ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្ដម ប៉េង ពោធិ៍​សា ៖ រដ្ឋបាល​ខេត្ត​ស្វាយរៀង នឹង​បន្ត​ផ្តល់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​បេក្ខជន​ណា ទទួលបាន​និទ្ទេស A

ឯកឧត្ដម ប៉េង ពោធិ៍​សា ៖ រដ្ឋបាល​ខេត្ត​ស្វាយរៀង នឹង​បន្ត​ផ្តល់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​បេក្ខជន​ណា ទទួលបាន​និទ្ទេស A

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ដំណើរ​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី​២៨-២៩ ខែ​សីហា ឆ្នាំ​២០២៥​នេះ នៅ​មណ្ឌល​សាលាបឋមសិក្សា​ព្រះសីហនុ ក្រុង​ស្វាយរៀង ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ម៉ែន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​ខាងត្បូង ស្ថិតក្រោម​អធិបតីភាព​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​។

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​អភិបាលរង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង​ស្វាយរៀង គណៈមេប្រយោគ អប្ប​មាទ ជំនួយការ​អប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យ តាម​អាគារ ប្រធាន អនុប្រធាន​មន្ទីរ​ក្នុង​ខេត្ត អង្គភាព​ប្រឆាំង​អំពើពុករលួយ អ្នកសង្កេតការណ៍ និង​អ្នក ពាក់ព័ន្ធ​មួយចំនួន​ទៀត​។

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​លើកទឹកចិត្ត​ដល់​បេក្ខជន​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ឱ្យអស់​ពី​សមត្ថភាព ធ្វើឱ្យ​បាន​រួចរាល់​លើ​គ្រប់​វិញ្ញាសា​ដែល​បាន​ដាក់​ក្នុង​ការប្រឡង គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​បទ​ប្បញ្ញត្តិ និង​បទបញ្ជា​ផ្ទៃក្នុង​នៃ​ការប្រឡង ដោយ​មិន​ត្រូវ​លួច​ចម្លង​គ្នា មើលគ្នា ពិភាក្សាគ្នា មិន​ត្រូវ​គូសសញ្ញា​សម្គាល់​លើ​ក្រដាស វិញ្ញាសារ និង​លួចលាក់​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិច​នោះឡើយ ហើយ​ឯកឧត្ដម​ក៏​បាន​ជូនពរ​ឱ្យ​បេក្ខជន​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង ក្នុង​នោះ​រដ្ឋបាល​ខេត្ត​នឹង​នៅតែ​បន្ត​ផ្តល់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ក្មួយៗ​ណា​ដែល​បាន​ជាប់​និទ្ទេស​ល្អ​(A)​ផងដែរ​។​

​សូមបញ្ជាក់​ថា ខេត្ត​ស្វាយរៀង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០២៤-២០២៥​នេះ មាន​ការចុះ​ឈ្មោះ​ដាក់​ពាក្យសុំ​ប្រឡង​សញ្ញាបត្រ​មាន​បេក្ខជន​សរុប​រួម ៤៩៥៣ នាក់ ស្រី​២៦៤៩ នាក់ ស្មើនឹង ១៩៩ បន្ទប់ ។ ថ្នាក់​វិទ្យាសាស្ត្រ បេក្ខជន​៖ ១១៧២ នាក់ ស្រី ៧២២ នាក់​ស្មើនឹង ៤៧ បន្ទប់ ។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម បេក្ខជន​៖ ៣៧៨០ នាក់ ស្រី ១៩២៧ នាក់ ស្មើនឹង ១៥២ បន្ទប់ ។​

​ចំណែក​មណ្ឌល​សម្រាប់​ការប្រឡង​មាន​ចំនួន​៨ មណ្ឌល​រួមមាន​៖ មណ្ឌល​ថ្នាក់​វិទ្យាសាស្ត្រ មាន​២ មណ្ឌល ស្មើ​និង​ចំនួន​៤៧​បន្ទប់​។ មណ្ឌល​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​៦ មណ្ឌល ស្មើ​និង​ចំនួន​១៨៩ បន្ទប់​។
​ចំពោះ​មណ្ឌល​សម្រាប់​ដំណើរការ​ប្រឡង​សំណេ​រទាំង​៨​គឺ មាន​ចំនួន​៧​មណ្ឌល​ស្ថិតក្នុង​ក្រុង​ស្វាយរៀង និង​មួយ​មណ្ឌល​ទៀត​ស្ថិត​នៅ​ទីរួមស្រុក​ស្វាយជ្រំ​។ មណ្ឌល​នីមួយៗ​ត្រូវ​ធានា​ឱ្យ​មាន​បរិស្ថាន​ក្នុង និង​ក្រៅ​មណ្ឌល​ល្អ​មាន​របង​ក្លោងទ្វារ បិទ​បើក​សុវត្ថិភាព មាន​កន្លែង​ផ្ញើ​មធ្យោបាយ​សមរម្យ មាន​ដើមឈើ​ជ្រក​ម្លប់​ផងដែរ​។ ដូច្នេះ​មណ្ឌល​ទាំង ៨ នឹង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៨​សីហា ២០២៥ ប្រកបដោយ​រលូន​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.