ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី 

ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១

ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ បរិយាកាសនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល អដ្ឋស័ក ព.ស.២៥៧០ នៅក្នុងខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ និងមានសភាពអ៊ូអរយ៉ាងខ្លាំង ដោយមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញដើរកម្សាន្តសរុបប្រមាណ១៥៤,០៧៩នាក់។

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបខាងលើ រួមមាន៖ ទេសចរជាតិចំនួន៤៦០នាក់, ទេសចរបរទេស ចំនួន១២០នាក់, ភ្ញៀវកម្សាន្តតាមរមណីយដ្ឋាននានា ចំនួន៣,៧៦០នាក់។

ដោយឡែក ចំណុចទាក់ទាញបំផុតប្រចាំខេត្ត គឺ «សង្រ្កាន្តកំពង់ធំ» ដែលរៀបចំឡើងនៅតាមបណ្តោយសួនច្បារដងស្ទឹងសែន ដោយមានប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ រហូតដល់ទៅប្រមាណ ២៧,០០០នាក់។ ទីនោះមានការរៀបចំជាការលេងល្បែងប្រជាប្រិយ រាំកម្សាន្ត និងការតាំងពិព័រណ៍ផ្សេងៗ បង្កើតបានជាបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង។

ទន្ទឹមនឹងនេះ ទំនៀមទម្លាប់ប្រពៃណីតាមបែបសាសនាក៏នៅតែមានសកម្មភាពយ៉ាងសកម្ម ដោយបងប្អូនប្រជាពលរដ្ឋប្រមាណ ១២២,៧៣៩នាក់ បានអញ្ជើញទៅធ្វើបុណ្យទាន និងលេងកម្សាន្តតាមវត្តអារ៉ាមនានាទូទាំងខេត្តចំនួន២៩៧វត្ត (ក្នុងនោះមានវត្តមហានិកាយ២៩៣ និងធម្មយុត្តិ៤)។

ស្ថានភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានអាជ្ញាធរខេត្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាឱ្យប្រជាពលរដ្ឋមានសុវត្ថិភាព និងស្នាមញញឹម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.