ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់

ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់តាមតំបន់ព្រំដែនប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅសហប្រតិបត្តិការឆមាសទី២ ឆ្នាំ២០២៦ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី (កម្ពុជា) និងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ (វៀតណាម) ។

+ដឹកនាំកិច្ចប្រជុំដោយ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំង លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកកិច្ចការព្រំដែន កម្ពុជា-វៀតណាម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធានប្រតិភូនិងលោក លោកស្រីស្នងការរង លោកអធិការនៃអធិការដ្ឋាននគរបាល ស្រុកជាប់ព្រំដែន និងលោកនាយការិយាល័យជំនាញបានអញ្ជើញចូលរួមកិច្ចប្រជុំនាឱកាសនោះផងដែរ ។

+ភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ផាន ថាញ់តាម ស្នងការខេត្តដាក់ឡាក់ ព្រមទាំងមានការអញ្ជេីញចូលរួមជាអធិបតីភាព​ លោកវរសេនីយ៍ឯក ង្វៀន​ ថាញ់យ៉ាង អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការសន្តិសុខ​ តំណាងក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជា ណាចក្រកម្ពុជា។ អញ្ជើញមកចូលរួមកិច្ចប្រជុំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។

ក្នុងកិច្ចប្រជុំនោះដែរភាគីទាំងពីរបានលើកយកកិច្ចពិភាក្សាលើកិច្ចការងារដូចជា រួមគ្នាសហការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ដែលកើតមាននៅតាមខ្សែបន្ទាត់ព្រំដែនប្រទេសភូមិផងរបងតែមួយ នាឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា សុំអោយគ្រប់ផែនការងារនិងការិយាល័យពាក់ព័ន្ធ បន្តសហការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់តាមតំបន់ព្រំដែន ទប់ស្កាត់ត្រួតពិនិត្យ ការឆ្លងដែនចេញចូលខុសច្បាប់ ជាពិសេសសហការទប់ស្កាត់ លុបបំបាត់ឱ្យបានទាន់ពេលវេលា នូវបទល្មើសអនឡាញស្កេម(Online Scams) ក្នុងទូទាំងខេត្ត ។

ភាគីទាំងពីរបានឯកភាពគ្នាចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់តាមតំបន់ព្រំដែន ដែលជាទិសដៅអនុវត្តបន្តរវាងស្នងការដ្ឋាននគរបាលខេត្តទាំងពីរ(ខេត្តមណ្ឌលគិរី ខេត្តដាក់ឡាក់)។

ក្នុងឱកាសនោះដែរគណ:ប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តទាំងពីរ ក៏​បានជូនកាដូរអនុស្សាវរីយ៍ប្រកបទៅដោយភាព​ស្និទ្ធ​ស្នាលជាទីបំផុត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.