ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​លោក គួច ចំរើន បើក​កិច្ចប្រជុំ​ពិភាក្សា​គម្រោង​ជួលជុល​ផ្លូវ​២២​ខ្សែ ក្នុង​ក្រុង​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​បើក​កិច្ចប្រជុំ ស្តីពី​គម្រោង​វឌ្ឍនភាព​ជួសជុល​ផ្លូវ ២២​ខ្សែ ក្នុង​ក្រុង​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​ក្រុម​ការងារ​បច្ចេកទេស នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ​។​

​តាម​បទ​បង្ហាញ នៃ​វឌ្ឍនភាព​គម្រោង កែលម្អ​ផ្លូវ ២២​ខ្សែ ក្នុង​ក្រុង​ព្រះសីហនុ ក្នុងនោះ រួមមាន​៖

*​ទី​១៖ គម្រោង​អនុវត្ត​ប្រើប្រាស់​ថវិកា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​
*​ទី​២៖ ផែនការ​គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ទេសចរណ៍​នាគរាជ​
*​ទី​៣៖ ផែនការ​ស្តាប​នា​ផ្លូវ​ក្នុង​តំបន់​អភិវឌ្ឍន៍ ក្នុង​កំពង់ផែ​ឧកញ៉ា​ម៉ុង
*​ទី​៤៖ គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ជា​ការងារ​អទិភាព ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២​។​

​យោង​តាម​ជំពូក​២១ (​គម្រោង​វិនិយោគ​ផ្ទាល់​) ក្រសួង​នឹង​ប្រើប្រាស់​ថវិកា​ជាតិ​ជួសជុល​ផ្លូវ​ចំនួន ៣​កំណាត់​។​

​ក្រសួង​សាធារណការ ក៏​មាន​គម្រោង​ប្រើប្រាស់​ឥណទាន​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជួសជុល​ផ្លូវ ក្នុង​ក្រុង​ចំនួន ១២​ខ្សែ ក្នុងនោះ​មាន​ផ្លូវ​ចំនួន ៦​ខ្សែ គ្រោង​នឹង​ប្រើប្រាស់​ថវិកា ដែល​បានមកពី​សំណង​បណ្តា​ក្រុមហ៊ុន ឬ​វិនិយោគ​ដែល​ធ្វើឲ្យ​ផ្លូវ​ខូចខាត ក្នុង​ក្រុង​ព្រះសីហនុ ដោយសារ​ការដឹកជញ្ជូន​សម្ភារ​ផ្សេងៗ បំរើការ​ក្នុង​ការសាងសង់​អាគារ​ប្រកប​អាជីវកម្ម​ធំៗ​តាមផ្លូវ ផ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ក្នុង​ខេត្ត​។​

​លើសពីនេះទៅទៀត កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏​មាន​គម្រោង​ប្រើប្រាស់​ថវិកា​ផ្ទាល់​របស់​កំពង់ផែ​ទទួល​បន្ទុក (Overlay) ផ្លូវ​លេខ​៧០០ ។ សរុប​ជា​រួម​គម្រោង​ផ្លូវ ដែល​ត្រូវ​ជួសជុល​ទាំង​១២​ខ្សែ មាន​ផ្លូវ​លេខ ១០០, ៨១៤, ៨១៨, ១០៣, ១៤៣ , ៧០១ , ១០៨៣ , ២០៩ , ៨២៣ , ៨២៧ , ៨២១ , ៨២៥ ដែល​មាន​តម្រូវការ​ថវិកា ២៥,២៨៨​លាន​រៀល ។​

​ដោយឡែក គម្រោង​ឥណទាន​ថ្នាក់ក្រោម​ជាតិ ក្នុង​ការជួសជុល​ផ្លូវ​ទាំង ១២​ខ្សែ​ក្នុង​ក្រុង បាន​បើក​ដំណើរការ​ការដ្ឋាន​ជួលជុល​ផ្លូវ​ចំនួន ៦​ខ្សែ​រួចមកហើយ រីឯ​៦​ខ្សែ​ផ្សេងទៀត រដ្ឋបាលខេត្ត​កំពុង​មាន​ការខ្វះខាត​ថវិកា រង់ចាំ​ប្រើប្រាស់​គម្រោង​ថវិកា​ក្នុង​ឆ្នាំ​២០២០​។​

​លោក គួច ចំរើន បាន​ថ្លែងអំណរគុណ ដល់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​បាន​ជួយ​ពន្លឿន​គម្រោង​ប្រើប្រាស់​ឥណទាន​ថ្នាក់ក្រោម​ជាតិ ក្នុង​ការជួសជុល​កំណាត់​ផ្លូវ ១២​ខ្សែ ក្នុង​ក្រុង​ព្រះសីហនុ​ឡើងវិញ ដើម្បី​ជួយ​សម្រួល​ចរាច​រណ៍​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ និង​កែលម្អ​សោភ័ណភាព និង​បរិស្ថាន​។​

​លោក ស៊ុន ចាន់ថុល ក៏​បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ជំនាញ ពិនិត្យ​មើល​លទ្ធភាព ក្នុងការ​កៀរគរ ឬ​ខ្ចី​ប្រភព​ថវិកា​ផ្សេងៗ ដើម្បី​យក​មក​ស្ថាបនា ជួសជុល​កំណាត់​ផ្លូវ ៦​ខ្សែ ដែល​ខ្វះ​ប្រភព​ថវិកា ដែល​ជា​ឥណទាន​ថវិកា ថ្នាក់ក្រោម​ជាតិ និង​កែលម្អ​ផ្លូវ​ផ្សេងៗ​ទៀត ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិ​ការសំខាន់ៗ នៅពេល​ខាងមុខ​មានដូចជា បុណ្យ​សមុទ្រ​នៅ​ឆ្នាំ​២០២០ និង​រៀបចំ​កិច្ចប្រជុំ​អាស៊ាន នៅ​ឆ្នាំ ២០២២​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.