ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក ឃួ​ង ស្រេង អំពាវនាវ​ឲ្យ​កម្មករ​-​កម្មការិនី កុំ​ជឿ​តាម​ពាក្យ​ញុះញង់ ឬ​មេខ្យល់ ដែល​ឲ្យទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ ដែលជា​ឆ្នាំងបាយ​របស់​ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​-​កម្មការិនី កុំ​ជឿ​តាម​ពាក្យ​ញុះញង់ ឬ​មេខ្យល់ ដែល​មក​បោកប្រាស់​បងប្អូន ឲ្យទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ ជា​ឆ្នាំងបាយ​របស់​បងប្អូន ហើយ​បងប្អូន​ត្រូវ​យល់​ឲ្យបាន​ច្បាស់ មុន​នឹង​សម្រេច​ចិត្ត​ទៅ​ធ្វើ​អ្វីមួយ​។ បងប្អូន​ត្រូវ​យល់​ថា បងប្អូន​មាន​ការងារ​ធ្វើ មាន​រោងចក្រ​ធ្វើ​ក៏​ដោយសារ​តែ គណបក្ស​ប្រជាជន​កម្ពុជា​ជួយ​កសាង និង​ការពារ​សន្តិសុខ សន្តិភាព ជូន​បងប្អូន​ជូន​ប្រទេសជាតិ​ទាំងមូល និង​ជួយ​រក​ការងារ​ឲ្យ​បងប្អូន បាន​ធ្វើ​រហូតមកដល់​សព្វថ្ងៃនេះ​។​

​លោក​ថា «​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ចង់​ឲ្យ​ក្មួយៗ​កម្មករ​ទាំងអស់ មាន​ប្រាក់ខែ​ខ្ពស់​។ សូម​បងប្អូន​ចាត់ទុក​ថៅកែ​រោង​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន រវាង​កម្មករ និង​ថៅកែ​រោងចក្រ យើង​ចាប់ដៃគ្នា​ធ្វើ​ការងារ នោះ​យើង​នឹង​មាន​ការរីកចំរើន​។ ប៉ុន្តែ​បើ​យើង​ចាំតែ​ចាប់កំហុស​គ្នា​នោះ ការងារ​យើង​ពិតជា​មិន​អាច​ទទួលបាន​លទ្ឋផល​នោះ​ទេ​»​។​

​លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​, ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​រាជធានី និង​ជា​ប្រធាន​គណៈ​ចលនា​សហជីព​រាជធានី បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​សមាជិក សមាជិកា សាខា​គណបក្ស សហជីព​មូលដ្ឋាន​តាម​រោងចក្រ​នានា ក្នុង​ខណ្ឌប្ញស្សីកែវ ចំនួន​១៥០៦​នាក់ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​បរិវេណ​វត្ត​សន្តិ​វ័ន្ត ហៅ​វត្ត​ទួល​អស់លោក ស្ថិតក្នុង​សង្កាត់​គីឡូម៉ែត្រ ខណ្ឌប្ញស្សីកែវ​។​

​លោក ជា ពិសី ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌប្ញស្សីកែវ និង​ជា​ប្រធាន​ក្រុម​ការងា​កសាង​គណបក្ស កសាង​អង្គការ​សហជីព​ខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ខណ្ឌប្ញស្សីកែវ មាន​រោងចក្រ​ចំនួន ៨​រោងចក្រ ស្មើ​១៥០៦​នាក់​។ ក្រុមការងារ​គណបក្ស​កសាង​អង្គការ​សហជីព​ខណ្ឌប្ញស្សីកែវ ជា​ផ្នែក​មួយ​ចំណុះ​ឲ្យ​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​គណបក្ស​ខណ្ឌប្ញស្សីកែវ ដែល​ដឹកនាំ​ដោយ​ប្រធាន ០១​នាក់ និង​មាន ៧​គណៈកម្មាធិការ​បក្ស​សង្កាត់ មាន​៥២​សាខា ២៧៩​អនុសាខា និង​៤៣៣១​ក្រុម​បក្ស​។​

​លោក ជា ពិសី បានឱ្យដឹងថា ខណ្ឌ​ឬ​ស្សី​កែវ មាន​រោងចក្រ​ចំនួន​៣៦ និង​សហគ្រាស​ចំនួន​៣៦១ មាន​កម្មករ​សរុប​ចំនួន ៤៣៩៦៦​នាក់ និង​កម្មករ​ស្នាក់​នៅផ្ទះ​ជួល​មាន​ចំនួន ៣០៨៦០​នាក់​។ បច្ចុប្បន្ន ក្នុងចំណោម​រោងចក្រ​ទាំង​៣៦ យើង​បាន​កសាង​សាខា​បក្ស ចំនួន​៨​សាខា បក្ស​តាម​រោងចក្រ​មាន​ចំនួន ១៥០៦​នាក់​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា «​បងប្អូន​កម្មករ​-​កម្មការិនី​យើង មាន​ឪពុក​ម្នាក់ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ គឺ​សម្តេច​តេជោ ហ៊ុន សែន ដែល​សម្តេច​តែងតែ​បាន​គិតគូរ​សុខ​ទុក្ខ និង​បំពេញ​តម្រូវការ​ជូន បងប្អូន​កម្មករ​-​កម្មការិនី​យើង គ្រប់ពេលវេលា​តាមរយៈ​កញ្ចប់​អត្ថប្រយោជន៍​ទាំង​៩​ចំណុច ធ្វើ​ឱ្យ​កម្មករ​-​កម្មការិនី​យើង ទទួលបាន​ផលប្រយោជន៍​រួម​ទាំង​ប្រាក់ បៀវត្សរ៍ បាន​សមរម្យ​ទៀតផង​»​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា កន្លងមក​តាមរយៈ​ការទទួល​ជួប​សំណេះសំណាល​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​សម្តេច​តែងតែ បាន​ប្រកាស​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គោលនយោបាយ​ជាតិ​គាំពារ​សង្គម ចំពោះ​បងប្អូន​កម្មករ និយោជិត​។ ដោយឡែក​នៅ​ឆ្នាំ​២០១៩​នេះ អ្វី​ដែល​សម្តេច​តេជោ ប្រកាស​ជូន​បងប្អូន​ក​ម្មករ​និយោជិត ដោយ មាន​ប្រាក់​ឈ្នួល​ប្រចាំខែ​១៨២ ដុល្លារ ព្រមទាំង​បើក​២​ដង​ក្នុង​មួយខែ​។ ការពិនិត្យ​សុខភាព ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​បង់ថ្លៃ ដោយ​គ្រាន់តែ​ប្រើ​ប័ណ្ណ ប​.​ស​.​ស​។ ចំពោះ​ស្ត្រី​សម្រាលកូន​ត្រូវ​ឈប់សម្រាក​៣​ខែ ទទួល​ប្រាក់​១២០​ភាគ រយ​ជាដើម​។​

​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង បាន​ថ្លែងថា កន្លងមក​តាមរយៈ​ការទទួល​ជួប​សំណេះសំណាល​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​សម្តេច​តែងតែ​បាន​ប្រកាស​អំពី​គោល នយោបាយ​របស់​រាជរដ្ឋាភិបាល គោលនយោបាយ​ជាតិ​គាំពារ​សង្គម ចំពោះ​បងប្អូន​កម្មករ​និយោជិត​។ ដោយ​នៅ​ឆ្នាំ​២០១៩​នេះ អ្វី​ដែល​សម្តេច​តេជោ​ប្រកាស​ជូន​បងប្អូនក​ម្មករ​និយោជិត ដោយ​មាន​ប្រាក់​ឈ្នួល​ប្រចាំខែ ១៨២​ដុល្លារ ព្រមទាំង​បើក​២​ដង​ក្នុង​មួយខែ​។ ការពិនិត្យ​សុខភាព ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​បង់ថ្លៃ ដោយ​គ្រាន់តែ​ប្រើ​ប័ណ្ណ ប​.​ស​.​ស​។ ចំពោះ​ស្ត្រី​សំរាលកូន ត្រូវ​ឈប់​សំរាក ៣​ខែ ទទួល​ប្រាក់​១២០% ជាដើម ។​ល​។​

​ជាមួយគ្នានេះ លោក ឃួ​ង ស្រេង ក៏បាន​នាំយក​ថវិកា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ទៅ​ផ្តល់​ជូន​បងប្អូន​កម្មក​រ​-​កម្មការិនី ទាំង​១៥០៦​នាក់ ក្នុង​ម្នាក់ៗ​ទទួល​ថវិកា​ចំនួន​២​ម៉ឺន​រៀល​៕
​ដោយ  រុន សារ៉េត​

r190325a01 r190325a02 r190325a03 r190325a04 r190325a05 r190325a06 r190325a07 r190325a08 r190325a09 r190325a10

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.