ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​ការងារ​ត្រៀម​បង្ការ និង​សង្គ្រោះ​គ្រោះមហន្តរាយ​ខេត្តកំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​អញ្ជេី​ញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​ការងារ​ត្រៀម​បង្ការ និង​សង្គ្រោះ​គ្រោះមហន្តរាយ​ខេត្តកំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ទី​១​គណ​:​កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាលាខេត្ត​កំពត​។

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នាឱកាស​នេះ​រួមមាន លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាលខេត្ត កម្លាំង​ទាំងបី​ប្រភេទ ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុប​ប្រមាណ​២០០​នាក់​។​

​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ជម្រាបជូន​អំពី​មុខសញ្ញា​នៃ​គ្រោះមហន្តរាយ ក្នុង​ខេត្ត​កំពត និង​ការងារ​ជួយ​អន្តរាគមន៍​សង្គ្រោះបន្ទាន់​ដែល​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រួម​ជាមួយ​កាកបាទ​ក្រហម និង​សប្បុរសជន បាន​ដោះស្រាយ ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ កន្លងមក​។ ហើយ​លោក​អភិបាលខេត្ត បាន​បញ្ជាក់​អំពី​ការងារ​ដែល​ត្រូវ​អនុវត្ត​បន្ត​រួមមាន សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អង្គការ​ជាតិ អន្តរជាតិ ក្នុង​ការបណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ដល់ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​គ្រប់​លំដាប់ថ្នាក់ ដោយ​ត្រៀម​បម្រុង កៀរគរ​ធនធាន ដើម្បី​ឆ្លើយតប​ទាន់ពេលវេលា ពេល​មាន​គ្រោះអាសន្ន និង​ផ្សព្វផ្សាយ​ប្រព័ន្ធ​ប្រកាស​ឲ្យដឹង​មុន​ពី​គ្រោះអាសន្ន (១២៩៤) និង​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​ព្រម​ជាមួយ​នេះ លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម នាយ​ឧត្តមសេនីយ ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ព្រមទាំង​បាន​ខ្វល់ខ្វាយ​យកចិត្តទុកដាក់​ខ្ពស់ អញ្ជើញ​ចុះ​បំពេញ​បេសកកម្ម​ដោយផ្ទាល់​នៅលើ​ទឹកដី​ខេត្ត​កំពត​នាពេលនេះ​។​

​ក្នុងឱកាស​នោះ នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​ថ្លែង​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​ចិត្ត សហការ​គ្នា​បាន​ល្អ​ក្នុង​ការឆ្លើយតប​ទាន់ពេលវេលា ដើម្បី​មាន​វិធានការ​ទប់ស្កាត់ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​កន្លងមក ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​ជាមួយគ្នានេះ នាយ​ឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាម សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក៏​បាន​ឧបត្ថម្ភ​ថវិកា​ជូន​មន្ត្រីរាជការ មេឃុំ ចៅសង្កាត់ ដែល​មកពី​បណ្តា​ក្រុង ស្រុក​ចំនួន ៨៣​នាក់ ក្នុង​១​នាក់ ទទួលបាន​ថវិកា ៥០០០០​ម៉ឺន​រៀល​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.