ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី

រដ្ឋមន្ត្រី វង សូ​ត ៖ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ CPP បាន​យកចិត្តទុកដាក់​បំផុត​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ដោយ​ខំ​រក្សា​សន្តិភាព និង​អភិវឌ្ឍន៍​ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ ជា​បន្តបន្ទាប់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោជា ហ៊ុន សែន ជា​ប្រមុខ បាន​ខិតខំ​ការពារ​សុខ​សន្តិភាព​បា​ន​យ៉ាង​ល្អ​បើ​ទោះបី​មាន​ជន​អគតិ មួយចំនួន​ព្យាយាម​បំផ្លិចបំផ្លាញ​ទាញ​ប្រទេស​ជាតិ​ទៅ​រក​ភាពវឹកវរ បង្ករ​អសន្តិសុខ ស្ថេរភាព​នយោបាយ​យ៉ាងណាក្តី ខណៈ​សន្តិភាព ពិតជា​មាន​តម្លៃ​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​ដែល​យើង​ត្រូវ រួម​គ្នា​បន្ត​ការពារ​ឲ្យបាន​ដាច់ខាត ។​

​នេះ​ជា​ការលើកឡើង​របស់ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សប្ប​ទា នៅក្នុង​ឳ​កាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យ​បញ្ចុះ ខណ្ឌសីមា​ព្រះវិហារ​វត្ត​ជម្ពូ​ព្រឹក្សា​ឧត្តមមានជ័យ ហៅ​វត្ត​ព្រៃទទឹង ស្ថិតក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ ។​

​លោក បាន​លើកឡើង​ថា បើ​ចង់ឲ្យ​ប្រទេស​ជាតិ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ត្រូវ​បន្ត​បោះ ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្តេច​តេជោជា​ប្រមុខ ពីព្រោះ តាមរយៈ​ការផ្តល់​សេចក្តីទុកចិត្ត​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​គឺ ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​យ៉ាង​លេញ​តាមបែប លទ្ធិ ប្រជាធិបតេយ្យ ក្នុងនោះ​ការកសាង និង​អភិវឌ្ឍន៍​មិន​ថា អាណាចក្រ និង​ពុទ្ធចក្រ​នោះទេ​គឺ​មាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់ ជាក់ស្តែង ដូចជា​ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទី​ពេទ្យ​ជាដើម ក្នុង នោះ​ខាង វិស័យ​សាសនា​ក៏​មាន​ការរីកចម្រើន និង​សេរីភាព​គ្រប់ បែបយ៉ាង តាម​ជំនឿ​របស់​ប្រជាពលរដ្ឋ​រៀងៗ​ខ្លួន ។​

​បើ​តាម​របាយ​ការ​របស់​លោក លី សុភា​លីន អភិបាល​ស្រុក​ពញាក្រែក បានឲ្យដឹងថា សម្រាប់​ស្រុក​ពញាក្រែក​គឺ​មាន​សមិទ្ធិ ផល​ជាំ​ច្រើន​ត្រូវបាន​កសាងឡើង សម្រាប់​ជា​ប្រយោជន៍​ប្រជា ពលរដ្ឋ​ពិសេស​វិស័យ​សាសនា ជាក់ស្តែង​ព្រះវិហារ និង​សមិទ្ធិផល នានា​ដែល​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ​គឺ​សុ​ត​តែ​កើត​ចេញ ពី​ការរួម​សាមគ្គី​គ្នា​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​ដំបូល​សន្តិ ភាព​យ៉ាង​ពេញលេញ ។​

​លោក បាន​បន្តថា ដូចនេះ​យើងទាំងអស់គ្នា​ប្តេជ្ញា​គាំទ្រ​នូវ គោលការណ៍ មិន​យក​អធិបតេយ្យ​ជាតិ ទៅ​ប្តូរ​ជ​ឃា​មួ​យ​និង​ជំនួយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន ជា​ប្រមុខ​៕
​ដោយ រុន សារ៉េត​
​

 

r190325b01 r190325b02 r190325b03 r190325b04 r190325b05 r190325b06 r190325b07 r190325b08 r190325b09 r190325b10 r190325b11 r190325b12

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.