ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២ នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃទី ០២ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៩:៤០​នាទី​នៅ​ចំណុច​ភូមិ​បល្ល័ង្ក សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ចុះបង្ក្រាប​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ( កាប់​យក​ម៉ូតូ ) ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​នាក់
1-​ឈ្មោះ ភ​ណ្ឌ័ សុភា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ព្រីង សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង ។​
2-​ឈ្មោះ ផាន់ សង្វា​ពេជ្រ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​ជនសង្ស័យ​ទាំង​០២​នាក់​រួមទាំង​បក្សពួក​ម្នាក់​ទៀត (​រត់គេចខ្លួន​បាត់​) បានធ្វើ​សកម្មភាព កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ហុន កា​នឿន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មាន​ទីលំនៅ ភូមិ​អូរ​គគី ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដើម្បី​យក​ម៉ូតូ មួយគ្រឿង​ម៉ាក​ស៊ូ​ស៊ូ​គីនិច សេរី​ឆ្នាំ ២០១៨ ពណ៌​ស លេខ​តួ ៣៣១៣៧៥ លេខ​ម៉ា​សុីន ៥២៣៣១៣០៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1JS ០៧៤៨ កាលពី​ថ្ងៃ​ទី ០១ ខែ ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣:០៥​នាទី នៅ​ចំណុច​ក្រុម​០៨ ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។

​ក្រោយ​ពី​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​រួច​ខ្លួន​ក៏​បាន​យក​ម៉ូតូ​នោះ​ទៅ​ប្តូរ​ស្លាក​លេខ​ដើម្បី​ទុក​ធ្វើ​ជា​មធ្យោបាយ ។

​បច្ចុប្បន្ន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​កំពុងតែ​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្ត ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.