល់​ទីតាំង​ប្រព័ន្ធ​រំដោះ​ទឹក ក្នុង​ក្រុង​កំពត​។​

​ចំពោះ​ទីតាំង​ប្រព័ន្ធ​រំដោះ​ទឹក​ដែល​បាន​ចុះ​ពិនិត្យ​រួម​មាន ដូចជា​នៅ​ក្រោយ​បឋមសិក្សា​ពិជ័យ​ឧត្តុង្គ ,​នៅលើ​ផ្លូវ​លាន​ស្រូវ ត្រង់​ព្រំប្រទល់ ក្រុង​កំពត និង​ស្រុក​ទឹកឈូ ,​នៅ​បណ្តោយ​ផ្លូវ​រថភ្លើង លើផ្លូវ​មា​កេង ស្ថិតនៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត និង​នៅត្រង់ចំណុច​បេនឡាន​ខេត្តកំពត​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ណែនាំ​ដោយ​ស្នើ​ដល់​អភិបាលក្រុង​កំពត និង​ចៅសង្កាត់​ទាំង​ប្រាំ ត្រូវ​ហាមឃាត់​មិនឲ្យ​មាន​ការសាងស​ង់​រោង តូប លើ​ចិញ្ជើមថ្នល់ និង​ហាម​មិនឲ្យ​មាន​ការ ចាក់​ដី​ដោយ​មិន​មាន​កប់​ប្រព័ន្ធ​លូ​ត្រឹមត្រូវ​។ ស្នើ​ឲ្យ​ចៅ​សង្កាត់​ទាំង​ប្រាំ កាប់​មែកឈើ ឲ្យបាន​ស្អាតនៅតាម​បណ្តោយ​ដងផ្លូវ​។ ហើយ​លោក​អភិបាល​ក្រុង​ត្រូវ​ពិនិត្យ​សណ្តាប់ធ្នាប់​នៅ​ចំណុច បេនឡាន កុំឲ្យ​មាន​ភាពអាណាធិបតេយ្យ និង​ត្រូវ​ពិនិត្យ ជួសជុល​គំរប​លូ​នៅក្នុង​ក្រុង​ទាំងអស់ឲ្យ​បាន​ស្អាត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.