ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធខួបទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិគឺជាឱកាសដើម្បីចារឹក និងចងចាំចំពោះនគរបាលគ្រប់ជំនាន់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធខួបទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិគឺជាឱកាសដើម្បីចារឹក និងចងចាំចំពោះនគរបាលគ្រប់ជំនាន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិ គឺជាឱកាសដ៏មហោឡារិក និងឧត្តុងឧត្តម ដើម្បីចារឹក និងចងចាំនូវគុណូបក្ការៈ ការតស៊ូ ពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និងជាពេលវេលាដ៏សក្តិសម ដើម្បីយើងទាំងអស់គ្នាបានសម្តែងនូវអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពអង់អាចក្លាហានរបស់យុទ្ធមិត្តនគរបាលទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុតជាថ្មីរបស់រាជរដ្ឋាភិបាលនៅក្នុងការបន្តពង្រឹងស្ថាប័នដ៏មានសារៈសំខាន់មួយនេះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជាជន។​

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបន្តថា ប្រជាជនកម្ពុជាពិតជាបានចូលរួមក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក្នុងវិជ្ជាជីវៈនគរបាលតាំងពីអាណាព្យាបាលរបស់បារាំងរហូតដល់ថ្ងៃដែល បង្កើតកងកម្លាំងនគរបាលជាតិជាផ្លូវការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ដែលត្រូវបានចារឹកឈ្មោះទុកក្នុងប្រវត្តិសាស្ត្រជាតិ ហើយចំពោះការរៀបចំ និងការប្រព្រឹត្តិទៅរបស់ស្ថាប័ននគរបាលគឺមានការ

វិវត្តន៍ប្រែប្រួល និងមានការទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងព្រឹត្តិការណ៍នយោបាយជាតិ អន្តរជាតិ និង ស្ថានភាពសេដ្ឋកិច្ច សង្គមជាតិ អន្តរជាតិយ៉ាងពិតប្រាកដ ហើយបន្តនិរន្តរភាពពីជំនាន់មួយទៅជំនាន់ មួយ រក្សាបាននូវគុណតម្លៃស្នូលដ៏ឧត្តុងឧត្តមរបស់ខ្លួនជាអ្នកការពារជាតិ ការពារសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងធ្វើឱ្យស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរជាបន្តបន្ទាប់។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា នៅក្នុងដំណាក់កាលក្រោមអាណានិគមន៍និយមបារាំង យើងបាន បង្កើតឱ្យមានរចនាសម្ព័ន្ធ និងកងកម្លាំងដែលមានវិជ្ជាជីវៈតាមបែបនគរបាលនៅតាមទីក្រុង ទីប្រជុំជន នៅតាមមូលដ្ឋានសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ដើម្បីជួយដល់អាជ្ញាធរបារាំងក្នុងការរក្សាសន្តិសុខ និង

សណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គម។ រចនាសម្ព័ន្ធនៃកងនគរបាលត្រូវបានរៀបចំ និងពង្រឹងជាបន្ត បន្ទាប់នៅក្រោយថ្ងៃបង្កើតឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ និងមានការវិវត្តន៍ប្រែប្រួលរីក ចម្រើន ក្លាយជាតួអង្គប្រតិបត្តិច្បាប់មួយដ៏រឹងមាំ៕ ដោយ៖ ចាន់ សុភឿន

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.