ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​មន្ត្រី​ជំនាញ​អះអាងថា ពពួកសត្វ​ក្រៀល ស្ថិតក្នុង​តំបន់​ទេសចរណ៍​អន្លង់​ព្រីង​មាន​ការកើនឡើង​ជាង​ឆ្នាំមុន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ៖ ដោយសារ​ការ​បម្រែបម្រួល​អាកាសធាតុ បាន​ធ្វើឲ្យ​ពពួកសត្វ​ក្រៀល​មាន​ការផ្លាស់ប្តូរ​ពេលវេលា​នៃ​ការមកដល់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​អន្លង់​ព្រីង​ស្ថិតក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដើម្បី​ស្នាក់នៅ និង​រក​ចំណី ដែល​ធ្លាប់តែ​មាន​ភាពទៀងទាត់​នា​បណ្តា​ឆ្នាំ​កន្លងមក​នោះ​។ គិត​ត្រឹម​ចុងខែ​កុម្ភៈ វត្ត​មាន​សត្វ​កម្រ​នេះ​ទើបតែ បាន​ប្រមាណ​ជិត​១៣០​ក្បាល​ប៉ុណ្ណោះ តែ​មន្ត្រី​ជំនាញ​អះអាង​ថា​បរិមាណ​សត្វ​ក្រៀល​នឹង​មិន​ថយចុះ​ជាង​ឆ្នាំ​មុន ឡើយ ខណៈ​ដែល​ពេញ​មួយ​នៃ​រដូវ​កាល​មុន​មាន​ចំនួន​២៥៧​ក្បាល​។​

​លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​បាន​ប្រាប់ឲ្យដឹង​ថា​គិត​ត្រឹម​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០១៩ វត្ត​មាន​សត្វ​ក្រៀល​នៅ​រមណីយដ្ឋាន​ធម្មជាតិ​បឹង​អន្លង់​ព្រីង​ទើបតែ​មាន​១២៨​ក្បាល​ប៉ុណ្ណោះ​។ ឆ្នាំ​នេះ​ការ​មក ដល់​របស់​ពពួកសត្វ​ក្រៀល​មាន​ភាពយឺតយ៉ាវ​ជាង​បណ្តា​ឆ្នាំមុនៗ ពោល​គឺ​រហូត​ដល់​ចុង​ខែ​មករា​ទៅហើយ​ទើប មាន​វត្តមាន​ប្រមាណ​៦​ទៅ​៧​ក្បាល​។ បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​បម្រែបម្រួល​អាកាសធាតុ​ទើប​ធ្វើឱ្យ​ការមកដល់​របស់​ពពួក​សត្វ​ក្រៀល​ត្រូវ​ផ្លាស់ប្តូរ​ពេលវេលា​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ជាធម្មតា​សត្វ​ក្រៀល​តែង​មក​ដល់​តំបន់​អន្លង់​ព្រីង​ដែល​សម្បូរ​ចំណី​ប្រភេទ​រុក្ខជាតិ​ផ្លុង​នេះ​ចាប់ពី​ខែ​វិច្ឆិកា​រហូតដល់​ខែ​ឧសភា​នៃ​ឆ្នាំ​បន្ទាប់​ទើប​ត្រឡប់​ទៅវិញ​។ ប៉ុន្តែ​ទោះជា​បែប​នោះ​ក្តី លោក​សង្ឃឹម​ថា​ចំនួន​សត្វ​ក្រៀល​រដូវ​កាល​នេះ​នឹង​មិន​ថយចុះ​ជា​ង​ឆ្នាំ​មុន​ទេ ព្រោះ​ជា​ធម្មតា​នៅ​ចន្លោះ​ខែ​មីនា ដល់​ចុង​ខែ​មេសា សត្វ​ក្រៀល​តែងតែ​ពពាក់ពពូន​មក​ច្រើន​ធ្វើឱ្យ​បរិមាណ​កើន​ពី​ចន្លោះ​២៥០​ក្បាល ទៅ​៣០០​ក្បាល​។ ឆ្នាំមុន​ពេញ​មួយ​រដូវ​កាល សត្វ​ក្រៀល​មាន​ចំនួន​២៥៧​ក្បាល​ប៉ុណ្ណោះ​។​

​លោក​ម៉ម រិន ប្រធាន​សហគមន៍​ការពារ​តំបន់​អន្លង់​ព្រីង​បាន​រៀបរាប់​ថា​ពី​មុន​សត្វ​ក្រៀល​ចាប់ផ្តើម​មាន វត្ត​មាន​ចាប់ពី​ខែវិច្ឆិកា​ដល់​ខែ​ឧសភា តែ​ឆ្នាំ​នេះ​រហូតដល់​ចុង​ខែ​មករា​ទើប​ចាប់ផ្តើម​មាន​។ ជា​រៀងរាល់ឆ្នាំ សត្វ​ក្រៀល​តែង​ធ្វើ​ដំណើរ​វិល​ជុំ​គឺ​ចេញពី​តំបន់​ព្រែក​ល្ពៅ ខេត្តតាកែវ ចូល​មក​អន្លង់​ព្រីង​ខេត្តកំពត រួច​បន្ត​ទៅ​អាង​ត្រពាំងថ្ម ខេត្ត​បន្ទាយមានជ័យ ហើយ​ឆ្ពោះទៅ​តំបន់​ត្មាត​ប៉ើយ ខេត្ត​ព្រះវិហារ​ដើម្បី​ពង​កូន​។ លោក​ប្រធាន​សហគមន៍​បានបញ្ជាក់​ថា​ក្នុង​តំបន់​ការពារ​អន្លង់​ព្រីង​នៅ​មាន​សត្វ​ស្លាប​ប្រមាណ​ជិត​១០០​ប្រភេទ​ទៀត​ដែល សូម្បី​ពពួក​ខ្លះ​ស្ទើរ​ផុត​ពូជ​ក៏​បាន​បង្ហាញ​ខ្លួន​ដែរ ដូច​ជា​សត្វ​គ្រលេងគ្រលោង​ជាដើម​។ ប៉ុន្តែ​ប្រភេទ​សត្វ​ដែល​ភ្ញៀវ​បរទេស​ចូល​ចិត្ត​ទស្សនា និង​ផ្តិត​យក​រូបថត​ជាងគេ​គឺ​ពពួកសត្វ​ក្រៀល​តែម្តង​។​

​លោក​ម៉ម រិ​ន​បាន​បន្តថា មានតែ​ភ្ញៀវ​បរទេស​ប៉ុណ្ណោះ​ដែល​តែង​មក​កម្សាន្ត និង​ផ្តិត​យក​រូប​ភាពល្អៗ​នៅ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ ឯ​ទេសចរ​ជាតិ​ហាក់ដូចជា​មិនបាន​ចាប់អារម្មណ៍​ក្នុងការ​លម្ហែ​កម្សាន្ត​ឡើយ​។ ដូច្នេះ ក្នុងនាម​សហគមន៍ លោក​សូម​អំពាវ​នាយ​ដល់​ភ្ញៀវ​ជាតិ​បង្វែ​ទិស​នាំ​កូនចៅ​មក​គយគន់​ពពួក​ក្រៀល​ដែល ប្រភេទ​សត្វ​កម្រ ហើយ​មាន​វត្តមាន​រយៈពេល​ខ្លី​បំផុត​ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​ឱ្យ​ពួកគេ​បាន​ស្គាល់ និង​ផ្សាភ្ជាប់​មនោសញ្ចេតនា​ជាមួយ​ធម្មជាតិ​ផង​។​

​សូមបញ្ជាក់​ថា​តំបន់​ការពារ​សត្វ​ស្លាប​អន្លង់​ព្រីង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិសាស្ត្រ​នៃ​ឃុំ​ព្រែក​ក្រឹស និង​ឃុំ​បឹង​សាលា​ខាងត្បូង​ដោយ​ពលរដ្ឋ​បី​ភូមិ​ចូលរួម​អភិរក្ស ក៏ដូចជា​ជួយ​ដល់​កិច្ចការ​ទាំងឡាយ​។ ដើម្បី​បាន​ដល់​រមណីយដ្ឋាន​មួយ​នេះ អ្នកដំណើ​រលើ​ដង​ផ្លូវជាតិ​លេខ​៣៣ ក្នុងទិសដៅ​កំពត​-​កំពង់ត្រាច ត្រូវ​បន្ត​ភ្ជាប់​ជាមួយ​ផ្លូវ ជាតិ​លេខ​៣១ រួច​បង្ហួស​តាមផ្លូវ​ទៅ​ច្រកទ្វារ​ទាន់ហន់​ប្រហែល​៥០០​ម៉ែត្រ បត់​ចុះ​ខាងស្តាំ​។ ធ្វើដំណើរ​លើ​ផ្លូវលំ ក្រួស​ក្រហម​ប្រមាណ​ប្រាំបី​គីឡូម៉ែត្រ ភ្ញៀវ​ទាំងឡាយ​នឹង​ប្រទះឃើញ​ផ្ទៃ​បឹង​ល្ហល្ហេវ​ដែល​ស្ថិតក្រោម​ការ​មើលថែ​ពី​សំណាក់​ហគ​មន៍​ការពារ​អន្លង់​ព្រីង និង​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​៕
​សេង ណា​រិទ្ធ​
​

r190304c23 r190304c21 r190304c22

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.