ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អាជ្ញាធរ​ឃុំ​បឹង​សាលា​ខាងជើង កោះ​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​រឿង​ស្តា​បឹង​ឈូក​យក​ទឹក​ប្រើប្រាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ឃុំ​បឹង​សាលា​ខាងជើង បាន​បើក​កិច្ចប្រជុំ ស្ថិត​ចំណុច​សាលា​ដំណាក់ នៃ​ភូមិ​ដាស​ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យចូល​រួម​សហការស្តា​បឹងធ​ម្ម​ជាតិ​របស់​រដ្ឋ សម្រាប់​យក​ទឹក​ប្រើប្រាស់ ដោយ​ការពិគ្រោះ​យោបល់​នេះ​តម្រូវ​ឲ្យ​ស្តាបឹ​ង​ចាប់ពី​ប្រឡាយ​នៃ​ព្រំប្រទល់​រវាង​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​អង្គ​សុរភី​។​ចំណែក​បឹង​ឈូក ដែល​ជា​ជ្រលង​ផ្លូវទឹក មិនទាន់​មាន​គោលការណ៍​ឲ្យ​ស្តារ​នោះទេ ទើប​ការពិគ្រោះ​យោបល់​ក្នុង​រសៀល​នេះ​មិន​ទាន់​បាន​ផល​វិជ្ជមាន​។​

​ជា​លទ្ធផល​ក្នុង​អង្គប្រជុំ គឺ​ប្រជាពលរដ្ឋ​មួយ​ផ្នែក​យល់ស្រប​ឲ្យ​ស្តាបឹ​ង ឯ​អ្នកខ្លះ​បាន​បដិសេធ​មិន​យល់ព្រម​នៅឡើយ ដោយ​ពួកគាត់​លើកឡើងថា បើ​ស្តា​បឹង​ត្រូវតែ​ស្តា​ទាំងអស់ គឺ​ស្តា​ចាប់ពី​ចំណុច​បឹង​ឈូក​ដែល​ជា​ជ្រលង​ផ្លូវទឹក​មក​មុន​ទើប​អាច​ទៅរួច​…​ស្តា​បាន​ប្រយោជន៍​អី្វ មុខ​ទឹក​មិន​ស្តា ទៅ​ស្តា​បឹង​ផ្នែក​ខាងក្រោយ ចុះបើ​ភ្លៀង​មក​ទឹក​ជន់​គ្មាន​ផ្លូវ​បណ្តោះ​ទឹក​ចេញ​តែ​ដដែល​ហ្នឹង​…!!​។​

​ចំពោះ​គម្រោង​ស្តា​បឹង​នេះ​ពួកគាត់​មានចិត្ត​រីករាយ​ណាស់ ឲ្យតែ​អនុវត្តទៅ​តាម​ជំនាញ បច្ចេកទេស ពោល​គឺ​ត្រូវតែ​ស្តា​បឹង​ធម្មជាតិ​ទាំងអស់ ដាច់ខាត​មិន​ត្រូវ​ទុក​ចំណុច​បឹង​ឈូក​ដែល​គេ​កំពុង​ទន្ទ្រាន​ចង់បាន​បែបនេះ​ទេ​។​

​ជាមួយគ្នានេះ មជ្ឈដ្ឋាន​ជាច្រើន​ហាក់​មាន​ភាពស្រពិចស្រពិល ខណៈ​គោលការណ៍​ស្តារ​បឹង​ធម្មជាតិ​នេះ ស្តារ​តែ​ទីតាំង​ខាងក្នុង ដោយ​មិន​អនុវត្ត​ចាប់​ពី​ចំណុចក្តៅ​មុន ពិសេស​ចំណុច​បឹង​ឈូក​ដែល​កំពុង​មាន​ភាពចម្រូងចម្រាស់​ដ៏​ពុះកញ្ជ្រោល​នោះ​។​

​ឆ្លើយតប​នឹង​រឿងរ៉ាវ​ស្តា​បឹង​ឈូក​ដើម្បី​យក​ទឹក​ប្រើប្រាស់​នេះដែរ លោក ស្រី អាន់ មេឃុំ​បឹង​សាលា​ខាងជើង បាន​លើកឡើង​ថា ការស្តា​បឹង​គឺ​តម្រូវ​ឲ្យ​ស្តា​ត្រឹមតែ​ព្រំប្រទល់​នៃ​ដែន​សមត្ថកិច្ច​របស់​លោក​គ្រប់គ្រង​ប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​ចំណុច​បឹង​ឈូក​របស់​រដ្ឋ​ដែល​កំពុង​មាន​បញ្ហា​ចម្រូងចម្រាស់ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​អង្គ​សុរភី គឺ​លោក​គ្មាន​សិទ្ធិ​សម្រេច​នោះ​ឡើយ​។​

​ដូច្នេះ​ការពិគ្រោះ​យោបល់​រឿង​ស្តា​បឹង​ខាងលើ​ចាត់ទុកជា​រឿង​អត់​បាន​ប្រយោជន៍ ព្រោះ​គម្រោង​នេះ​ហាក់ដូចជា​មាន​អាថិកំបាំង ពោល​គឺ​ប្រៀប​បាន​ទៅ​នឹង​ពាក្យ​ថា​ចាប់​ត្រី​ឆ្លូញ ព្រលែង​ត្រី​រ៉​ស់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.