ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291

កន្លះឆ្នាំនេះច្រកចេញចូលតែមួយខេត្តប៉ៃលិនបម្រើពលរដ្ឋបានជាង២ម៉ឺនសេវាទទួលបានចំណូលជាង១ពាន់លានរៀល

កន្លះឆ្នាំនេះច្រកចេញចូលតែមួយខេត្តប៉ៃលិនបម្រើពលរដ្ឋបានជាង២ម៉ឺនសេវាទទួលបានចំណូលជាង១ពាន់លានរៀល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ អង្គភាពច្រកចេញចូលតែមួយខេត្តប៉ៃលិន បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន២៣.៤៧៥សេវា ទទួលបានចំណូលសរុបជាង១.១៣៤លានរៀល។ នេះបើតាមរបាយការណ៍ផ្ដល់មកក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ចំនួននេះ ប្រហាក់គ្នានឹងឆ្នាំ២០២៤ ដែលច្រកចេញចូលតែមួយខេត្តប៉ៃលិនបានផ្ដល់សេវាជូនប្រជាពលរដ្ឋបានសរុបចំនួន៤៣.៦២៩សេវា និងទទួលបានចំណូលជាង ២.០៧២លានរៀល។

សម្រាប់កន្លះឆ្នាំមកនេះ សេវាផ្ដល់បានច្រើនជាងគេ គឺវិស័យរដ្ឋបាល មានចំនួន ១២.៨៦០សេវា ទទួលបានចំណូលជាង២៦៧លានរៀល បន្ទាប់មក គឺវិស័យសាធារណការ និងដឹកជញ្ជូន មានចំនួន ៥.១១០សេវា ទទួលបានចំណូលជាង៤៣២លានរៀល វិស័យសុខាភិបាលមាន៤.៨៧០សេវា ទទួលបានចំណូល ជាង៦៧លានរៀល និងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន២៨៩សេវា ទទួលបានចំណូលជាង២៣៣លានរៀល ខណៈវិស័យពុំមានអ្នកមកស្នើសុំសោះនោះ គឺវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំធ្វើទំនើបកម្ម ដោយអភិវឌ្ឍន៍យន្តការច្រកចេញចូលតែមួយខេត្ត ឱ្យមានលក្ខណៈស្តង់ដា ស័ក្តិសមសម្រាប់ការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋរបស់មន្ត្រី និងការអញ្ជើញមកស្នើសុំ និងសេវារបស់ប្រជាពលរដ្ឋ ទាំងអគារបំពេញការងារ សម្ភារៈបច្ចេកទេសផ្សារភ្ជាប់នឹងប្រព័ន្ធឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យការផ្ដល់សេវាមានភាពលឿនរហ័សស្របតាមការកំណត់ និងបើធ្វើបានកាន់តែលឿន គឺកាន់តែប្រសើរ។

លោកជំទាវ មានប្រសាសន៍ថា ឈរលើមរតកនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងនីតិកាលទី៧ នេះបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តប៉ៃលិន ដោយមានការដឹកនាំតម្រង់ទិសជាប្រចាំ ពីសម្ដេចក្រឡាហោម បន្តមកដល់បច្ចុប្បន្ន មានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ការលើកទឹកចិត្ត និងណែនាំតម្រង់ទិសដល់មន្ត្រីជាប់ជាប្រចាំ ឱ្យអនុវត្តការងារច្រកចេញចូលតែមួយ ប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ ទាំងផ្នែកជួរមុខ និងផ្នែកជួរក្រោយ ដោយបង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ បានឆាប់រហ័ស និងប្រកបដោយតម្លាភាព។

ផ្អែកលើបទពិសោធន៍នៃការអនុវត្តការងារច្រកចេញចូលតែមួយជាច្រើនឆ្នាំមកដល់បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានលើកសំណូមពរត្រង់ៗមកក្រសួងស្ថាប័នថ្នាក់ជាតិ ស្នើសុំឱ្យមានការសម្របសម្រួលពីក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនៅមានភាពយឺតយ៉ាវ ក្នុងការឆ្លើយតបលើការងារ បច្ចេកទេស នៃការផ្តល់សេវា និងស្នើក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ពន្លឿនការធ្វើសន្ធានកម្ម ប្រព័ន្ធគ្រប់គ្រងទិន្នន័យចុះបញ្ជីឱ្យចូលគ្នា ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីសេវា១ ប្រើពេល២ដង។

ចំពោះ វិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ នៅពុំទាន់បានទទួលការស្នើសុំសេវាណាមួយពីប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្តប៉ៃលិនបានគូសបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមិនទាន់មានបែបបទ នីតិវិធីច្បាស់លាស់នៅឡើយ ខណៈអង្គភាពច្រកចេញចូលតែមួយខេត្ត ក៏នៅមិនទាន់មានគណនី សម្រាប់ចូលប្រើប្រាស់ប្រព័ន្ធចុះបញ្ជីសេវា នៅតាមអនឡាញនៅឡើយដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ បានខិតខំរៀបចំឱ្យមានអង្គភាពច្រកចេញចូលតែមួយនៅគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួល និងបង្ខិតសេវាកាន់តែជិតប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឈរលើមូលដ្ឋាននៃមរតកយុទ្ធសាស្ត្របញ្ចកោណ ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាពស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណសាមញ្ញ ឆាប់រហ័សតម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តបាន។ យន្តការច្រកចេញចូលតែមួយ ត្រូវបានទទួលស្គាល់ថា ជាសមិទ្ធផលនយោបាយដ៏ជោគជ័យ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន និងដែលបាននិងកំពុងដើរលើផ្លូវមួយដ៏ត្រឹមត្រូវស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.