ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

រដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សមាជ ព្រឹទ្ធសភា រដ្ឋសភា ដែលបានថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃ មកលើកងទ័ពកម្ពុជា នៅតំបន់ មុំបី ក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថាជាការំលោភបំពានមកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ។

រដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សមាជ ព្រឹទ្ធសភា រដ្ឋសភា ដែលបានថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃ មកលើកងទ័ពកម្ពុជា នៅតំបន់ មុំបី ក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថាជាការំលោភបំពានមកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ។

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សមាជ ព្រឹទ្ធសភា រដ្ឋសភា ដែលបានថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃ មកលើកងទ័ពកម្ពុជា នៅតំបន់ មុំបី ក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថាជាការំលោភបំពានមកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រទាំងស្រុង ចំពោះគោលជំហរ និងចំណាត់ការរបស់ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដោយប្រើប្រាស់គ្រប់យន្តការទាំងទ្វេភាគី ការទូត យន្តការតំបន់ និងវិធានការការពារខ្លួនក្នុងពេលចាំបាច់ ជាពិសេស ការអនុវត្តនីតិវិធីច្បាប់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់ជម្លោះព្រំដែននៅតំបន់ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី សំដៅការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រ «ពន្លត់ភ្លើងជាជាង អង្គុយបក់ផ្សែង» ដើម្បីសន្តិភាពព្រំដែនយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។

​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តប៉ៃលិន យល់ថា ការសម្រេចដោះស្រាយបញ្ហាជម្លោះព្រំដែន តាមនីតិវិធីច្បាប់ទៅតុលាការអន្តរជាតិ នៅទីក្រុងឡាអេ ដែលជាតុលាការកំពូលនៃអង្គការសហប្រជាជាតិ គឺជា ចំណាត់ការដ៏ត្រឹមត្រូវ ដោយផ្អែកលើវិធានគោលការណ៍ច្បាប់ ភាពត្រឹមត្រូវ និងយុត្តិធម៌ ការកំណត់ច្បាស់លាស់ នូវព្រំដែនក្នុងតំបន់ជម្លោះ ដោយសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ នឹងមានអានុភាពគតិយុត្តិជាអន្តរជាតិ ទទួលស្គាល់ដោយរដ្ឋភាគី នៃអង្គការសហប្រជាជាតិ ហើយក៏ជាមូលដ្ឋានច្បាប់រឹងមាំយូរអង្វែង ដែលរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ត្រូវគោរពអនុវត្ត ដើម្បីកសាង ថែរក្សា អធិបតេយ្យភាព បូរណភាពដែនដី សន្តិភាព និងសណ្តាប់ធ្នាប់ព្រំដែន ជាពិសេស ឈានទៅពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូល្អរវាង ប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍតំបន់ជាប់ព្រំដែន ព្រមទាំងវិស័យផ្សេងៗក្នុងកម្រិតទ្វេភាគី និងតំបន់។

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តប៉ៃលិន សូមគោរពកោតសរសើរចំពោះទឹកចិត្ត វីរភាពរបស់កងកម្លាំងកម្ពុជាទាំងអស់ ដែលបាន និងកំពុងឈរជើង ការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន និងសូមអំពាវនាវដល់គ្រប់មន្ទីរ អង្គភាព ស្ថាប័ន នីតិបុគ្គល ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសទាំងអស់ សូមជឿជាក់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រឹងខឿនការពារជាតិប្រជាជន សំដៅរួមគ្នាទប់ស្កាត់រាល់ការឈ្លានពាន ពីបរទេស និងដោះស្រាយបញ្ចប់បញ្ហាជម្លោះព្រំដែនតាមនីតិវិធី និងគោលការណ៍ច្បាប់ ដែលជាចំណាត់ការ ប្រកបដោយការគិតគូរវែងឆ្ងាយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវសន្តិភាពរវាងប្រទេសទាំងពីរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.