ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក​អភិបាល​ខេត្ត​កំពត​៖ គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ​ខ្សាច់​(​កែប​ថ្មី​) ពិតជា​ជួយ​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​សក្តានុពល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បានបញ្ជាក់​ថា​៖ គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ​ខ្សាច់​នៅ​ភូមិ​កែប​ថ្មី ស្ថិតក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត នឹង​ជួយ​ជំរុញ​ផ្នែក​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កំពត​ឲ្យ​កាន់តែ​មាន​សក្តានុពល​។​

​ការលើកឡើង​បែប​នេះ គឺ​លោក​តែងតែ​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​នានា​ក្នុង​សាលាខេត្ត​កំពត​កន្លងមក​។​

​លោក​ថា​៖ បច្ចុប្បន្ន​គឺជា​គម្រោង​មួយ​នេះ​ក្រោម​ការផ្ដល់​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅថា (CDC )​ជូន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះថា​(IGB)​តំណាង​ដោយ​លោក ជា សុខ​ហេង ប្រធាន​ក្រុមហ៊ុន​យ៉ាង​ពិតប្រាកដ​ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍន៍​បម្រើឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ នៃ​ខេត្ត​កំពត​។​

​លោក ជាវ តា​យ ក៏​បាន​រម្លឹក​បញ្ជាក់​ជូន​ថា​៖ ដោយ​ក្នុង​រយៈពេល​កន្លងមក​នេះ​តែងតែ​មាន​ការលេចឮ លើកឡើង​ខុសៗ​គ្នា​ជា​ច្រើន ពាក់ព័ន្ធ​គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ខ្សាច់​កែប​ថ្មី​របស់​ក្រុមហ៊ុន​វិនិយោគ (IGB)​ហើយ​នៅ​ចុងក្រោយ​នេះ​ឃើញ​មាន​ការលើកឡើង​ប្លែកៗ​ហើយ​មាន​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដោយ​មិនមាន​ភាពច្បាស់លាស់​ម្ដង​ថា​សង្ស័យ​រដ្ឋបាល​ខេត្ត​លក់ ម្ដង​ថា​មាន​ការ​ស៊ុមគ្រលំ ម្ដង​ថា​ការអភិវឌ្ឍ​ហ្នឹង​វា​អត់​ស្របច្បាប់​។

​ដូច្នេះ​ចំណុច​ខាងលើនេះ លោក ជាវ តាវ​អភិបាលខេត្ត បាន​ចង់​ជម្រាប​បញ្ជាក់ជូន​ដល់​អ្នកសារព័ត៌មាន​ក្នុងឱកាស​នោះ​ឲ្យបាន​យល់​ថា​រដ្ឋបាល​ខេត្ត​មិន​មាន​បំណង​ណាមួយ​ឃុបឃិត​ដើម្បី​លក់​ដី​រដ្ឋ​ទៅឲ្យ​បុគ្គល​ណា​ម្នាក់​នោះ​ទេ នៅក្នុង​គម្រោង​នោះ​គឺ​រដ្ឋបាល​ខេត្ត​មាន​គំនិត​ចង់​អភិវឌ្ឍន៍​ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ខេត្ត​ទទួលបាន​នូវ​ភ្ញៀវទេសច​រណ៍ហើយ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​មក​កម្សាន្ដ​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នេះ​ហើយ​ដែល​ស្រប​តាម​បំណង​រាជរដ្ឋាភិបាល​ចង់បាន​។

​លោក​អភិបាលខេត្ត​បន្ត​ជំរាបជូន​ថា កន្លងមក​នេះ​រដ្ឋបាល​ខេត្ត​តែង​បានលើកឡើង​ជូន​ក្នុង​អង្គប្រជំុ​ជាច្រើន​ដង​របស់​រដ្ឋបាលខេ​ត្ត​ថា​តំបន់​កែប​ថ្មី​នេះ​ជា​តំបន់​មួយ​មាន​ការវិនិយោគ ហើយ​មាន​ច្បាប់ទម្លាប់​ដោយ​មាន​ការសម្រេច​របស់​ក្រុមប្រឹក្សាអភិវឌ្ឍ​កម្ពុជា​(CDC)​នៅក្នុង​នោះ​គឺ​មាន​ទំហំ​ដី​២០០​ហិកតា​គឺ​រដ្ឋបាល​ខេត្ត​ទទួលបាន​៤០​ភាគរយ​អ្នកវិនិយោគ​ទទួលបាន​៦០​ភាគរយ មានន័យថា​រដ្ឋបាល​ខេត្ត​ទទួលបាន​ដី​៨០​ហិកតា​អ្នកវិនិយោគ​ទទួលបាន​១២០​ហិកតា​។

​ប៉ុន្តែ​រឿងរ៉ាវ​ទាំង​នេះ​យើង​ដឹង​ហើយ​ថា ការវិនិយោគ​នេះ​គឺ​មិន​ទើបតែ​មាន​ពេលនេះ​ទេ គឺ​មាន​យូរហើយ​ដែល​មាន​ឈ្មោះ​ក្រុមហ៊ុន​កែវ ជា បន្ទាប់​មក​ក្រុមហ៊ុន​កែវជា ក៏​បាន​ផ្ទេរ​ឲ្យមក​ក្រុមហ៊ុន​(IGB)​ជា​សុខ​ហេង​នេះ​វិញ​។​ហើយ​បច្ចុប្បន្ន​នេះ​រដ្ឋបាល​ខេត្ត​ក៏​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​អនុវត្ត​គោលការណ៍​របស់​រាជរដ្ឋាភិបាលដើម្បី​ជា​ចំណែក​របស់​រដ្ឋបាល​ខេត្ត​យក​ទៅ​ធ្វើ​ការអភិវឌ្ឍ​ឆ្នេរ​មួយ​ដ៏​ស្រស់​ស្អាត​ដើម្បើ​បម្រើ​វិស័យ​ទេសចរណ៍​ឲ្យបាន​លឿន​ឆាប់រហ័ស​យ៉ាង​ហោចនៅ​ចុងឆ្នាំ​២០១៩​នេះ​ក៏​ត្រូវឲ្យមាន​ឆ្នេរ​ខ្សាច់​សម្រាប់​បម្រើភ្ញៀ​វ​ទេសចរណ៍​មក​កម្សាន្ដ​បាន​មួយចំណែក​ផងដែរ​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ជម្រាបជូន​ដែរ​ថា រដ្ឋបាល​ខេត្ត​គឺជា​សេនាធិការ ឫ​តំណាង​រាជរដ្ឋាភិបាល តែបើ​អ្វី​មាន​ជា​ច្បាប់ ជា​បទដ្ឋាន​គតិយុត្តិ​ទាំងឡាយណា​គឺ​រដ្ឋបាល​ខេត្ត​ត្រូវតែ​អនុវត្តតាម​អ្វី​ដែល​មាន​នៅក្នុង​ច្បាប់​និង​របស់​រាជរដ្ឋាភិបាល​។​

​ជាមួយគ្នានេះ លោកឧ​ញ៉ា ជា សុខ​ហេង ម្ចាស់​គម្រោង​អភិវឌ្ឍន៍​កែប​ថ្មី បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩​ថា ការបង្កើត​តំបន់​ទេសចរណ៍​ថ្មី​នៅទីនេះ នឹង​ជួយ​ទាក់ទាញ​ក្រុម​អ្នកទេសចរ​ឲ្យមក​លម្ហែ កម្សាន្ត​កាន់តែ​ច្រើនឡើងៗ ពិសេស​បាន​បង្កើន​នូវ​មុខរបរ អាជីវកម្ម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត បាន​ប្រកប​ការងារ​រក​សី​ុ​កាន់តែច្រើន និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ពួកគាត់​ផងដែរ​។​

​លោកឧ​ញ៉ា ជា សុខ​ហេង បាន​បន្ថែមថា គម្រោង​អភិវឌ្ឍន៍​កែប​ថ្មី នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ជា​បណ្តើរៗ​ទៅតាម​គោលការណ៍ ដោយ​ក្រុមហ៊ុន​ទទួលបាន​៦០​ភាគរយ ចំណែក​៤០​ភាគរយ​ទៀត​ជា​របស់​រដ្ឋបាល​ខេត្ត ពោល​គឺ​ក្នុងចំណោម​ផ្ទៃដី​២០០​ហិកតា ក្រុមហ៊ុន​ទទួលបាន​១២០​ហិកតា ឯ​រដ្ឋបាល​ខេត្ត​កំពត​មាន​ចំណែក ៨០​ហិកតា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.