ប៉ៃលិន៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា–ថៃ (RBC) បានរៀបចំកិច្ចប្រជុំសាមញ្ញមួយនៅខេត្តប៉ៃលិន។ កិច្ចប្រជុំនេះធ្វើឡើងរវាងបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងការពារព្រំដែន ច័ន្ទបុរី–ត្រាត នៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សានិងពង្រឹងកិច្ច សហប្រតិបត្តិការទ្វេរភាគីលើការងារព្រំដែន។
គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី៥ ខណៈដែលគណៈប្រតិភូថៃដឹកនាំដោយ លោកវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ នាយសេនាធិការទីបញ្ជាការការពារព្រំដែន ច័ន្ទបុរី–ត្រាតប្រធានក្រុមលេខាភាគីថៃ។
កិច្ចប្រជុំនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ ទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំង២ ជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ នឹងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីវិលត្រលប់មកវិញ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ល្អនៅតាមខ្សែបន្ទាត់ព្រំដែន និងការដោះស្រាយបញ្ហាផ្សេងៗរួមគ្នា ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថាកិច្ចប្រជុំនេះនិងបន្តនៅថ្ងៃទី២៥ទៀតនៅច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន៕ដោយ សេន ត




