ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុងភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុងភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវ​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អមដំណើរ​ដោយ​សហការី​ជាច្រើនរូប និង​មាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​

​តាម​របាយការណ៍​របស់ លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បានឲ្យដឹងថា ក្រុម​ការងារ​អនុវត្ត​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ខេត្ត​កែប​គឺមាន​០២​ក្រុម ដោយ​០១​ក្រុម​កំពុង​អនុវត្ត​ការងារ​នៅ​ក្រុងកែប និង​០១​ក្រុម​ទៀត គឺ​ចាប់ផ្តើម​អនុវត្ត​ការងារ​នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ ដែល​មាន​សមាសភាព​ចំនួន​១១​នាក់ សម្រាប់​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​លោក​ប្រធាន​បាន​បញ្ជាក់ទៀតថា និតិ​វិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មាន​ច្រើន​ដំណាក់កាល ដូចជា ការត្រៀម​រៀបចំ គឺ​ការកំណត់​តំបន់​វិនិច្ឆ័យ ការបង្កើត​គណៈកម្មកា​រ​រដ្ឋបាល ការជូន​ដំណឹង​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដំណើរការ​ផ្សព្វផ្សាយ​ពី​ការចុះបញ្ជី​ដីធ្លី​។​ប្រតិ​ប​តិ្ត​ការ​បច្ចេកទេស គឺ​ការចុះ​កំណត់​វាស់វែង និង​វិនិច្ឆ័យ​ដើម្បី​សាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​(​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​)​រយៈពេល​១៥​ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នកពាក់ព័ន្ធ ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាល​ដី​របស់​ខ្លួន​ព្រមទាំង​ធ្វើ​ការតវ៉ា​ក្នុងករណី​មាន​ការខុសឆ្គង​។ សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ របាយ​ការ​ព៍ពី​លទ្ធផល​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​វិនិច្ឆ័យ​របស់​គណៈកម្មកា​រ​រដ្ឋបាល​ជូន​អភិបាលខេត្ត​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សិទ្ធិ​ចំពោះ​ក្បាលដី​ណា​ដែល​គ្មាន​ទំនាស់ ,​ចុះបញ្ជី ចេញ​ប័ណ្ណ និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ម្ចាស់​ដី​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប​បានបញ្ជាក់​ថា ការប្រកាស​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​រហូត​ដល់​ទទួល​ប័ណ្ណកម្មសិទ្ធិ​នេះ ពិតជា​ផ្តល់​នូវ​សារសំខាន់​សម្រាប់​ផ្តល់​សេវា​កាន់កាប់​ដី​ដ៏​ស្រប​ច្បាប់ ដោយ​គ្មាន​អ្នក​ណា​រំលោភ​បំពាន​អ្នក​ណា​បាន​ឡើយ ហើយ​ក៏​គ្មាន​ការ​ទំនាស់​ឬ​ការ​វិវាទ​រវាង​អ្នក​ជី​ត​ខាង​គ្នា​នោះ​ទេ​។ លោក​អភិបាលខេត្ត​បាន​បន្ថែមថា ការប្រកាស​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ពិតជា​មាន​ច្រើន​ដំណាក់កាល ហើយ​នេះ​គឺជា​ដំណាក់កាល​ទី​១​ដែល​ត្រូវបាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​នា​ព្រឹក​នេះ​។​

​ជាមួយនឹង​ឱកាស​នេះដែរ លោក កែ​ន សត្ថា ក៏​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ក្បាលដី​ដែល​ស្ថិត​ក្នុង​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ទាំងអស់​មេត្តា​ចូលរួម និង​បង្ហាញ​ឯកសារ​ជូន​ដល់​មន្ត្រី​បច្ចេកទេស​រួមមាន​៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួសារ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រ​កិច្ចសន្យា បណ្តាំ​មរតក សាលក្រម​តុលាការ​….​។​ល​។​ដើម្បី​ឲ្យ​មន្ត្រី​បច្ចេកទេស​មាន​ភាពងាយស្រួល​ក្នុង​ការបំពេញ​ឯកសារ​ជូន​បងប្អូន ជា​ម្ចាស់​ក្បាលដី ក្នុង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ឲ្យបាន​ទាន់​ពេលវេលា​៕
​សេង ណា​រិទ្ធ​
r190323e2 r190323e3 r190323e4 r190323e5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.