ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានរៀបកិច្ចប្រជុំសាមញ្ញលើកទី៣ ឆ្នាំទី២ អាណត្តិទី៤ នៅសាលប្រជុំថ្មីសាលាខេត្ត ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត តំណាងក្រសួងមហាផ្ទៃ នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត បានធ្វើការប្រជុំពិភាក្សា អនុម័តលើរបៀបវារៈ ចំនួន៥ រួមមាន៖
ទី១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
ទី២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៥ របស់ រដ្ឋបាលខេត្ត
ទី៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ សម្រាប់ខែសីហា ឆ្នាំ២០២៥
ទី៤-របាយកាណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
ទី៥-បញ្ហាផ្សេងៗ។
ឆ្លៀតក្នុងឱកាសកិច្ចប្រជុំសាមញ្ញលេីកទី៣ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានប្រគល់ថវិកា ចំនួន ២០លានរៀល ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សម្រាប់សាងសង់អគារពហុព្យាបាល និងនិងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១០លានរៀល និង ឧបត្ថម្ភកងទ័ពជួរមុខ ចំនួន ១០លានរៀល៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់