ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក ជាវ តា​យ ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ​ត្រួតពិនិត្យ​ស្ថានភាព​ការ​ធ្វើ​ស្រែប្រាំងរ​បស់បង​ប្អូន​ប្រជាកសិករ នៅ​ភូមិ​អូរ​តូច ស្រុក​ជុំ​គិរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១១​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត អញ្ជើញ​ចុះ​ពិនិត្យ​អំពី​ស្ថានភាព​នៃ​ការ​ធ្វើ​ស្រែប្រាំងរ​បស់បង​ប្អូន​ប្រជាកសិករ​នៅ​ភូមិ​អូរ ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្ត​កំពត​។​

​មានប្រសាសន៍​ទៅកាន់​បងប្អូន​ប្រជា​កសិករ​ក្នុង​ឱកាស​នេះ លោក​អភិបាលខេត្ត បានបញ្ជាក់​ថា ដោយ​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការត្រៀម​គ្រប់​មធ្យោបាយ​ជួយ​អន្តរាគមន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ថ្ងៃនេះ​ក្នុង​នាម​រដ្ឋបាល​ខេត្ត​កំពត បាន​ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ​ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​នៃ​ការ​ធ្វើ​ស្រែប្រាំងរ​បស់បង​ប្អូន​ប្រជាកសិករ​នៅ​ភូមិ​អូរ​តូច ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្ត​កំពត នាពេលនេះ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ដោះស្រាយ​ការខ្វះខាត​ទឹក​ធ្វើ​ស្រែប្រាំង​។ ឆ្លៀត​ក្នុង​ឱកាស​នោះ ផងដែរ លោក​ក៏​បាន​ទទួលយក​សំណូមពរ​របស់​សហគម​ន៍​ដែល​បាន​សំណូមពរ​ឲ្យ​ក្រុម​ផលិត​ទឹកស្អាត បង់​វិភាគទាន​១០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​របស់​សហគម​ន៍​ដោយ​អនុវត្ត​ចាប់​ពី​ខែ​មីនា ឆ្នាំ​២០១៩​នេះ​តទៅ​។

​ជាមួយនេះ លោក​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាកសិករ​ឲ្យ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ក្នុង​ការចេះ​ទទួលយក​បច្ចេកទេស​ថ្មីៗ និង​ប្រភេទ​ដំណាំ ដែល​ប្រើប្រាស់​ទឹក​តិច ទទួលផល​ច្រើន និង​មាន​ចំណូល​ខ្ពស់ ដើម្បី​ផ្គុតផ្គង់​ជីវភាព​ប្រចាំថ្ងៃ ដោយ​មិន​ត្រូវ​ពឹងផ្អែក​ទៅលើ​ការធ្វើ​ស្រែ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ​។ លើសពីនោះ លោក​ក៏​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម​ខេត្ត​កំពត ធ្វើការ​សិក្សា​ពិនិត្យ​លទ្ធភាព​ផ្តល់​បច្ចេកទេស​ដល់​ប្រជា​កសិករ​នឹង​ប្តូរ​ប្រភេទ​ដំណាំ​ដើម្បី​ទប់ទល់​គ្រោះរាំងស្ងួត​ផងដែរ​។ ចំពោះ​ការជួសជុល​អាង​ទំនប់ទឹក លោក​បាន​ឯកភាព​ឲ្យ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ធ្វើ​ការស្តារ​និង​ជួសជុល​ក្នុង​ខែ​មេសា​ខាង​មុន​នេះ​ហើយ​៕
​សេង ណា​រិទ្ធ​
​

r190302a2 r190302a3 r190302a4 r190302a5 r190302a6 r190302a7 r190302a8 r190302a9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.