ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

លោកបណ្ឌិត ទូច សុឃៈ សរសើរពលរដ្ឋ នៅកំពង់ឆ្នាំងចំៗ ក្នុងករណីបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ!

លោកបណ្ឌិត ទូច សុឃៈ សរសើរពលរដ្ឋ នៅកំពង់ឆ្នាំងចំៗ ក្នុងករណីបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាញការកត់សម្គាល់ចំពោះករណីជាក់ស្ដែងមួយដែលប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំបង្ហាញភាពជាគំរូនៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថភាពតាមរយៈការរាយការណ៍ករណីសង្ស័យនៅមូលដ្ឋានរបស់ខ្លួនទៅកាន់សមត្ថកិច្ចរហូតឈានទៅដល់ការបង្ក្រាប ករណីជនបរទេសលួចលាក់ប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធអនឡាញ។

ការសរសើរចំៗរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបានចាប់ខ្លួនឧក្រិដ្ឋជនសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរ១នាក់ វៀតណាម២១ និងចិន២នាក់ ដោយបានរឹបអូសទូរស័ព្ទ និងកុំព្យូទ័រ នាថ្ងៃទី២៣ខែ ឧសភា ឆ្នាំ២០២៥។ បើតាមសមត្ថកិច្ច ក្រុមឧក្រិដ្ឋជនទាំងនោះ បានប្រើប្រាស់ទីតាំងផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិ ក្រឡាញ់ សង្កាត់ក្រុង កំពង់ឆ្នាំ ដើម្បីឆបោកប្រាក់ និងជំរិតទារប្រាក់ពីអ្នកខ្ចីប្រាក់តាមអនឡាញនៅប្រទេសវៀតណាម។

យោងតាមរបាយការណ៍ តម្រុយដែលឈានរហូតដល់សមត្ថកិច្ចចុះទៅបង្ក្រាបការធ្វើប្រតិបត្តិការនោះ គឺដោយតែមានប្រជាពលរដ្ឋនៅតំបន់នោះចូលរួមរាយការណ៍ ដ្បិតពីដំបូងឡើយ ជនបរទេសទាំងនោះប្រាប់ម្ចាស់ទីតាំងថាគ្រាន់តែជួលស្នាក់២ទៅ៣នាក់ប៉ុណ្ណោះ ក្រោយមកអ្នករស់នៅក្បែរខាងក៏សង្ស័យ ដោយពួកគេឃើញមានជនបរទេសចេញចូលច្រើនទៅៗ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីចុះមកត្រួតពិនិត្យទីតាំង និងឈានដល់ការបង្ក្រាបតែម្ដង។

អ្នកនាំពាក្យដដែល បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់មានស្មារតី មនសិការចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនតាមរយៈសកម្មភាពដូចដែលពលរដ្ឋនៅខេត្តកំពង់ឆ្នាំងបានធ្វើ គឺត្រូវរាយការណ៍រាល់សកម្មភាពសង្ស័យណាមួយពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនក្ដី អំពើហិង្សាក្ដី និងអំពើឆបោកនានាដែលនាំឱ្យប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោយសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ នឹងធ្វើការតាមជំនាញ មិនឱ្យប៉ះពាល់សុវត្ថិភាពប្រជាពលរដ្ឋឡើយ៊

សូមបញ្ជាក់ថា កន្លងមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំជារឿយៗឱ្យសមត្ថកិច្ចមូលដ្ឋានយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប៉ុន្តែបានទទូចថា គោលនយោបាយនេះ អាចជោគជ័យទៅបាន លុះត្រាតែមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋផងដែរ៕

កញ្ញា សេង សុខហ៊ុន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.