ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

អាវុធហត្ថភ្នំពេញ ២៨នាក់ ទទួលបានខ្សែក្រវ៉ាត់ខ្មៅតេក្វាន់ដូកូរ៉េខាងត្បូង ១ដាន់និង២ដាន់ ព្រមជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ទទួលបានខ្សែក្រវាត់ខ្មៅថ្នាក់ ៦ដាន់!

អាវុធហត្ថភ្នំពេញ ២៨នាក់ ទទួលបានខ្សែក្រវ៉ាត់ខ្មៅតេក្វាន់ដូកូរ៉េខាងត្បូង ១ដាន់និង២ដាន់ ព្រមជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ទទួលបានខ្សែក្រវាត់ខ្មៅថ្នាក់ ៦ដាន់!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នារសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធ ពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់គ្រូបង្គោលកីឡាតេក្វាន់ដូ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ២៨នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោក ផាក ហ៊ីដេ (Mr.PARK HEE DAE) តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូង ប្រចាំកម្ពុជា ដោយមានការចូលរួមពី លោកគ្រូជម្រើសជាតិកីឡាតេក្វាន់ដូប្រចាំកម្ពុជា គ្រូក្បាច់គុនការពារខ្លួនគូកគីវ៉ុន សាធារណរដ្ឋកូរ៉េខាងត្បូង ព្រមទាំង លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូចចល័ត នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ផាក ហ៊ីដេ (Mr.PARK HEE DAE) បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមគ្រូបង្គោល អាវុធហត្ថរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងហ្វឹកហាត់ក្បាច់គុនតេក្វាន់ដូ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានសមិទ្ធផលដូចថ្ងៃនេះ ដែលក្នុងចំណោមគ្រូបង្គោលទាំ២៨នាក់ គឺទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតខ្សែក្រវាត់ខ្មៅថ្នាក់ ២ដាន់ ចំនួន ១២នាក់ និង ថ្នាក់ ១ដាន់ ចំនួន ១៦នាក់ ហើយកន្លងមកក្រុមគ្រូបង្គោលទាំងនេះ ក៏បានផ្លាស់ប្តូរគ្នាចូលរួមប្រកួតតេក្វាន់ដូ WTF ក្នុងព្រឹត្តិការណ៍ផ្សេងៗជាច្រើនលើក ព្រមទាំងទទួលបានមេដាយជាច្រើនគ្រឿងផងដែរ រួមមាន៖ កម្មវិធី Cambodia Open Glory International Taekwondo Competition 2015 ទទួលបានមេដាយ មាស១ ប្រាក់១ សំរិទ្ធ២, កម្មវិធី Korean Ambassador’s 8 Cup Taekwondo Competition 2017 ទទួលបានមេដាយ មាស២ ប្រាក់១ សំរិទ្ធ៣, កម្មវិធី Asia Kukkiwon Taekwondo Hanmadang 2017 ទទួលបានមេដាយ មាស១ ប្រាក់៣ សំរិទ្ធ៥ និង កម្មវិធី Korean Ambassador’s Cup Taekwondo Competition 2018 ទទួលបានមេដាយ ប្រាក់១ សំរិទ្ធ៤។

បន្ទាប់ពី លោក ផាក ហ៊ីដេ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពក្រុមគ្រូបង្គោលរួចមក លោកគ្រូជម្រើសជាតិកីឡាតេក្វាន់ដូកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានធ្វើការប្រគល់វិញ្ញាបនបត្រ បញ្ជាក់ខ្សែក្រវ៉ាត់ខ្មៅ ទាំងថ្នាក់២ដាន់ និងថ្នាក់១ដាន់ ដល់គ្រូបង្គោល គ្រប់ៗគ្នា ព្រមជាមួយគ្នានេះផងដែរ លោកគ្រូព្រឹទ្ធាចារ្យ ជុង ប៊ុនហ៊ីន នៃអគ្គស្នងការតេក្វាន់ដូពិភពលោក គុគគីវ៉ុន កម្រិត ៨ដាន់ បានបំពាក់និងប្រគល់វិញ្ញាបនបត្រជាន់ខ្ពស់ បញ្ជាក់កម្រិតខ្សែក្រវាត់ខ្មៅថ្នាក់ ៦ដាន់ ដល់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ក្រោមបរិយាកាសសប្បាយរីករាយស្និទស្នាលបំផុត។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ភាគីកូរ៉េខាងត្បូង ដែលតែងតែបានជួយជ្រោមជ្រែងផ្តល់គ្រូបង្វឹកក្បាច់គុនតេក្វាន់ដូ រួមទាំងសម្ភារៈជាច្រើនទៀត ក្នុងការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ដល់ក្រុមគ្រូបង្គោលអាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក ក៏ដូចជាការប្រគល់វិញ្ញាបនបត្រជាន់ខ្ពស់ បញ្ជាក់កម្រិតខ្សែក្រវាត់ខ្មៅថ្នាក់ ៦ដាន់ ជូនដល់លោកក្នុងថ្ងៃនេះផងដែរ។ លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា ការបណ្ដុះបណ្ដាលក្រុមគ្រូបង្គោលកន្លងមកនេះ គឺបានផ្តល់នូវបច្ចេកទេស បទពិសោធន៍ ចំណេះជំនាញថ្មីៗ សម្រាប់យកទៅបង្ហាត់បន្តដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងនៅតាមបណ្ដាលមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ដើម្បីជួយឲ្យកាយសម្បទារឹងមាំរហ័សរហួនក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕ ‍

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.