ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291

បើយោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ពាក់ព័ន្ធ ទៅនិងលោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន បានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់.! អាស្រ័យហេតុនេះ សូមអ្នកលេងក្នុងបណ្ដាញសង្គមមេត្តាតាមដានខ្លឹមសារទាំងស្រុងដូចខាងក្រោម÷

បើយោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ពាក់ព័ន្ធ ទៅនិងលោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន បានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់.! អាស្រ័យហេតុនេះ សូមអ្នកលេងក្នុងបណ្ដាញសង្គមមេត្តាតាមដានខ្លឹមសារទាំងស្រុងដូចខាងក្រោម÷

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

👉សេចក្តីបំភ្លឺព័ត៌មាន
អ្នកនាំពាក្យ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ Cambodia Express News បានចុះផ្សាយថាលោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន បានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ គោរពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីមេត្តាពិនិត្យ និងផ្តល់យុត្តិធម៌ដល់រូបលោក ចំពោះករណីចាប់ឃុំខ្លួនលោកក្នុងទ្រុងដែក ដោយភ្ជាប់ខ្លឹមសារនៃពាក្យបណ្តឹងមកជាមួយ។

ក្រោយពីទទួលព័ត៌មានការចុះផ្សាយនេះ អ្នកនាំពាក្យនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនថា ពាក្យបណ្តឹងរបស់លោក ព្រហ្ម ពិសិដ្ឋ ភេទប្រុស ដែលដាក់នៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងពាក្យបណ្តឹងរបស់លោក ស៊ូ វណ្ណា ភេទប្រុស ដែលដាក់នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលប្តឹងទៅលើលោក អ៊ុង ថាប់រាំង ជាចាងហ្វាងសារព័ត៌មានខ្មែរជាយដែន ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ឲមានការរើសអើង តាមប្រព័ន្ធបណ្តាញសង្គម រួចជំនាញខេត្តបានកោះហៅលោក អ៊ុង ថាប់រាំង ចំនួន០២លើក លើកទី១មិនចូលខ្លួន(សុំពន្យារពេល) លើកទី២បានចូលខ្លួនមកបំភ្លឺនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ នៅជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីសាកសួរបំភ្លឺរួចមក ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឲធ្វើការឃាត់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្តថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ដោយធ្វើការសាកសួរមិនទាន់ចប់ ព្រះរាជអាជ្ញារង បានផ្ញើ លោក អ៊ុង ថាប់រាំង មកស្នងការដ្ឋាននគរបាលខេត្តវិញដោយឃាត់ទុកក្នុងបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ព្រះរាជអាជ្ញារងបានធ្វើការសាកសួរបន្តរហូតដល់ចប់ រួចបានសម្រចអនុញ្ញាតឲលោក អ៊ុង ថាប់រាំងត្រឡប់ទៅលំនៅដ្ឋានជាបណ្តោះអាសន្ន ដោយបានស្ម័គ្រចិត្តទទួលនូវកំហុស និងធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពប៉ះពាល់ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាពិសេសអធិការនគរបាលក្រុងប៉ោយប៉ែត ធ្វើលិខិតសុំទោស និងកែតម្រូវ។ តែក្រោយពីបានត្រឡប់ទៅលំនៅដ្ឋានវិញ លោក អ៊ុង ថាប់រាំង នូវតែបន្តប្រើពាក្យពេចន៍វាយប្រហារតាមបណ្តាញសង្គមមកលើអង្គភាព និងថ្នាក់ដឹកនាំរបស់ស្នងការដ្ឋានដដែល ទាំងដែលសំណុំរឿងលោក អ៊ុង ថាប់រាំង ស្ថាប័នតុលាការកំពុងមានចំណាត់ការនៅឡើយ។
អ្នកនាំំពាក្យនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយពុំបានយល់ច្បាស់ពីនីតិវិធីមកលើថ្នាក់ដឹកនាំរបស់ស្នងការដ្ឋាន និងសំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះពាក្យ បណ្តឹងរបស់លោក អ៊ុង ថាប់រាំង ដែលធ្វើឡើងបណ្តាលឲមានការភាន់ច្រឡំដល់សាធារណជន ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គល និងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងមូល ជាពិសេសអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.