ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម ហ៊ុន សុខា សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​ព្រហ្ម​វិហារ​ធម៌​តេជោ​ជប់​រង្សី​សរា​រាម ហៅ​វត្ត​អង្គការ​អេដស៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះវិហារ ៖ ព្រះគ្រូ រស់ សុខ​រាជ ឧត្តម​ទីប្រឹក្សា​ផ្ទាល់​សម្តេច​ព្រះអគ្គ​មហាសង្ឃរាជា​ធិបតី​កិត្តិឧ​ទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​ព្រហ្មវិហារ​ធម៌​តេជោ​ជប់​រង្សី​សារា រាម (​ហៅ​វត្ត​អង្គការ​អេដស៍​)​ស្ថិតនៅ​ភូមិ​ស្រអែម​ខាងត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ និង​អាចារ្យ​គណៈ កម្មា​ធិ​ការ​ពុទ្ធបរិស័ទ សូម​ថ្លែងអំណរគុណ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ៊ុន សុខា នាយករង​មជ្ឈមណ្ឌល​ស្រាវជ្រាវ នឹង​បណ្ណាល័យ និង​ជា​ជំនួយការ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ជួយ​វត្ត​ក្រីក្រ ដែល​មាន​ការខ្វះខាត​យ៉ាងខ្លាំង ដែល​ជា​វត្ត​នៅ​ចុងកាត់មាត់ញក ប្រជាជន​ក្រីក្រ សង់​ទីលំនៅ​ថ្មី​ជំនាន់​វាយ​ប្រយុទ្ធ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​-​ថៃ ហើយ​វត្ត ទើប​កើត​ថ្មី​ជំនាន់​នោះដែរ ពុំទាន់​មាន​វត្ត​សាលាឆាន់​សមរម្យ​នៅឡើយ មិនទាន់​មាន​កុដិ​សមរម្យ​មិន​ទាន់​មាន​ព្រះវិហារ នៅឡើយ វត្ត​មាន​ការខ្វះខាត​ទាំងស្រុង ។​

​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ៊ុន សុខា បាន​អញ្ជើញ​ទៅ​សម្ពោធ​កុដិ​បន្ទប់ទឹក អាងទឹក​នៅ​វត្ត​អង្គការ​អេដស៍ ទន្ទឹមនឹងនោះ​ដែរ ឯកឧត្តម បាន​ចូលរួម​ប្រគេន​បច្ច័យ​សង​ថ្លៃ​ឈើ​សាងសង់​កុដិ ដែល​ធ្វើ​រួច​ហើយ​ចំនួន ២០០០​ដុល្លារ (​ពីរ​ពាន់​ដុល្លារ​អាមេរិក​)​ចែក​អំណោយ​ដល់​លោកយាយ​លោកតា សារុង​មួយ​ម្នាក់ ឧបត្ថម្ភ​ដល់​លោកគ្រូ​អ្នកគ្រូ នូវ​ថវិកា​ចំនួន ១០​ដុល្លារ ម្នាក់ ។ រី​ឯ​សិស្សានុសិស្ស​បាន​ទទួល​ថ​វិកា​បន្តិចបន្តួច សៀវភៅ ប៉ិច និង​កូន​សិស្ស​រៀន​ពូកែ ស្រី​មួយ និង​ប្រុស​មួយ នូវ​ម៉ូតូ​ចំនួន ២​គ្រឿង ព្រមទាំង​តម្លើង​ទូរទស្សន៍​ប្រគេន​វត្ត ១​គ្រឿង​ទុក​សម្រាប់​លោកតា​លោកយាយ​មើល​ព័ត៌មាន និង​ស្តាប់​ធម៌អាថ៌ ។​

​ឯកឧត្តម ហ៊ុន សុខា បាន​សន្យាថា និង​ជួយ​ទ្រទ្រង់​វត្ត​នេះ​មិន​ចោល​ជា​ដាច់ខាត ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​តម្រង់​ទិស​ថា វិស័យ​អាណាចក្រ និង​វិស័យ​ពុទ្ធចក្រ គឺ​មាន​ការអភិវឌ្ឍន៍​ដើរ​ទន្ទឹម​គ្នា ។​

​ឯកឧត្តម ហ៊ុន សុខា មានប្រសាសន៍​ផ្សព្វផ្សាយ​បន្តទៀតថា សូម​ប្រជាពលរដ្ឋ​កុំ​ជឿ​តាម​ការ​ញុះញង់​បំបែក បំបាក់​ពី​សំណាក់​ជន​អគតិ​មួយចំនួន​តូច ហើយ​សូម​បងប្អូន​ទាំងអស់​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រំដោះ ប្រជាពលរដ្ឋ​ឱ្យ​រួចផុត​ពី​បន​ប្រល័យពូជសាសន៍​ប៉ុលពត នៅ​ថ្ងៃ​ទី ០៧ ខែ​មេសា ឆ្នាំ​១៩៧៩ ឱ្យ​យើង​មានជីវិត​រស់រាន ឡើងវិញ រហូតមកដល់​ថ្ងៃនេះ ដែល​មាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ មាន​សុខសន្តិភាព និង​ការរីកចំរើន ហើយ​ទីណា មាន​ទុក្ខ​លំបាក មាន​សម្តេច​ទាំង​ពីរ គឺ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយ​បងប្អូន​គ្រប់​គ្រា​ទាំងអស់ ។​

​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្រទេសជាតិ​ទាំងមូល​មាន​ការអភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ​ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ត្រូវបាន​លើកកម្ពស់​តាមរយៈ​ការកសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​អារាម ដែល​ស​ឱ្យឃើញថា ព្រះពុទ្ធសាសនា នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​គឺ​មាន​ការរីកចំរើន ដែល​បាន​ធ្វើឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សប្បុរស​ជន ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ជ្រះថ្លា​ជាមួយ និង​សទ្ធា​ក្នុងការ​ធ្វើ​បុណ្យទាន​ផ្សេងៗ ៕
​

 

hunsokha190304a2 hunsokha190304a1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.