ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ?

លោក ជាវ តា​យ ទទួល​ស្វាគមន៍ ប្រតិភូ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក (​គណៈកម្មការ​ទី​៣) នៃ​រដ្ឋសភា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ពុធ ៦​រោច ខែ​ចេត្រ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែ​មេសា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពត លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត ទទួល​ស្វាគមន៍ ប្រតិភូ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក ដា វ៉ាន់ដេត ប្រធាន​គណៈកម្មការ ។

​សមាសភាព​អញ្ជើញ​ចូលរួម​នា​ពេល​នេះ មាន​៖ គណ​:​អភិបាលខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​-​អង្គភាព​ចំណុះ​សាលាខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត សរុប​ប្រមាណ​៥២​នាក់​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​រាយការណ៍​ជូន​គណ​:​ប្រតិភូ អំពី​សភាពការណ៍​រួម​ទូទៅ និង​វឌ្ឍនភាព​រីកចម្រើន​ព្រមទាំង​លទ្ធផល​ការងារ​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត​កំពត​សម្រេច​បាន​កន្លងមក និង​ផែនការ​ទិសដៅ​អនុវត្ត​បន្ត​នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល ព្រមទាំង​បញ្ហា​ប្រឈម​និង​សំណូមពរ​នានា ដែល​រដ្ឋបាល​ខេត្ត​កំពត​បាន​ជួបប្រទះ​កន្លងមក និង​កំពុង​បាន​ខិតខំ​ជម្រុញ​ការអភិវឌ្ឍន៍​ជា​ប្រចាំ​ផង​ដែរ​។ ជាមួយ​ឱកាស​នោះដែរ លោក អភិបាលខេត្ត​និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក៏​បាន​រាយការណ៍​លំអិត​អំពី​លទ្ធផល និង​សមិទ្ធផល​សំខាន់ៗ​ពាក់ព័ន្ធ​លើ​វិស័យ​មួយចំនួន​រួមមាន ការងារ​ផែនការ ការងារ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក ជូន​គណៈប្រតិភូ​ជ្រាប​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក ដា វ៉ាន់ដេត ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ក៏​បាន​កោតសរសើរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ខេត្តកំពត ដែល​បាន​ធ្វើការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដោយ​អនុវត្ត​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​សម្តេច​បាន​ណែនាំ​ឲ្យ​មន្ត្រីរាជការ​ទាំងអស់​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ទ្វេរ​ដង ឲ្យ​សក្តិសម​នូវ​អ្វី ដែល​បងប្អូន​ប្រជាពលរដ្ឋ​ផ្តល់​សេចក្តីទុកចិត្ត​តាមរយៈ​ការបោះឆ្នោត​នា​ពេលកន្លងមក​។ ហើយ​លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការធ្វើ​បដិសណ្ឋារកិច្ច និង​យកចិត្តទុកដាក់​ចំពោះ​ប្រតិភូ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ដែល​មក​បំពេញ​ការងា​រនា​ថ្ងៃនេះ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.