ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា គឺជាមនុស្សធ្វើការដោយបេះដូង ដើម្បីកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា គឺជាមនុស្សធ្វើការដោយបេះដូង ដើម្បីកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជាលោក Scott Neeson គឺជាមនុស្សធ្វើការដោយបេះដូងដើម្បីប្រជាជនកម្ពុជា ជាពិសេសដើម្បីកុមារកម្ពុជា ដោយបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងប្រតិបត្តិការថែទាំ គាំពារ ការពារ និងស្តារនីតិសម្បទាជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពាន សំដៅផ្តល់ក្តី សង្ឃឹមក្នុងជីវិតរបស់ពួកគេឡើងវិញ ជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះបំផុត។ ការថ្លែងបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា លោក Scott Neeson គឺជាអតីតបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនផលិត ភាពយន្តហូលីវូតរបស់សហរដ្ឋអាមេរិក ដែលលោកទទួលបាននូវប្រាក់កម្រៃប្រចាំខែយ៉ាងសន្ធឹកសន្ធាប់ តែបែរជាលោកបានលះបង់ការងារ និងប្រាក់កម្រៃដ៏ច្រើននៅទីនោះមកធ្វើការងារមនុស្សធម៌ដើម្បីប្រជា ជន និងដើម្បីកុមារកម្ពុជាទៅវិញ ដែលជាការធ្វើការងារដោយបេះដូងរបស់លោក Scott Neeson នេះគឺជាឧទាហរណ៍មួយធំណាស់ ដោយការងាររបស់លោកគឺនៅតំបន់ស្ទឹងមានជ័យ ដែលមានការលំបាក និងមានប្រជាជនក្រីក្រច្រើនលោក Scott បានផ្តល់នូវភាពកក់ក្តៅជាខ្លាំងដល់ពួកគេ លោកបានបង្ហាញ នូវលទ្ធផលការងារជាក់ស្តែងជាបន្តបន្ទាប់ នេះហើយគឺជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល ដែលសម្តេចតេ ជោអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះដៃគូនៃអង្គការក្រៅរដ្ឋា ភិបាលដែលជាអ្នកធ្វើការដោយពិតប្រាកដ ដើម្បីរួមគ្នាក្នុងការជួយទៅដល់ប្រជាពលរដ្ឋកម្ពុជា នេះគឺជា ការគិតគូរបស់រាជរដ្ឋាភិបាល ខណៈដែលយើងមានដៃគូជាអង្គការក្រៅរដ្ឋាភិបាលរាប់រយ រាប់ពាន់នៅ ក្នុងប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ដោយសារការជួយទំនុកបម្រុង និងការបណ្តុះបណ្តាលពីអង្គការមូលនិធិកុមារកម្ពុជារបស់លោក Scott Neeson មានយុវជនកម្ពុជា ដែលជាអតីតក្មេងក្រីក្រនៅតំបន់ស្ទឹងមានជ័យខ្លះទទួលបានអាហរូបករណ៍ទៅបន្តការសិក្សានៅក្រៅ ប្រទេសមាននៅប្រទេសអូស្ត្រាលីជាដើម ហើយចំពោះអ្នកបញ្ចប់ការសិក្សាខ្លះក៏មានការងារធ្វើថែម ទៀតផង។

សម្តេចបានគូសបញ្ជាក់ថា បើនិយាយពីកម្ពុជា គឺមានការអភិវឌ្ឍច្រើន ការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏មានច្រើន តែយើងក៏ត្រូវទទួលស្គាល់មិនមែនគ្រប់គ្នាសុទ្ធតែជោគជ័យនោះទេ គ្រប់ប្រទេសទាំងអស់សុទ្ធតែមានអ្នកជោគជ័យ និងអ្នកមិនជោគជ័យ ជីវភាពអ្នកខ្លះត្រូវការអ្នកជួយ ជាពិសេសគឺកុមារ និងចាស់ជរានៅតាមសហគមន៍ក្រីក្រនានា ដែលសម្តេចសូមអរគុណចំពោះរដ្ឋបាលមូលដ្ឋានដែលមានកិច្ចសហការល្អជាមួយអង្គការជាតិ និងអន្តរជាតិ ដែលជាដៃគូរបស់យើងដែលបាន និងកំពុងជួយទៅដល់កុមារ និងស្ត្រី រួមទាំងជនងាយរងគ្រោះផ្សេងៗ តួយ៉ាងអង្គការសម្រាប់ជនពិការគឺមានអ្នកដែលកំពុងត្រូវការការជួយច្រើនណាស់ ដែលរាជរដ្ឋាភិបាលបានលើកទឹកចិត្តចំពោះការធ្វើសកម្មភាពរបស់អង្គការជាដៃគូជានិច្ច ដើម្បីជួយទៅដល់ប្រជនកម្ពុជា ជាពិសេសនៅតាមសហគមន៍ ដែលកំពុងត្រូវការជំនួយ៕ ដោយ៖ ចាន់ សុភឿន

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.