ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នៅ​ស្រុក​គិរីសាគរ​ទៅកាន់​តុលាការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កោះកុង ៖ សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​បាន​បញ្ចូន​ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្តិ​អំពើ​ឃាតកម្ម​នៅ​ស្រុក​គិរីសាគរ ទៅ​សាលាដំបូង​ខេត្ត កាលពី​វេលា​ម៉ោង​៩.០០​នាទី​ព្រឹក នា​ថ្ងៃ​ទី ១៣ ខែតុលា ឆ្នាំ​២០១៥ ។​

​ជនសង្ស័យ​ឈ្មោះ មួង រដ្ឋា ភេទ​ប្រុស ជា​កម្មករ​ទូក​នេសាទ ហើយ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​គិរីសាគរ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១១​បន្ទាប់​ពី​ជនសង្ស័យ បាន​យក​កាំបិត​ចាក់​ទៅលើ​ជនរងគ្រោះ នៅក្នុង​បរិវេណ​វត្ត​កោះ​កែវ​មរកត ស្ថិតក្នុង​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង ។​

​បើតាម​សមត្ថកិច្ច​បាន​អោយដឹង​ថា យោងទៅតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​បាន​អោយ​ដឹងថា កាលពី​យប់​ថ្ងៃ​ទី​១០ ខែតុលា ខ្លួន​បាន​ផឹកស៊ី​ជាមួយ​ឈ្មោះ សាំង វាសនា និង ឈ្មោះ ផន សុខុម នៅ​តូប អ៊ី មុំ ស្រា​បៀរ​អស់​ចំនួន​មួយ​កេះ ជនរងគ្រោះ​ឈ្មោះ ផន សុខុម បាន​មាត់​ឡូឡា​ខ្លាំងៗ ហើយ​ជនសង្ស័យ​ឈ្មោះ មួង រដ្ឋា បាន​ឃាត់​កុំអោយ​ឡូឡា​ខ្មាស់​គេ ពេលនោះ​ជនរងគ្រោះ​មិន​ព្រមស្តាប់ ក៏​បាន​ជជែក​គ្នា​ជាមួយ​និង​ជនសង្ស័យ​ខ្លាំងៗ រហូត​ផ្អើល​ដល់​សមត្ថកិច្ច​មក​ឃាត់​ពួកគេ​ក៏​បាន​បែក​គ្នា​ទៅ ។ នៅ​ថ្ងៃ​បន្ទាប់ ជនសង្ស័យ​បាន​មក​លែង​វត្ត​ដដែល​ដោយ​បាន​ដាក់​កាំបិត​ដង​ខ្មៅ​មក​ជាមួយ ដើម្បី​ការពារ​ខ្លួន ពេល​មក​ដល់​វត្ត​ជនសង្ស័យ​បំរុង​ចូល​ទៅ​ផឹកស្រា​បៀរ​នៅ​តូប​ដដែល​តែ​ដោយ​ឃើញ​ជនរងគ្រោះ​អង្គុយ​ផឹក​នៅ​ទី​នោះ​មុន ជនសង្ស័យ​ក៏​បាន​ទៅ​អង្គុយ​ផឹក​នៅ​តូប​ក្បែរ​នោះ ពេល​ដែល​ជនរងគ្រោះ​ឈ្មោះ​ផន សុខុម ដើរ​ទៅ​បត់ជើងតូច​នៅ​កន្លែង​ស្ងាត់​ឈ្មោះ មួង រដ្ឋា ដែល​ជា​ជនសង្ស័យ​ក៏​បាន​តាម​ពីក្រោយ​ហើយ​កេះ​ស្មា​ជនរងគ្រោះ​សួរថា បង​ស្គាល់​ខ្ញុំ​ដែរ​អត់ ជនរងគ្រោះ​មិន​ទាន់​ឆ្លើយ​ផង ជនសង្ស័យ​ក៏​បាន​ចាក់​មួយ​កាំបិត​ចាំ​ស្មា​ខាងឆ្វេង ហើយ​រត់​ទៅ​ពួន​នៅផ្ទះ​ឈ្មោះ ម៉ូ​វ មួយ ហៅ​តា​ម៉ៅ ។ មួយសន្ទុះ​ក្រោយមក ខ្លួន​បាន​ដើរចេញ​ពី​ផ្ទះ​តា​ម៉ៅ បំរុង​ទៅ​ដេក ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់បាន​តែ​ម្តង ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

 

2015_10_13b (1) 2015_10_13b (2) 2015_10_13b (3)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.