ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

មន្រ្តី​នគរបាល​ប៉ុស្តិ៍​និង​អភិបាល​រង​ស្រុក ប្រដេញ​ចាប់ម៉ូតូ​កញ្ចាស់​ដឹក​ឈើ ម្ចាស់​ម៉ូតូ​គេច​ខ្លួន​បាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌលគិរី ៖ មន្ត្រីនគរបាល​ប៉ុស្តិ៍​ម្នាក់​និង​អភិបាលរង​ស្រុក​កែវ​សីមា​ម្នាក់ បាន​បើករថយន្ត​ពីរ​គ្រឿង​ប្រមាញ់​ម៉ូតូ​បាន​កញ្ចាស់​មួយគ្រឿង ដឹក​ឈើប្រណិត​ពីរ​-​បី​ដុំ​គ្រាន់​ចិញ្ចឹម​អាត្មា បណ្តាលឲ្យ​ដួល​ច្រងាប់ច្រងិ​ល កាលពី​វេលា​ម៉ោង​១២​យប់​រំលង​អធ្រាត ឈានចូល​ថ្ងៃ​ទី​១៦ តុលា ២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ។

​ហេតុ​ការណ៏​នេះ​បាន​កើតឡើង​នៅ​ចំនុច​ជិត​មុខ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ដឹកឈើ​ខាងលើ បាន​ដឹក​ឈើ​ចេញពី​ព្រៃ​តាម​ផ្លូវជាតិ​៧៦ ឆ្ពោះទៅ​ផ្សារ​កែវ​សីមា លុះ​នៅ​ពេល​មកដល់​មុខ​អធិការនគរបាល​ស្រុក ក៏​ស្រាប់តែ​មាន​រថយន្ត​ពីរ​គ្រឿង ម៉ាក​ហាយ​ឡិនឌ័​រ នឹង​ម៉ាក​កាមរី​បាឡែ​ន​បាន​បើក​ប្រដេញ​ម៉ូតូ​ដឹកឈើ​ខាងលើ​ប្រមាណ​ជាង​៣០០​ម៉ែត្រ ក៏​ស្រាប់តែ​ម៉ូតូ​ដឹកឈើ​នោះ​ដួល​ទៅ​ខាងស្តាំ​ដៃ ។ ភ្លាមៗ​នោះ គេ​ឃើញ​ម្ចាស់​ម៉ូតូ​បាន​រត់គេចខ្លួន​បាត់ ដោយ​មិនដឹងថា មាន​របួស​ឬ​អត់​ទេ​។​

​ចំណែក​លោក សាន គីម​អៀ​ត អភិបាលរង​ស្រុក អ្នកយក​ព័ត៌មាន​មិន​អាច​សុំ​ការបំភ្លឺ​បានទេ នៅ​រសៀល​ថ្ងៃ​ទី​១៦ តុលា ២០១៥ ។​

​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ខ្ទុម​បាន​មាន​ឲ្យដឹងថា មន្ត្រីប៉ូលិស​ឈ្មោះ សាវឿន ពិតជា​កូនចៅ​របស់​លោក​មែន​… តែ​គាត់​មិន​បាន​បញ្ជា ឬ​អនុញ្ញាត​ឲ្យ​បុគ្គល​រូបនោះ ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ឡើយ ។ លោក​បន្តថា មន្ត្រី​រូប​នេះ​តែង​ធ្វើ​អ្វី​ខុស​បទបញ្ជា​ពី​ថ្នាក់លើ ហើយ​រហូត​មកដល់ពេលនេះ​ករណី​ខាងលើ​លោក​នៅ​មិនទាន់​ទទួល​ព័ត៌មាន​នៅ​ឡើយ ៕
​ដោយ ៖ ចិន្តា​

 

2015_10_17ch2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.