ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុង ពិធីបុណ្យទក្ខិណានុប្បទានគម្រប់១ឆ្នាំឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុង ពិធីបុណ្យទក្ខិណានុប្បទានគម្រប់១ឆ្នាំឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គិតមកដល់ថ្ងៃទី២ខែកញ្ញាខាងមុខនេះ គឺមានរយៈពេល១ឆ្នាំ ហើយ នៃការចូលមរណភាព របស់សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ដើម្បីសម្តែងនូវការគោរពចំពោះគុណូបការៈដ៍ថ្លៃថ្លារបស់ឧត្តមស្វាមីបិតា និងជីតាដែលបានធ្វើមរណកាល ទៅកាន់បរលោកខាងមុខហើយនោះ អ្នកឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ជាភរិយា និងបុត្រាបុត្រី ក្នុងនោះមាន ឯកឧត្តម គង់ តារា អនុរដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង ឯកឧត្តម វេជ្ជបណ្ឌិត គង់សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះប​រមរាជវាំង ព្រមទាំងក្រុមគ្រួសារ បានមូលមតិគ្នាប្រារព្ធ ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូន ដួងវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានធ្វើមរណកាលអស់រយៈពេលគម្រប់១ឆ្នាំកន្លងទៅនេះ។

ពិធីបុណ្យបានប្រារព្ធធ្វើតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងបរិវេណវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយនៅរសៀល ថ្ងៃអាទិត្យ ៨កើត ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ យាង និងនិមន្ត សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេច​ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាក្រកម្ពុជា សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សម្ដេចព្រះមង្គលមុន្នីរង្សី ហ៊ូ ឈាវ នាថ សម្តេចព្រះឧត្តមវង្សា គូ សុភាព និងព្រះរាជគណ ២អង្គទៀត សរុប៩ព្រះអង្គសូត្រមន្តចំរើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសល ជូនវិញ្ញណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងដែលបានធ្វើមរណកាលអស់ រយៈពេលគម្រប់ ១ឆ្នាំកន្លងទៅនេះ។ ពិធីបុណ្យនេះ មានកិត្តិយស ដោយមានការអញ្ជើញចូលរួមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងឯកឧត្តម លោកជំទាវ ជាពុទ្ធបរិស័ទជាច្រើនរូប ទៀត។

សូមរំលឹកជូនថាសម្ដេចចៅហ្វាវាំង គង់ សំអុល កើតនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៣១ នៅភូមិព្រៃព្រីង ដែលកាលណោះស្ថិតនៅក្នុងឃុំចោមចៅ ស្រុកដង្កោ ខេត្តកណ្ដាល។ សម្ដេចជាកូនទី៣ ដែលជាកូនប្រុសទោលតែមួយគត់ ក្នុងចំណោមបងប្អូន៥នាក់ នៅក្នុងគ្រួសារដែលមានឪពុកនាម គង់ ហិន ជាមន្ត្រីបម្រើការនៅរាជាយស្ម័យយាន និងមានម្ដាយនាម សួស កាន ជាកសិករ។សម្តេច បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។សម្ដេចចៅហ្វាវាំង គង់ សំអុល បានរៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ហើយចំណងដៃអាពាហ៍ពិពាហ៍របស់សម្ដេច បានបន្សល់ទុកនូវបុត្រាបុត្រីចំនួន៣រូប រួមមាន៖ ១.ឯកឧត្តម គង់ តារា អនុរដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង ២.ឯកឧត្តម វេជ្ជបណ្ឌិត គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និង៣.លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះប​រមរាជវាំង។ ក្រៅពីមុខតំណែងដែលទទួលបាន ទាំងក្នុងស្ថាប័ន នីតិប្រតិបត្តិ ,នីតិប្បញ្ញត្តិនិងស្ថាប័ន ព្រះមហាក្សត្រនោះ សម្ដេចចៅហ្វាវាំង​ គង់ សំអុល ជាពុទ្ធសាសនូបត្ថម្ភដ៏ខ្ជាប់ខ្ជួន ដែលសម្ដេច បានចូលរួមកសាងសមិទ្ធផលសំខាន់ជាច្រើននៅក្នុងវិស័យព្រះពុទ្ធសាសនា។ ជាមួយនេះ សម្ដេចចៅហ្វាវាំង ទទួលបានគ្រឿងឥស្សរិយយស ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាច្រើន។ក្រៅពីគ្រឿងឥស្សរិយយសថ្នាក់ជាតិ រាប់ភ្លេចដែលទទួលបានកន្លងមក សម្ដេច គង់​ សំអុល ទទួលបានកិត្តិយស ដ៏ឧត្ដុង្គឧត្ដមមួយទៀតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន គឺការប្រសិទ្ធនាមផ្លូវ២០០៤ ជាមហាវិថីសម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល កាលពីថ្ងៃ២០ ខែមេសាឆ្នាំ២០២២ផងដែរ។

​បន្ទាប់ពីស្តាប់ព្រះធម៌ទេសនាសម្តែងដោយសម្តេចព្រះពោធិវង្សកិត្តិបណ្ដិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជារួចមកសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា ជាបុត្រា បុត្រី និង ក្រុមគ្រួសារ បានថ្វាយ ប្រគេន ទេយ្យវត្ថុ គ្រឿង អត្ថបរិក្ខា ចំពោះ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះមហាថេរ

និងព្រះរាជាគណៈគ្រប់ព្រះអង្គ​ ប្រកបដោយសទ្ធាជ្រះថ្លាដ៍ខ្ពង់ខ្ពស់បំផុត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.