ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់

លោកបណ្ឌិត ទូច វណ្ណៈ ៖ ល្បិចកលញុះញង់បង្កហេតុរបស់ថៃ កំពុងធ្វើឱ្យប្រទេសមួយនេះ ប្រឈមនឹងការបាត់បង់ទំនុកចិត្តពីប្រទេសជិតខាង និងសហគមន៍អន្តរជាតិ

លោកបណ្ឌិត ទូច វណ្ណៈ ៖ ល្បិចកលញុះញង់បង្កហេតុរបស់ថៃ កំពុងធ្វើឱ្យប្រទេសមួយនេះ ប្រឈមនឹងការបាត់បង់ទំនុកចិត្តពីប្រទេសជិតខាង និងសហគមន៍អន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់តាមរយៈផេកផ្លូវការរបស់ខ្លួន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ថា ល្បិចកលញុះញង់បង្កហេតុរបស់ថៃ កំពុងធ្វើឱ្យប្រទេសមួយនេះ ប្រឈមនឹងការបាត់បង់ទំនុកចិត្តពីប្រទេសជិតខាង និងសហគមន៍អន្តរជាតិ។

ក្នុងសំណេរដដែល លោកបណ្ឌិត ទូច វណ្ណៈ បានលើកឡើងទៀតថា កងទ័ពថៃ បាននិងកំពុងប្រើល្បិចកល និងរករឿងបង្កហេតុជាបន្តបន្ទាប់ ដើម្បីឱ្យកងទ័ពនិងប្រជាជនកម្ពុជា អស់ភាពអត់ធ្មត តបត និងឈានទៅដល់ការផ្ទុះអាវុធមុន បន្ទាប់មកកងទ័ពថៃ ប្រើកម្លាំងប្រដាប់អាវុធវាយប្រហារមកលើកម្ពុជា ជាថ្មីទៀត ក្រោមលេសថា ដើម្បីការពារខ្លួន តែធាតុពិតនោះគឺ ទាំងថ្នាក់ដឹកនាំ និងកងទ័ពថៃ ចិញ្ចឹមចិត្តបន្តមហិច្ឆតាឈ្លានពានរបស់ខ្លួនមកលើកម្ពុជា និងចង់បង្ហាញឱ្យអន្តរជាតិ មើលឃើញថា កម្ពុជា ជាអ្នករំលោភលើបទឈប់បាញ់។

លោកបណ្ឌិត ក៏បានបន្តទៀតថា នៅទីបំផុត! ល្បិចកលនិងទង្វើបង្កហេតុរបស់ថៃ ត្រូវបានថ្នាក់ដឹកនាំ កងទ័ព និងប្រជាពលរដ្ឋកម្ពុជា មើលឃើញយ៉ាងច្បាស់ និងមិនឱ្យមហិច្ឆតារបស់ពួកគេ បានសម្រេចជោគជ័យនោះឡើយ ពោលគឺទាំងកងទ័ព និងប្រជាជនកម្ពុជា តាំងចិត្តអត់ធ្មត់ មិនតបត គោរពនិងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមយន្តការអន្តរជាតិ។

លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់បន្ថែមថា ជាងនេះទៅទៀត តាមរយៈការប្រើល្បិចកលដ៏ខ្មៅកខ្វក់ កុហកភូតភរ និងអំពើរំលោភបំពានមកលើកម្ពុជា ជាបន្តបន្ទាប់របស់ថៃ ក៏បានធ្វើឱ្យសហគមន៍អន្តរជាតិ មើលឃើញថា ប្រទេសដែលជាសមាជិកអាស៊ានមួយនេះ ជាប្រទេសដែលមិនគួរឱ្យទុកចិត្តបាន ថែមទៀតផង។

លោកបណ្ឌិត ទូច វណ្ណៈ បានសង្កត់ធ្ងន់ថា កលល្បិចនិងអំពើកុហកភូតភររបស់ថៃ នឹងត្រូវបានកត់ត្រាទុក និងលាតត្រដាងទៅកាន់សហគមន៍អន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងជុំវិញពិភពលោក តាមរយៈក្រុមអ្នកសង្កេតការណ៍ ជាច្រើនប្រទេស ដែលបានចុះពិនិត្យតាមបណ្តាទីតាំងផ្ទុះជម្លោះប្រដាប់អាវុធ និងអង្កេតតាមដានការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី។

លោកបណ្ឌិត បានសង្កត់ធ្ងន់ដែរថា នៅពេលនិយាយដល់ការអនុវត្តបទឈប់បាញ់ គិតចាប់តាំងពីបទឈប់បាញ់ ចូលជាធរមាន នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក កម្ពុជា គោរពបានយ៉ាងខ្ជាប់ខ្ជួន និងត្រឹមត្រូវបំផុត ទោះបីកងទ័ពថៃ ព្យាយាមបង្ករឿង ទម្លាក់កំហុស និងចោទប្រកាន់ទាំងបំពានមកលើកម្ពុជា ម្តងហើយម្តងទៀតក្តី ក៏កម្ពុជា តាំងចិត្តអត់ធ្មត់ក្នុងកម្រិតខ្ពស់ មិនតបតឡើយ។ ក្នុងន័យនេះ កម្ពុជា តែងបានគោរពយ៉ាងខ្ជាប់ខ្ជួនលើការឯកភាពគ្នា ក្នុងកិច្ចប្រជុំ GBC និងកិច្ចប្រជុំបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែន (កម្ពុជា-ថៃ) ដែលផ្ទុយស្រលះពីភាគីថៃ “ដៃចុះហត្ថលេខាលើកិច្ចព្រមព្រៀង តែយកជើងទាត់ខ្មែរ” ទៅវិញ។

លោកបណ្ឌិត ទូច វណ្ណៈ ក៏បានបន្តថា ជារួម កម្ពុជា មិនត្រឹមតែឈ្នះថៃ ទៅលើការគោរពបទឈប់បាញ់ និងទៅលើស្មារតី ឯកភាពគ្នាប៉ុណ្ណោះទេ កម្ពុជា ឈ្នះថៃ លើសមរភូមិកិច្ចការទូត តាមរយៈការបង្ហាញនូវសច្ចភាពទៅកាន់ពិភពលោក ដោយសារតែកម្ពុជា គឺជាអ្នករងគ្រោះយ៉ាងពិតប្រាកដ ខណៈដែលភាគីថៃ ទាំងថ្នាក់ដឹកនាំ កងទ័ព និងប្រព័ន្ធផ្សព្វផ្សាយ បង្កើតព្រឹត្តិការណ៍សម្តែងធ្វើជារងគ្រោះ និងផ្សព្វផ្សាយព័ត៌មានមិនពិត បំភាន់ប្រជាជនរបស់ខ្លួន និងកុហកពិភពលោក ពិសេសញុះញង់ឱ្យប្រជាជានរបស់ខ្លួន ផ្ទុះកំហឹងនិងមានគំនុំជាមួយកម្ពុជា ដែលជាប្រទេសតូច និងស្រឡាញ់សុខសន្តិភាព។

នៅចុងបញ្ចប់នៃសំណេរ លោកបណ្ឌិត ទូច វណ្ណៈ បានអំពាវនាវដល់ភាគីថៃ ដោយសង្កត់ធ្ងន់ថា នយោបាយឈ្លានពានវាទីនិយម មិនគួរកើតមានទៀតឡើយនៅក្នុងសតវត្សរ៍នេះ។ ក្នុងន័យនេះ ថៃ ក៏គួរតែឈប់ចិញ្ចឹមមហិច្ឆតាលេបយកទឹកដីខ្មែរជាបន្តទៀតអី ព្រោះថា ថៃ-កម្ពុជា ជាប្រទេសសមាជិកអាស៊ាន ហើយក៏ជាសមាជិកអង្គការសហប្រជាជាតិដូចគ្នាដែរ។ រាល់បញ្ហាប្រឈម ក៏ដូចជាជម្លោះដែលកើតមានរវាងប្រទេសទាំងពីរ គួរតែ ដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការកិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.