ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

រដ្ឋបាល​ខណ្ឌឫស្សីកែវ ព្រមាន​ចាត់វិធានការ​ក្ដៅ បើ​រកឃើញ​ទីតាំង​ដែល​លួច​បើក​ល្បែង​ភ្នាល់​បាល់​តាម Online ក្នុង​មូលដ្ឋាន​របស់​ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ ព្រមាន​ចាត់វិធានការ​ក្ដៅ​បង្ក្រាប​ឲ្យខាងតែបាន ប្រសិនបើ​ការស្រាវជ្រាវ​រកឃើញ ថា​មាន​ការ​លបលួច បើក​ល្បែង​ហ្គេម Online ភ្នាល់​បាល់ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៩០៧ ខាងជើង​វត្ត​ទួល​សង្កែ ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ដូច​ការចេញផ្សាយ​លើកឡើង​របស់​សារព័ត៌មាន​មួយចំនួន ពិតមែន​នោះ​។​

​ការព្រមាន​ធ្ងន់ៗ​របស់​ថ្នាក់ដឹកនាំ​សំខាន់ៗ នៃ​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រោយ​ពី​ទីតាំង​មួយ​នេះ ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ ក្រោម​ការដឹកនាំ​ពី​លោក ជា ពិសី ជំនួយការ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា រួម​ដំណើរ​ដោយ​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និង​លោក​វរសេនីយ៍ទោ គល់ យី អធិការ​ខណ្ឌ និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួនទៀត ធ្លាប់​បាន​លប​ឆ្មក់​ចុះបង្ក្រាប​ម្ដង​រួចមកហើយ និង​ដកហូត​ទូរ​ហ្គេម ចំនួន​១២​គ្រឿង ដែល​បើ​ដំណើរការ​ដោយ​ជនជាតិ​ចិន​កាលពីពេល​កន្លង​មក​។​

​សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ទូរ​ហ្គេម​សម្រាប់​លេង​ភ្នាល់​តាម Online ចំនួន​១២​គ្រឿង​ដែល​លួច​បើក​លេង​ដោយ​គ្មាន​ច្បាប់ទម្លាប់ ទាំង​យប់​ទាំង​ថ្ងៃ​របស់​ជនជាតិ​ចិន ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៩០៧ ខាងជើង​វត្ត​ទួល​សង្កែ ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ ត្រូវបាន​លោក ជា ពិសី ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​។​

​ប្រតិបត្តិការ​ក្នុង​ការ​តាម​ស៊ើបអង្កេត ឈាន​ដល់​ការបង្ក្រាប​ប្រភេទ​ល្បែងភ្នាល់​ចាក់បាល់​តាម Online ខាងលើនេះ ក៏​មាន​ការចូលរួម​ពី​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ​, លោក​វរសេនីយ៍ទោ គល់ យី អធិការ​ខណ្ឌ​, ចៅសង្កាត់រង​ទួល​សង្កែ​១ លោក ឃុយ សារុន​, លោក នង សា​ប៊ុង នាយ​នគរបាល​ប៉ុស្ដិ៍ ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផង​ដែរ​។​

​បើ​តាម​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និង​លោក​វរសេនីយ៍ទោ គល់ យី អធិការ​ខណ្ឌ បានបញ្ជាក់​ថា នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ គឺធ្វើឡើង​តាម​ការចង្អុលបង្ហាញ​ចំ​គោលដៅ​ពី​លោក ជា ពិសី បន្ទាប់ពី​លោក​ទទួលបាន​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​បើក​ការតាមដាន​ស៉ើបអង្កេត រកឲ្យឃើញ​ជាក់ស្ដែង​នៃ​បទល្មើស ទើប​ឈាន​ដល់​ការបង្ក្រាប​ដកហូត​ទូរ​ហ្គេម​ចំនួន​១២​គ្រឿង យក​មក​រក្សាទុក​តែម្ដង​។​

​លោក ជា ពិសី ក៏​បាន​បញ្ជាក់ថា ក្រៅពី​ការបង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​១៧​នាក់ ដកហូត​វត្ថុតាង​មួយចំនួន ហើយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ នៅតែ​បន្ត​ក្នុង​ការស្រាវជ្រាវ​បង្ក្រាប​ឲ្យ​កាន់តែ​ក្លាំងក្លា ដើម្បី​រក្សា​សន្តិសុខ និង​ការអនុវត្តឲ្យ​មានប្រ​សិទ្ធ​ភាព នូវ​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព បើទោះជា​ទទួលបាន ឬ​មិន​អាច​ទទួលបាន​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ក៏ដោយ​៕
​

r190305a1 r190305a2 r190305a3 r190305a4 r190305a5 r190305a6 r190305a7 r190305a8 r190305a9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.