ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​បូកសរុប​លទ្ធផល​សកម្មភាព​រដ្ឋ​បាល​ខេត្ត​ប្រចាំ​ខែ​មេសា​ឆ្នាំ​២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​សាលាខេត្ត​កំពត នា​រសៀល​ថ្ងៃ​ទី ២៩ ខែ​មេសា​ឆ្នាំ​២០១៩ លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ដើម្បី​បូក​សរុប​វាយតម្លៃ​លទ្ធផល​សកម្មភាព​ការងារ​រដ្ឋបាល​ខេត្ត​កំពត​ក្នុង​ខែ​មេសា​ឆ្នាំ​២០១៩​។​

​សមាជិក​កិច្ចប្រជុំ​មាន​ការចូលរួម​ពី​លោក​-​លោកស្រី​អភិបាលរង​ខេត្ត​ថ្នាក់​ដឹកនាំ​អង្គភាព​ចំណុះ​សាលាខេត្ត​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក​និង​មន្ត្រី​សមត្ថកិច្ច​ប្រចាំការ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​សរុប​ចំនួន​៧២​នាក់​។​

​របៀបវារៈ​កិច្ចប្រជុំ​រួមមាន​៖
-​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ខែ​មេសា​ឆ្នាំ​២០១៩​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​។​
-​ពិនិត្យ​ពិភាក្សា​លើ​ការបែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ​ខែ​មីនា​ឆ្នាំ​២០១៩​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​រដ្ឋបាល​ខេត្ត​កំពត​សម្រេច​បាន​កន្លង​មកនេះ​។ ពិសេស​សកម្មភាព​លទ្ធ​ផល​ការងារ​ក្នុង​ខែ​មេសា​ដែល​រដ្ឋបាល​ខេត្ត​កំពត​បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​នៃ​ពិធី​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​បាន​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

​លោក ជាវ តា​យ​អភិបាល​ខេត្ត​ក៏​ថ្លែងអំណរគុណ​កោតសរសើរ ចំពោះ​អាជ្ញាធរ​ក្រុង ស្រុក ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​គ្រប់​លំដាប់​ថ្នាក់​មន្ត្រី​រាជកា​រ កងកម្លាំង​សមត្ថកិច្ច​និង​អ្នកពាក់ព័ន្ធ​ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ខេត្ត​ដែល​បាន​ចូលរួម​បម្រើឲ្យ​សកម្មភា​ពនូវ​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​ឆ្នាំ​២០១៩​ដែល​រដ្ឋបាល​ខេត្ត​កំពត​រៀបចំ​ធ្វើឡើង​ទ​ទូល​បាន​លទ្ធផល​ល្អប្រសើរ ដោយ​រក្សាបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​បង្ក​ការសប្បាយ​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ -​អន្តរជាតិ​ចូលរួម​កំសាន្ត​យ៉ាង​ច្រើន​ជាង​បណ្ដា​ឆ្នាំ​កន្លងទៅ​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ផ្ដាំផ្ញើ​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង ស្រុក មន្ទីរ​អង្គភាព​ជំនាញ​និង​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​បន្ត​ចូលរួម​អនុវត្ត​សកម្មភាព​ការងារ​ជំនាញ​រៀងៗ​ខ្លួន​ឲ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត​ដើម្បី​រួមគ្នា​ក្នុង​គោលដៅ​តែ​មួយ​គឺ​សេចក្ដីសុខ​និង​ការរីកចម្រើន​របស់​ប្រទេសជាតិ​និង​ប្រជាជន​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.