ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​ បានអនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Marcos dos Reis da Costa ដែលត្រូវបានតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទីម័រឡេស្តេថ្មីប្រចាំកម្ពុជា ហើយវត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា បន្ទាប់ពីការចាកចេញរបស់ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតចាស់ បង្ហាញពីការយកចិត្តទុកដាក់របស់ទីម័រឡេស្តេមកលើកម្ពុជា។ សម្តេចតេជោ បានថ្លែងអំណរគុណថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេសឯកឧត្តម José Ramos-Horta, ឯកឧត្តម Kay Rala Xanana Gusmão និង លោកជំទាវ Maria Fernanda Lay ដែលបានទទួលស្វាគមន៍ និងផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុតជូនសម្តេច ក្នុងអំឡុងពេលទស្សនកិច្ចកាលពីខែឧសភាកន្លងទៅនេះ។

នាឱកាសជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយសដល់ឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តម បានពាំនាំនូវសារសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ឯកឧត្តម ជូនសម្តេចតេជោ។ ឯកឧត្តម ក៏​បានពាំនាំនូវសារជាពិសេសរបស់ ឯកឧត្តម Kay Rala Xanana Gusmão ដែលថា “ឯកឧត្តមនាយករដ្ឋមន្រ្តី ចងចាំមិនភ្លេចនូវអនុសាសន៍របស់សម្តេចក្នុងការធ្វើការងារជាមួយអង្គការសហប្រជាជាតិ”។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ឯកឧត្តម បានសម្តែងនូវការដឹងគុណ និងអរគុណបំផុតចំពោះការគាំទ្រជាបន្តបន្ទាប់របស់សម្តេចតេជោ ក្នុងដំណើរការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រឡេស្តេ។
ឯកឧត្តមឯកអគ្គរដ្ឋទូត​ បានប្រសិទ្ធនាមសម្តេចតេជោថាជាវីរបុរស ចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ ហើយឯកឧត្តម មានកិត្តិយស ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងចូលរួមចំណែកបន្តកសាងនូវមិត្តភាពយូរអង្វែងរបស់ប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានពាំនាំនូវសំណើរបស់លោកជំទាវ Maria Fernanda Lay ប្រធានសភាជាតិទីម័រឡេស្តេ ក្នុងការបង្កើតឱ្យមានក្រុមមិត្តភាពអន្តរសភារវាងប្រទេសយើងទាំងពីរផងដែរ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះសារផ្តាំផ្ញើសួរសុខទុក្ខ និងបានគូសបញ្ជាក់ថា សម្តេច មានសេចក្តីរីករាយក្នុងការចែករំលែកបទពិសោធរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព ជាពិសេសការធ្វើការងារជាមួយ UNTAC។ សម្តេចតេជោ បានបន្តរំលឹកអំពីកិច្ចខិតខំប្រឹងប្រែង និងបទពិសោធរបស់កម្ពុជាដើម្បីចូលជាសមាជិកអាស៊ាន ហើយរហូតមកទល់នឹងពេលនេះ ទីម័រឡេស្តេ បានប្រើពេល ១៤ឆ្នាំ ក្នុងការរង់ចាំក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។ សម្តេចតេជោ បានបន្តថា​ នៅពេលដែលកម្ពុជាចូលជាសមាជិកអាស៊ាន ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗមានប្រាក់ចំណូលប្រមាណ ២៩៨ដុល្លារប៉ុណ្ណោះ ក្នុងខណៈពេលដែលបច្ចុប្បន្នប្រជាពលរដ្ឋទីម័រឡេស្តេម្នាក់ៗមានប្រាក់ចំណូលប្រមាណ ១ ៤៥៣ដុល្លារ។ ហេតុនេះ ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ មិនមែនជាបន្ទុកលើអាស៊ាននោះទេ។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា បើទោះបីសម្តេច ចាកចេញពីតំណែងជានាយករដ្ឋមន្រ្តី សម្តេចមានមោទនភាពដែល កម្ពុជា​បន្តខិតខំប្រឹងប្រែងចលនា​ដៃគូពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញគាំទ្រទីម័រឡេស្តេចូលសមាជិកពេញសិទ្ធិអាស៊ាន។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ចំពោះទំនាក់ទំនងទ្វេភាគី យើងត្រូវខិតខំបន្តជំរុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំទីម័រឡេស្តេ សំដៅធ្វើឱ្យទំនាក់ទំនងយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចតេជោ បានសម្តែងនូវក្តីសង្ឃឹមថា ទីម័រឡេស្តេ នឹងទទួលបានកិច្ចសហប្រតិបត្តិការជាច្រើនទៀត បន្ទាប់ពីចូលជាសមាជិកអាស៊ាន។
សម្តេចតេជោ ក៏បានបញ្ជាក់ថា សម្តេច គឺជាអ្នកសន្តិភាពនិយម ហើយជាក់ស្តែងបន្ទាប់ពីស្វែងរកបានសន្តិភាពពេលលេញជូនកម្ពុជា សម្តេច ក៏បានដាក់ចេញនូវគោលដៅពីរសំខាន់គឺប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ តួយ៉ាងព្រំដែនកម្ពុជាជាមួយ វៀតណាម និងឡាវជាដើម។

សម្តេចតេជោ បានស្វាគមន៍សំណើរបស់ លោកជំទាវ Maria Fernanda Lay ប្រធានសភាជាតិទីម័រឡេស្តេ ក្នុងការបង្កើតឱ្យមានក្រុមមិត្តភាពអន្តរសភារវាងប្រទេសយើងទាំងពីរ និង បានណែនាំ ឯកឧត្តម អគ្គលេខាធិការ​ព្រឹទ្ធសភា រៀបចំកិច្ចការនេះ ដោយសហការជាមួយរដ្ឋសភាកម្ពុជា។

នៅចុងបញ្ចប់ សម្តេចតេជោ ​បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី សម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីកិច្ចសហប្រតិបត្តិការល្អនៃប្រទេសយើងទាំងពីរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.