ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត ទៅពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋ ជាង៦ពាន់នាក់ នៅស្រុកកំពង់ត្របែក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត ទៅពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋ ជាង៦ពាន់នាក់ នៅស្រុកកំពង់ត្របែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ស្ថិតក្នុងភូមិប្រសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ថ្លែងក្នុងកម្មវិធីដែលមានការចូលរួមពីប្រជាពលរដ្ឋជាង ៦ពាន់នាក់ ប្រមុខក្រសួងមហាផ្ទៃ បាននាំយកនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកយាយ លោកតា ពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំជាតិ ទាំងជំនាន់មុន និងបន្តមកដល់បច្ចុប្បន្ន តែងតែតម្កល់នូវសេចក្ដីសុខរបស់ប្រជាពលរដ្ឋជាធំ ទន្ទឹមគ្នានឹងកិច្ចការពារសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងារ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធាន ពេលវេលា និងកម្លាំងកាយចិត្ត រៀបចំឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់ត្របែក ក៏ដូចជាអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងជួយសម្របសម្រួល និងរៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋក្នុងស្រុកកំពង់ត្របែកនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល និងតាមរយៈការវិនិយោគពីវិស័យឯកជន វិស័យសុខាភិបាល ក្នុងខេត្តព្រៃវែង នឹងកាន់តែមានវឌ្ឍនភាពបន្ថែមទៀតនៅពេលខាងមុខ ដើម្បីឆ្លើយតបបានតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ទាំងទៅលើផ្នែកសេវាកម្មនិងគុណភាព។

យោងតាមរបាយការណ៍លោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកកំពង់ត្របែក ដោយឥតគិតថ្លៃ មានគ្រូពេទ្យសរុបចំនួន ៤៩១នាក់ ដោយពិនិត្យ និងព្យាបាលជំងឺទូទៅ មានដូចជា៖ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវ៉ែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស ជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.