ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ក្នុង​ថ្ងៃ​ភ្ជុំ ឈ្មួញ​លួច​ចេញ​ឈើ​ប្រមាណ​ជិត​មួយរយ​គោយន្ត​កែច្នៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី ៖ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តូចតាច​នៅ​ស្រុក​ពេជ្រា​ដា​បានបង្ហើប​ថា ក្នុង​អំឡុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​ថៅកែ​ជា​ជនជាតិ​វៀតណាម​នឹង​ឈ្មួញ​ជា​ជនជាតិខ្មែរ បាន​លួច​នាំ​ឈើ​ចម្រុះ​រាប់រយ​ម៉ែត្រគូប​ចេញ ពី​ទឹកដី​ស្រុក​ពេជ្រា​ដា ចូល​ទៅ​ដី​វៀតណាម​តាម​ចន្លោះ​ច្រករបៀង​ប៉ុស្តិ៍​៥​នឹង​ប៉ុស្តិ៍​៦ ។​

​បើ​តាម​សេចក្តីរាយការណ​ពី​ប្រជា​ស​ហគ​ម៏​នឹង​ពលរដ្ឋ​រស់ នៅ​ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគីរី​ក្នុង​រយៈពេល​7​ថ្ងៃគិ ត​ចាប់ពីរ​ថ្ងៃទី​៨ តុលា ២០១៥ មកដល់​ថ្ងៃ​ទី​១៥  តុលា ២០១៥ នេះ​យ៉ាងហោចណាស់​ក្នុង​មួយ​ថ្ងៃៗ​មាន​ត្រាក់ទ័រ​វៀតណាម​ពី​១០​ទៅ​១៥​គ្រឿង ហើយ​ក្នុង​មួយ​គ្រឿង​អាច​ដឹក​បាន​យ៉ាង​ហោច​ណាស់​៣​ទៅ​៥​ម៉ែត្រគូប ចូល​មក​កាប់​ឈើ​នៅ​ទឹកដី​ខ្មែរ​ត្រង់ចំណុច​ចន្លោះ​ប៉ុស្តិ៍​5​នឹង​ប៉ុស្តិ៍​6​ដែល​គេ​ហៅថា (​ប៉ុស្តិ៍​ដាក់​ជម​)​ស្ថិតនៅ​ឃុំ​ត្រង់​តេះ ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគីរី​។​

​ជាក់ស្ដែង​នៅ​ល្ងាច​ថ្ងៃ​ទី​១២ តុលា វេលា​ម៉ោង​៣​រសៀល ប្រជាពលរដ្ឋ​ចំនួន​ពីរ​នាក់​ដែល​បាន​ចូល​ទៅ​ចំណុច​ខាងលើ​នោះ គ្រាន់តែ​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ នៅ​ចំណុច​ដែល​គេ​ហៅថា​(​ពាម​អូ​រ៉ែ​ត​)​ពួកគាត់​បាន​យក​ម៉ាស៊ីន​ថតៗ​រូបភាព​ត្រាក់ទ័រ​វៀតណាម​ដែល​កំពុង​ដឹក​នឹង​អូស​ឈើ​ចេញ​ពី​ដី​ខ្មែរ​។​ក៏​ស្រាប់តែ​មាន​ទា​ហ៊ាន​មួយ​ក្រុម​មក​ធ្វើការ​គំរាម​គំហែង​នឹង​ចាប់​ដក​យក​ម៉ាស៊ីន​ថត​លុប​រូបភាព​ទាំងអស់​ចោល ហើយ​បាន​គំរាមថា ត្រូវ​ឈប់​មក​ថត​នៅ​កន្លែង​នេះ​ទៀត​ព្រោះ​កន្លែង​នេះ ក្រោម​ការគ្រប់គ្រង​របស់​«​អាញ់​»​បើ​មាន​មុខមក​ថ្ងៃក្រោយ​ទៀត ពួក​ឯង​ចាំ​មើល​ទៅ​ថា​យ៉ាង​ម៉េច​នឹង​ដឹង​ហើយ​។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា​ក្រុម​ទា​ហ៊ាន​នោះ​មាន​គ្នា​បី​នាក់ ទី​មួយ​ឈ្មោះ​ត្រា ទី​ពីរ​ឈ្មោះ​ថា​ត ទី​បី​ឈ្មោះ​វាន់ សុ​ណូ ជា​ទា​ហ៊ាន​វរៈ​ការពារ​ព្រំដែន​គោក​លេខ​១០៣ ប្រចាំ​ព្រំដែន​ស្រុក​ពេជ្រា​ដា​។

​ជុំវិញ​បញ្ហា​នេះ លោក អ៊ុំ សុវណ្ណ មេបញ្ជាការ​វរៈ​១០៣ នៅពេល​ដែល​អ្នកសារព័ត៌មាន​ទូរស័ព្ទ​ទៅ​សុំ​ការបំភ្លឺ​ពី​លោកៗ​ឆ្លើយថា អ្នកណា​ហ្នឹង​…​ស្ដាប់​មិន​បាន​ទេ​…​ខ្ញុំ​ជាប់រវល់​នៅ​ប្រជុំ​ឯ​វៀតណាម​… រួច​ក៏​បិទ​ទូរស័ព្ទ​តែម្ដង​។​ចំណែក​ក្រុម​ទា​ហ៊ាន​ដែល​រង​ការ​ចោត​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា បាន​ចាប់ដក​ម៉ាស៊ីន​ថត​លុប​រូប​ចោល​នោះ ក៏​មិន​អាច​សុំ​ការបំភ្លឺ​បានដែរ ព្រោះ​អត់​ស្គាល់​លេខ​ទូរស័ព្ទ​។​

​សូម​រំឭកថា នា​ពេល​កន្លង​មក​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បាន​ប្រកាស​ឲ្យ​មន្ត្រី​ក្រោមបង្គាប់​អនុវត្ត​ការបិទ​ច្រករបៀង និង​បញ្ឈប់​ការជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម​នៅ​តាម​ព្រំដែន ជៀសវាង​បទល្មើស​និង​ជម្លោះ​ពេលអនាគត​។​

​សម្តេច​ក្រឡាហោម ស ខេង លើកឡើង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព​ការងារ កំណត់​បង្គោល​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​។ សម្តេច​មានប្រសាសន៍ថា កម្ពុជា​មាន​ច្រក​អន្តរជាតិ​ធំៗ​គ្រប់គ្រាន់​ហើយ ដូច្នេះ​មិន​ចាំបាច់​មាន​ច្រករបៀង​ដែល​អាច​មាន​ការប្រព្រឹត្ត​បទល្មើស ជាច្រើន​ឆ្លងកាត់​នោះទេ​។

​សម្តេច​បន្ថែមថា បញ្ហា​ចម្បង​មួយទៀត​ដែល​សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់ គឺ​ត្រូវ​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​ហូរ​ចូលមក​កម្ពុជា  និង​បញ្ឈប់​ការជួល​ដី​ដល់​ជនជាតិ​វៀតណាម​សម្រាប់​ធ្វើស្រែ​ចម្ការ ឬ​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​ជនជាតិ​វៀតណាម​ដែល​បាន​ជួល​ដី​ខ្មែរ ដែល​បញ្ហា​ទាំងនេះ​នឹង​បង្ក​ឲ្យក្លាយ​ជា​វិវាទ​ព្រំដែន​ក្នុង​ពេល​អនាគត ៕

 

2015_10_16r1 (1) 2015_10_16r1 (2)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.